ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវ អញ្ជើញ ក្នុងពិធីបើកកិច្ចប្រជុំកំពូលអាស៊ានលើកទី៤៣ នៅរដ្ឋធានីហ្សាកាតា ប្រទេឥណ្ឌូនេស៊ី

98

 

ភ្នំពេញ ៖ នៅព្រឹកថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២៥ នេះ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត បានអញ្ជើញចូលរួមពិធីបើកកិច្ចប្រជុំកំពូលអាស៊ាន លើកទី៤៣ នៅទីក្រុងហ្សាការតា សាធារណរដ្ឋឥណ្ឌូនេស៊ី នាព្រឹកថ្ងៃអង្គារ ទី៥ កញ្ញា ២០២៣។

ពិធីបើកកិច្ចប្រជុំនេះ គឺមានការអញ្ជើញចូលរួមពីបណ្ដាថ្នាក់ដឹកនាំអាស៊ាន និងបណ្តាថ្នាក់ដឹកនាំពិភពលោក ដែលពាក់ព័ន្ធទៅនឹងកិច្ចប្រជុំកំពូលអាស៊ានលើកទី៤៣ នេះ យ៉ាងច្រើនកុះករផងដែរ។

នៅព្រឹកថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២៣ បន្ទាប់ពីពិធីបើកជាផ្លូវការ កិច្ចប្រជុំកំពូលអាស៊ានរួចហើយ ថ្នាក់ដឹកនាំ នៃកិច្ចប្រជុំកំពូលអាស៊ាន ជាពិសេសឥណ្ឌូនេស៊ីដែលជាម្ចាស់ផ្ទះ នៃកិច្ចប្រជុំបានដឹកនាំនៅកិច្ចប្រជុំកំពូលអាស៊ានលើកទី៤៣ (កិច្ចប្រជុំពេញអង្គ)។

កិច្ចប្រជុំនេះ មានការអញ្ជើញចូលរួមពីបណ្ដាថ្នាក់ដឹកនាំអាស៊ាន និងផ្នែកពាក់ព័ន្ធសំខាន់ៗជាច្រើនទៀត៕

អត្ថបទដែលជាប់ទាក់ទង