ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

កម្លាំងសមត្ថកិច្ចបង្ក្រាប បានក្រុមជនសង្ស័យ៦នាក់ ដែលបានកាប់ទៅលើជនរងគ្រោះរហូតដាច់កដៃ

44

 

ខេត្តពោធិ៍សាត់ ៖ លោកវរសេនីយ៍ឯក កែវ សារិ អធិការនគរបាលក្រុងពោធិ៍សាត់ នៅរសៀលថ្ងៃអង្គារទី០៥ ខែកញ្ញាឆ្នាំ២០២៣ បានដឹកនាំកម្លាំងសមត្ថកិច្ចធ្វើការបង្ក្រាបបានក្រុមជនសង្ស័យបានចំនួន០៦នាក់ ដែលបានកាប់ទៅលើជនរងគ្រោះរហូតដាច់កដៃ ដែលបានកើតឡើងកាលពីថ្ងៃសៅរ៍ ទី០២ ខែកញ្ញា ឆ្នាំ២០២៣ វេលាម៉ោង១៧និង៣០នាទី នៅចំណុចផ្លូវ៦០ម៉ែត្រ ស្ថិតនៅភូមិតាកុយ សង្កាត់ បន្ទាយដី ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់។

បើតាមរបាយការណ៍របស់ស្នងការដ្ឋាននគរបាលខេត្តពោធិ៍សាត់ , លោកវរសេនីយ៍ឯក កែវ សារិ បានបញ្ជាក់ថា ករណីនេះ ដែលបង្កឡើងដោយជនសង្ស័យ០១ក្រុម (មិនស្គាល់អត្តសញ្ញាណ) ភេទប្រុស មានគ្នាប្រហែល១០នាក់ បានធ្វើសកម្មភាព បាញ់គ្រាប់ជំពាម និងកាប់ទៅលើជនរងគ្រោះ ឈ្មោះ ឆ ឈន ភេទប្រុស អាយុ២០ឆ្នាំ មុខរបរ សិស្ស រស់នៅភូមិ ពោធិ៍ទី១ ឃុំអន្លង់វិល ស្រុកកណ្តៀង ខេត្តពោធិ៍សាត់ បណ្តាលអោយដាច់កដៃ ខាងឆ្វេងតែម្តង ក្រោយពេលធ្វើសកម្មភាពរួចក្រុមជនសង្ស័យ បានរត់គេចខ្លួនបាត់អស់៕

អត្ថបទដែលជាប់ទាក់ទង