ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ផ្លូវជាតិលេខ៤៨ ជួសជុល បានជាង ៧០% ហើយ

133

ដោយគិតត្រឹមសប្តាហ៍ទី៣ ខែតុលា ឆ្នាំ២០១៨ “ផ្លូវជាតិលេខ៤៨” ជួសជុលបានជាង ៧០ភាគរយហើយ ក្រោមកិច្ចខិតខំប្រឹងប្រែង របស់ក្រុមការងារបច្ចេកទេស​ ក្រសួងសាធារណការ និងដឹកជញ្ជូន និងភាគីពាក់ព័ន្ធ។

ផ្លូវនេះមានប្រវែង១៥០គីឡូម៉ែត្រ ចាប់ពីផ្លូវបំបែកស្រែអំបិល ទៅដល់ទីរួមខេត្តកោះកុង ដែលក្នុងនោះប្រវែង៦៣គីឡូម៉ែត្រ ត្រូវទទួលរងការខូចខាតដោយជំនន់ទឹកភ្លៀង ការដឹកលើសទម្ងន់កម្រិតកំណត់ និងកត្តាធម្មជាតិផ្សេងទៀត។

ផ្លូវនេះត្រូវបានបែងចែកជា ៩១កំណាត់ខ្លីៗដើម្បីជួសជុល អោយបានទាន់ពេលវេលា ដោយកម្លាំងចម្រុះរបស់ក្រសួងសាធារណការ និងដឹកជញ្ជូន កងវិស្វកម្ម និងភាគីពាក់ព័ន្ធ ប្រើគ្រឿងចក្រសរុប ១១៤គ្រឿង គ្រោងចំណាយថវិកា ប្រមាណ ១២លានដុល្លារអាមេរិក បច្ចុប្បន្នសម្រេចបានជាង៧០% នឹងជួសជុលទាំងស្រុង មុនពិធីបុណ្យសមុទ្រខាងមុខនេះ។

ជាមួយគ្នានេះផងដែរ ក្រុមការងារក៏ បន្តចុះត្រួតពិនិត្យ ការដ្ឋានជួសជុលកំណាត់ផ្លូវជាតិលេខ៤៨ និងពិនិត្យភាពធន់នៃស្រទាប់ផ្លូវ Dinamic Cone Penetration test ( DCP) និង​ជួបប្រជុំដាក់​ទិសដៅ​ រៀបចំផែនការ​ អនុវត្តការងារជួសជុល​ក្នុងកំណាត់នីមួយ អោយបានទាន់ពេលវេលា​ តាមអនុសាសន៍ណែនាំ​ដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល​។

សូមជម្រាបជូនថា ផ្លូវលេខ៤៨ ត្រូវបានរការខូចខាត ដោយដល់អាយុកាល ហើយត្រូវស្ថាបនាឡើងវិញ និងដោយសារការដឹកលើសទម្ងន់កំណត់ ព្រមទាំងស្ថានភាពអាកាសធាតុ ដែលមានភ្លៀងឥតឈប់ឈរនៅតំបន់នោះ។

អត្ថបទដែលជាប់ទាក់ទង