ចេតីយ៍មួយនៅក្នុងវត្តក្តីតាកុយ បានស្រុតចូលទៅក្នុងទន្លេហើយ បើទោះបីអាជ្ញាធរប្រឹងប្រែងទប់ស្កាត់ទាំងយប់ទាំងថ្ងៃ
ភ្នំពេញ៖ ចេតីយ៍ចំនួនមួយនៅក្នុងវត្តក្តីតាកុយ ស្ថិតក្នុងភូមិសាស្ត្រ ភូមិក្តីតាកុយ សង្កាត់វាលស្បូវ ខណ្ឌច្បារអំពៅ បានស្រុតចូលទៅក្នុងទន្លេហើយ នៅរសៀលថ្ងៃទី២១ តុលានេះ បើទោះបីអាជ្ញាធរប្រឹងប្រែងទប់ស្កាត់ទាំងយប់ទាំងថ្ងៃ យ៉ាងណាក្តី។
ជាក់ស្តែងកាលពីព្រឹកថ្ងៃទី២១ តុលានេះ លោកកើត ឆែ អភិបាលរងរាជធានីភ្នំពេញ និងលោក ចេង មុនីរ៉ា អភិបាលខណ្ឌច្បារអំពៅ បានចុះពិនិត្យស្ថានភាពជាក់ស្តែងនៃការបាក់ច្រាំងទន្លេនេះ ដើម្បីរកវិធានការណ៏ដោះស្រាយបឋម ធ្វើយ៉ាងណាកុំឲមានការបាក់ច្រាំងបន្តទៀត ។ ពោលគឺប្រើប្រាស់ថ្ម ចាក់ចូលទៅក្នុងទន្លេ ដើម្បីទប់ស្កាត់ ។ ប៉ុន្តែគួរអោយសោគស្តាយ ខណៈក្រុមការងារចាកចេញបានតែបន្តិច ចេតីយ៍មួយនៅក្នុងវត្តក្តីតាកុយ នេះបានស្រុតចូលទៅក្នុងទន្លេបាត់។
បន្តបន្ទាប់មកទៀត លោក ចេង មុនីរ៉ា អភិបាលខណ្ឌច្បារអំពៅ បានបន្តចុះពិនិត្យស្ថានភាពជាក់ស្តែងម្តងទៀតនៅល្ងាចថ្ងៃដដែរនេះ។
គួរបញ្ជាក់ថា វត្តក្តីតាកុយ ស្ថិតក្នុងភូមិសាស្ត្រ ភូមិក្តីតាកុយ បានបាក់ធ្លាកចូលទៅក្នុងទន្លេកាលពីថ្ងឌទី២០ តុលា ២០១៨ នៅវេលាម៉ោង ២និង០០នាទី រសៀលថ្ងៃនេះ បន្ទាប់ពីទទួលបានពត៌មានពីអាជ្ញាធរសង្កាត់វាលស្បូវ ពាក់ករណីបាក់ច្រាំងទន្លេនៅខាងក្រោយវត្តក្តីតាកុយ ក្នុងភូមិក្តីតាកុយ សង្កាត់វាលស្បូវ លោក ចេង មុនីរ៉ា អភិបាលខណ្ឌច្បារអំពៅ បានចុះពិនិត្យស្ថានភាពភ្លាមៗ ដើម្បីរកវិធានការណ៏ដោះស្រាយបឋម ធ្វើយ៉ាងណាកុំឲមានការបាក់ច្រាំងបន្តទៀត ។
ជាលទ្ឋផលគិតចាប់តាំងពីម៉ោង ២និង០០នាទីរសៀល មកទល់ពេលវេលាម៉ោង ៧និង០០នាទី យប់ថ្ងៃទី២០ តុលានេះ ក្រុមការងារដែលដឹកនាំដោយលោកអភិបាលខណ្ឌច្បារអំពៅផ្ទាល់ បានឈរនៅនឹងទីតាំងកើតហេតុរហូត ក្នុងអាជ្ញាធរខណ្ឌបានប្រើប្រាស់គ្រឿងចក្រ និងកម្លាំងសណ្តាប់ធ្នាប់ខណ្ឌច្រកប៉ាវដី ខ្សាច់ និងថ្មចាក់ទប់ច្រាំងទន្លេដើម្បីទប់ទល់កម្លាំងទឹកជាបណ្តោះអាសន្ន សិន ។
ប៉ុន្តែទោះបីជាយ៉ាងណាក្តី ប្រជាពលរដ្ឋដែលបញ្ចុះសពឳពុក ម្តាយ ជីដូន ជីតា នៅក្នុងវត្តនេះក៏បានញាប់ដៃញាប់ជើង លើកសពចេញពីច្រាំងទន្លេផងដែរ ដើម្បីកុំអោយច្រាំងទន្លេលេបត្របាក់ទៅបាត់៕