ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

កម្លាំងអាវុធហត្ថខេត្តត្បូងឃ្មុំ បានបង្ក្រាបបទល្មើសដឹកជញ្ជូនផលអនុផលព្រៃឈើដោយគ្មានលិខិតអនុញ្ញាតគឺ ដឹកឈើប្រភេទសុក្រំ

38

ខេត្តត្បូងឃ្មុំ : យោងបទបញ្ជា លោក ឧត្តមសេនីយ៍ត្រី រ័ត្ន ចាន់ណា មេបញ្ជាការ កងរាជអាវុធហត្ថខេត្តត្បូងឃ្មុំ នៅម៉ោង ១១:៣៥ នាទី ថ្ងៃអង្គារ ទី២២ ខែសីហា ឆ្នាំ២០២៣ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកមេមត់ ស្នាក់ការសន្តិសុខ៧០២ និងស្នាក់សន្តិសុខ៧០៣ បានល្បាតដល់ចំណុច ភូមិពផ្លាំ ឃុំជាំ បានបង្ក្រាបបទល្មើសដឹកជញ្ជូនផលអនុផលព្រៃឈើដោយគ្មានលិខិតអនុញ្ញាតម៉ូតូកែច្នៃ ចំនួន ០៣គ្រឿង ដឹកឈើប្រភេទសុក្រំ ចំនួន ០៣ដុំ (ម្ចាស់ម៉ូតូគេចខ្លួនបាត់)។
បច្ចុប្បន្នវត្ថុតាង (ម៉ូតូ និងឈើមិនទាន់វាស់វែង) បានប្រគល់ឲ្យជំនាញសង្កាត់រដ្ឋបាលព្រៃឈើ ដើម្បីបន្តចាត់ការតាមនីតិវិធី៕

អត្ថបទដែលជាប់ទាក់ទង