ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

នគរបាលខណ្ឌឬស្សីកែវ ឃាត់ខ្លួនជនសង្ស័យកាច់សោរម៉ូតូ២នាក់ នៅសង្កាត់ទួលសង្កែទី២

99

 

ភ្នំពេញ ៖ នគរបាលខណ្ឌឬស្សីកែវ ឃាត់ខ្លួនជនសង្ស័យកាច់សោរម៉ូតូម្នាក់ នៅថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២៣ វេលាម៉ោង ១៤ និង៣៨នាទី នៅចំណុចបន្ទប់ជួលគ្មានលេខ ផ្លូវលំ ក្រុមទី១ ភូមិទួលថ្ងាន់ សង្កាត់ទួលសង្កែទី២ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ។

លោក ហ៊ាង ថារ៉េត អធិការខណ្ឌ បានអោយដឹងថា ជនរងគ្រោះឈ្មោះ ធូ រត្ថា ភេទប្រុសអាយុ២៥ឆ្នាំ មុខរបរបុគ្គលិកក្រុមហ៊ុម មានទីលំនៅកន្លែងកើតហេតុខាងលើ ។

ចំណែកជនសង្ស័យទាំង២នាក់ មាន ៖
១-ឈ្មោះ ពិន រដ្ឋា ភេទប្រុស អាយុ៣០ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិផ្សារលិច សង្កាត់ព្រែកព្នៅ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ ( មានសារធាតុញៀន)។
២-ជនសង្ស័យឈ្មោះ ខិន ឌីណា ភេទប្រុស អាយុ២៦ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិផ្សារលិច សង្កាត់ព្រែកព្នៅ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ ( មានសារធាតុញៀន)។
+សម្ភារបាត់បង់:
– ម៉ូតូ០១គ្រឿងម៉ាកclick ពណ៍ខៀវ ផ្លាកលេខភ្នំពេញ1FP-6566
+សម្ភារះដកហូតរួមមាន :
– ម៉ូតូ១គ្រឿងម៉ាកហុងដាC125ពណ៍ខ្មៅ គ្មានស្លាកលេខ (ជាមធ្យោបាយជនសង្ស័យ)។
*ដំណើររឿងហេតុ៖
សមត្ថកិច្ច បានអោយដឹងថា នៅថ្ងៃខែឆ្នាំខាងលើ ជនរងគ្រោះបានទុកម៉ូតូនៅខាងមុខផ្ទះ ចំណុចកើតហេតុខាងលើ ដោយមិនបានចាក់សោកត្រឹមត្រូវទេ បន្ទាប់មកមានជនសង្ស័យចំនួន០២នាក់ ជិះម៉ូតូ០១គ្រឿង ម៉ាកហុងដាសេ១២៥ ពណ៍ខ្មៅ គ្មានផ្លាកលេខ ធ្វើដំណើរចេញពីម្ដុំផ្លូវភ្លោះ សង្កាត់គីឡូម៉ែត្រលេខ៦ គោលបំណងដើរលួចទ្រព្យសម្បត្តិប្រជាពលរដ្ឋ ពេលជនសង្ស័យធ្វើដំណើរមកដល់ចំណុចកើតហេតុឦឃើញម៉ូតូជនរងគ្រោះចតនៅខាងមុខផ្ទះ ឱកាសស្ងាត់ល្អ ជនសង្ស័យ ឈ្មោះ ខិន ឌីណា ជាអ្នកចាំមើលផ្លូវ ហើយជនសង្ស័យឈ្មោះ ពិន រដ្ឋា បានធ្វើសកម្មភាពប្រើដែកសំប៉ែត្រចុងស្រួច ចាក់បំបែកគ្រាប់សោម៉ូតូបានសម្រេច ហើយនាំគ្នាជិះគេចខ្លួន និងបានយកម៉ូតូទៅលក់អោយជនសង្ស័យឈ្មោះយូ ភេទប្រុស អាយុប្រហែល៤០ឆ្នាំ និងជនសង្ស័យ ឈ្មោះ ង៉ោ ភេទប្រុស អាយុប្រហែល៤២ឆ្នាំ បានប្រាក់៣០០០០០មុឺនរៀល នៅម្តុំផ្ទះមិនរៀបរយមាត់ទន្លេរ ក្នុងសង្កាត់ព្រែកព្នៅ និងបានសុីចាយ និងប្រើគ្រឿងញៀនអស់ ហើយគេចខ្លួនបាត់។ បន្ទាប់មកជនរងគ្រោះបានមកដាក់ពាក្យបណ្ដឹងនៅប៉ុស្តិ៍នគរបាលរដ្ឋបាលទួលសង្កែទី២ ក្រោយទទួលបណ្ដឹងសមត្ថកិច្ចយើងបានធ្វើការស្រាវជ្រាវ កំណត់អត្តសញ្ញាណជនសង្ស័យ និងឈានធ្វើការឃាត់ខ្លួនជនសង្ស័យបាននៅថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៣ វេលាម៉ោង០៥ និង០០នាទី នៅចំណុចផ្លូវ១០០៣ ភូមិឡកំបោរ សង្កាត់ស្វាយប៉ាក ខណ្ឌឬស្សីកែវ យកមកអធិការដ្ឋានខណ្ឌឬស្សីកែវ ដើម្បីធ្វើការសួរនាំ និងចាត់ការតាមផ្លូវច្បាប់។

បច្ចុប្បន្នកំលាំងជំនាញ កំពុងស្វែងរកបក្ខពួកបន្ថែម និងកសាងសំណុំរឿង បញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ៕

អត្ថបទដែលជាប់ទាក់ទង