សមត្ថកិច្ចខេត្តកំពង់ឆ្នាំង ឃាត់ខ្លួនមនុស្ស២នាក់ ជាឪពុកមា និងម្ដាយមីង ករណីសម្លាប់ក្មេងស្រី២នាក់
ករណីក្មេងស្រីពីរនាក់បានស្លាប់យ៉ាងអនោចអធ័មដោយឃាតករបានសម្លាប់នឹងបានញាត់ចូលក្នុងវ៉ាលី សមត្ថកិច្ចមូលដ្ឋានបានឃាត់ខ្លួនឪពុកមា និងម្ដាយមីងកុមាររងគ្រោះទាំងពីរ យកទៅសាកសួរ ដោយគ្រាន់តែជាបទនៃការសង្ស័យតែប៉ុណ្ណោះ ទៅលើករណីឃាតកម្មនេះ។
ហើយអ្វីដែលនឹកស្មានមិនដល់នោះ អ្នកដែលសមត្ថកិច្ចដាក់ការសង្ស័យ ក្នុងករណីបានសម្លាប់ក្មេងស្រីទាំងពីរនេះ គឺមិនមែនជាអ្នកក្រៅនោះទេ តាមការពិតគឺជាឪពុកមា និងម្ដាយមីងរបស់កុមាររងគ្រោះទាំងពីរដែលរស់នៅជាមួយរាល់ថ្ងៃ។ ហើយក្នុងនោះ ការដែលសមត្ថកិច្ចបាន ឃាត់អ្នកទាំងពីរនោះ គឺជាបទនៃការសង្ស័យតែប៉ុណ្ណោះ ទៅលើករណីឃាតកម្មនេះ។
ក្រោយពីបានឃាត់ខ្លួនជនសង្ស័យទាំងពីរនាក់រូច សមត្ថកិច្ចគឺមិនទាន់ បានប្រាប់នូវមូលហេតុឪពុកមា និងម្តាយមីង នៃករណីឃាត់កម្មនោះនៅឡើយទេ ព្រោះថាសមត្ថកិច្ចគឺកំពុងតែបន្តការស្រាវជ្រាវយ៉ាងសកម្ម ដើម្បីបញ្ជាក់ឲ្យបានច្បាស់ ដើម្បីរកយុត្តិធម៌ឲ្យជនរងគ្រោះនិងក្រុមគ្រួសារសព។
ករណីឃាតកម្មនេះ សមត្ថកិច្ចបានឃាត់ខ្លួនមនុស្សប្រុសស្រី២នាក់ប្តីប្រពន្ធ ដែលត្រូវជាឪពុកមា និងម្ដាយមីងកុមារីរងគ្រោះទាំង២ បណ្តោះអាសន្នហើយ ខណៈជាប់ពាក់ព័ន្ធពីបទសង្ស័យនៅក្នុងករណីរឿងឃាតកម្មនេះ ដើម្បីបន្តបើកការស្រាវជ្រាវ។ ការឃាត់ខ្លួននេះ សូម្បីតែអ្នកសារព័ត៌មាន ក៏មិនត្រូវបានអនុញ្ញាតឲ្យថតរូបជនសង្ស័យទាំង២នាក់នោះដែរ។
មកដល់ ថ្ងៃទី២០ តុលា ២០១៨ សមត្ថកិច្ចមិនត្រូវបានទម្លាយចេញឲ្យដឹង អំពីករណីពាក់ព័ន្ធយ៉ាងណានៅឡើយ ក្នុងរឿងឃាតកម្ម ជាមួយនឹងជនសង្ស័យទាំង២នាក់នោះទេ ព្រោះសមត្ថកិច្ចកំពុងតែបន្តនីតិវិធីស្រាវជ្រាវបន្តនៅឡើយ។
ចំណែកការធ្វើកោសលវិច័យលើសាកសពកាលពីយប់ថ្ងៃទី១៨ ខែតុលា អាជ្ញាធរឃុំ បានអោយដឹងថា កុមារីរងគ្រោះឈ្មោះ អន លក្ខិណា អាយុ១៤ឆ្នាំ ត្រូវបានឃាតករវាយបំបាក់ឆ្អឹងជំនីរខាងស្ដាំ វាយពកក្បាល និងដៃជើងទាំង៤ត្រូវកាច់បំបាក់ ដើម្បីយកសពញាត់បញ្ចូលក្នុងហិបដាក់ខោអាវ ចំណែកកុមារី ឈ្មោះ ជុន មេត្តា អាយុ៧ឆ្នាំ ក៏ត្រូវបានឃាតករកាច់បំបាក់កសម្លាប់ចោល ហើយញាត់ចូលក្នុងហិបទាំង២នាក់បងប្អូនផងដែរ។
នៅក្នុងរឿងឃាតកម្មដ៏សាហាវមួយនេះ ប្រជាពលរដ្ឋ ក៏ដូចជាអាជ្ញាធរមូលដ្ឋានបានសំណូមពរដ៏ទទូចដល់សមត្ថកិច្ចជំនាញគ្រប់ជាន់ថ្នាក់ មេត្តាពន្លឿនក្នុងការស៊ើបអង្កេតស្រាវជ្រាវ ដើម្បីវែកមុខរកឃាតកដៃដល់ក្នុងករណីឃាតកម្មដ៏សាហាវខាងលើនេះ និងចាប់ខ្លួនយកមកផ្ដន្ទាទោស ទៅតាមផ្លូវច្បាប់ឲ្យបានឆាប់៕