ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អភិបាលរាជធានីភ្នំពេញណែនាំឲ្យិធ្វើការត្រួតពិនិត្យឡើងវិញនៅចំណុចដែលទឹកលិចក្នុងភូមិសាស្ត្រមុខព្រលានយន្តហោះភ្នំពេញ

85

ភ្នំពេញ៖ អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញលោកឃួង ស្រេង រួមនឹងមន្ត្រីជំនាញពាក់ពន្ធ័អាជ្ញាធរដែនដីបានយកពេលវេលាចុងសប្តាហ៏ចុះទៅពិនិត្យមើលទីតាំងភូមិសាស្ត្រមួយចំនួននៅចំណុចដងនង្គ័លជាប់របងព្រលានយន្តហោះអន្តរជាតិភ្នំពេញក្នុងសង្កាត់ចោមចៅទី៣ខណ្ឌពោធិសែនជ័យដែលតែងលិចលង់ខ្លាំងជាងគេដោយសារជំនន់ទឹកភ្លៀង។

    លំនៅដ្ឋានរបស់ប្រជាពលរដ្ឋមួយចំនួននៅចំណុចខាងលើនេះក៏ទទួលរងផលប៉ះពាល់ដែរពីជំនន់ទឹកភ្លៀងនេះ។អាជ្ញាធរខណ្ឌពោធិសែនជ័យ ក៏ដូចរដ្ឋបាលរាជធានីភ្នំពេញមានការខ្វល់ខ្វាយនិងគិតគូពីបញ្ហានេះដើម្បីរកវិធានការរំដោះ ទឹកចេញក្រៅភូមិសាស្ត្រឲ្យមានប្រសិទ្ធភាព។

   លោកឃួង ស្រេង ក៏បានណែនាំឲ្យ ក្រុមហ៊ុនដូនពេញ ដែលទទួលម៉ៅការដាក់ប្រពន្ធ័លូនៅចំណុចដងនង្គល័លើកំណាត់ផ្លូវសហពន្ធ័រុស្ស៊ីឲ្យកែលំអរលក្ខណះបច្ចេកទេសនៃការរៀបអណ្តូងលូដើម្បីធានាឲ្យទឹកហូរបាននិងទាន់ពេលវេលា។

    មន្ត្រីផ្នែកលូទឹកនៃមន្ទីរសាធារណៈការ និងដឹកជញ្ជូនរាជធានីភ្នំពេញឲ្យដឹងថា នៅតំបន់នេះ ប្រពន្ធ័លូបានភ្ជាប់គ្នាអស់ហើយ។តែចំណុចត្រូវដោះស្រាយបន្តគឺ ការស្តារប្រឡាយចំការឪឡឹកនិងប្រឡាយទួលសំពៅឲ្យបានជាប់គ្នាដើម្បីនាំទឹកទៅកាន់ស្ថានីយ៏បូមទឹក ទួលសំពៅឲ្យបានទាន់ពេលវេលា។ បច្ចុប្បន្ន ប្រឡាយទួលសំពៅ,ប្រឡាយតាំង ក្រសាំងបានទទួលរងការរំលោភបំពាន,ការចាក់ដីលប់ ការបោះសំរាមចូលប្រឡាយនិងមានស្មៅ និងរុក្ខជាតិផ្សេងៗដុះយ៉ាងច្រើនលើពោះប្រឡាយ ដែល ជាមូលហេតុចំបងមួយធ្វើឲ្យប្រឡាយគោករាក់ ទឹកហូរមិនទាន់ដែលទាមទាឲ្យមានការស្តារនិងកែលំអរឡើងវិញ។

  លោកអភិបាលក្នុងឱកាសនោះបានណែនាំឲ្យមានការឆែកមើលឡើងវិញទាំងអស់ប្រពន្ធ័លូនៅចំណុចដែលមានការស្ទះទឹក និងស្តារប្រពន្ធ័លូ ចាស់,ដាក់ប្រពន្ធ័លូថ្មី។ លោកអភិបាលក៏បានណែនាំផងដែរ ឲ្យបើកកិច្ចប្រជុំនៅសប្តាហ៏ក្រោយជាមួយស្ថាបន័ពាក់ពន្ធ័ និងអាជ្ញាធរដែនដីដើម្បីរិះរកវិធានការឲ្យមានប្រសិទ្ធភាពក្នុងការរំដោះជំនន់ទឹកភ្លៀងនៅចំណុចខាងលើនេះ។ក្នុងការរៀបចំដាក់ប្រពន្ធ័លូនេះ អាជ្ញាធរត្រូវតែម៉ត់ចត់ដោះស្រាយផលប៉ះពាល់ជាមួយប្រជាពលរដ្ឋតាមការងារជាក់ស្តែង និងត្រូវវះកាត់ខ្លះទើបការងាររំដោះទឹកនេះសំ រេចបានជោគជ័យ។

   គួបញ្ជាក់ថា៖កាលពីចុងសប្តាហ៏កន្លងទៅ អាជ្ញាធរខណ្ឌពោ សែនជ័យ និងខណ្ឌសែនសុខរួមជាមួយមន្ទីរសាធារណៈការ បានដំណើរការស្តារប្រឡាយទួលសំពៅដែលជាប់ភូមិសាស្ត្រខណ្ឌទាំង២។ប្រឡាយទួលសំពៅនេះ មានតួនាទីសំខាន់ក្នុងការរំដោះជំនន់ទឹកភ្លៀងចេញពីតំបន់មុខព្រលានយន្តហោះអន្តរជាតិភ្នំពេញ និងតំបន់ជុំវិញ។ជាមួយគ្នានេះរដ្ឋបាលរាជធានីភ្នំពេញមានគំរោងសាងសង់ស្ពានកាត់ទទឹងប្រឡាយទួលសំពៅចំនួន៥កន្លែងដែលជាការជួយសំរួលចរន្តទឹកឲ្យហូរបានលឿន។ស្របពេលនេះដែរ មន្ទីរសាធារណៈការនិងដឹកជញ្ជូន បានលើកសំណើរទៅសាលារាជធានីភ្នំពេញដើម្បីដំណើរការ ស្តារប្រឡាយស្តឹងមានជ័យ និងប្រឡាយបឹងទំពន់ដែលស្ថិតក្នុងការថែទាំជាប្រចាំប្រឡាយដែលមានសារសំខាន់ក្នុងការរំដោះទឹកនៅប៉ែកខាងត្បូង និងខាងលិចរាជធានីភ្នំពេញផងដែរ៕

អត្ថបទដែលជាប់ទាក់ទង