ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ក្រុមគ្រូពេទ្យមូលនិធិចក្ខុខ្មែរចុះពិនិត្យ និងព្យាបាលជំងឺភ្នែក ជូនប្រជាជននៅឃុំត្នោត

81


ព្រៃវែង ៖ ប្រជាពលរដ្ឋចំនួន៣៧២នាក់ក្នុងឃុំត្នោត ស្រុក កញ្ច្រៀច ខេត្តព្រៃវែង នៅថ្ងៃទី២១ ខែតុលា ឆ្នាំ២០១៨ ទទួល បានការពិនិត្យ និងព្យាបាលជំងឺភ្នែកដោយមិនគិតប្រាក់ពី សំណាក់ក្រុម គ្រូពេទ្យមូលនិធិចក្ខុខ្មែរ តាមរយៈឯកឧត្តមសន្តិបណ្ឌិត នេត សាវឿន ដែលសម្របសម្រួល ដោយលោក សៅ វណ្ណសេរីវុឌ្ឍ អនុរដ្ឋលេខាធិការក្រសួង កសិកម្ម រុក្ខាប្រម៉ាញ់ និងនេសាទ និង លោក ឡុង ស្រេង ប្រធាន ក្រុមការងារចុះជួយឃុំត្នោត ។
មានប្រសាសន៍ ទៅកាន់ប្រជាពលរដ្ឋក្នុងឳកាសនោះ លោក សៅ វណ្ណសេរីវុឌ្ឍ បានលើកឡើងថា មូលនិធិចក្ខុខ្មែរ មានគោលដៅជួយដល់ប្រជាជនខ្មែរដែលមួយចំនួនធំមានបញ្ហា ភ្នែកពោលគឺក្នុងចំណោម ៤ នាក់គឺមានម្នាក់ដែលមានជំងឺភ្នែក។ ហើយគោលដៅចំបង គឺជួយព្យាបាលជំងឺភ្នែកឡើងបាយ និងកន្ទុយថ្លែន ពីក្រុមគ្រូពេទ្យដែលមានជំនាញច្បាស់លាស់មក ពីប្រទេសនានាជុំវិញពិភពលោក។

ជាមួយគ្នានោះលោក ឡុង ស្រេង ក៏មានប្រសាសន៍លើក ឡើងដែរថា ការពិនិត្យ និងព្យាបាលនៅថ្ងៃនេះគឺមិនប្រកាន់ជាតិ សាសន៍ និន្នាការនយោបាយឡើយ ពោលគឺឲ្យតែប្រជាពលរដ្ឋ ដែលមានជំងឺភ្នែក ។ ការព្យាបាលនេះគឺមិនគិតប្រាក់នោះទេ ខណៈបើបងប្អូនប្រជាជនណាត្រូវទៅវេះកាត់នៅរាជធានីភ្នំពេញ ក្រុមការងារនិងចំណាយគ្រប់បែបយ៉ាងទាំងថ្លៃធ្វើដំណើរ និងការ ហូបចុក ។
បន្ទាប់ពីចំណាយពេលពិនិត្យ និងព្យាបាលមួយថ្ងៃពេញ មានប្រជាពលរដ្ឋចំនួន ៣៧២ នាក់បានទទួលសេវានេះក្នុងនោះ មានប្រជាជនចំនួន១០៥ នាក់ត្រូវទៅវះកាត់នៅរាជធានីភ្នំពេញ បន្តចំនែកអ្នកផ្សេងទៀតគឺគ្រាន់តែទទួលបានវ៉ែនតា និងថ្នាំ តែប៉ុណ្ណោះ ។
សូមជម្រាបថា បើតាមការបញ្ជាក់របស់លោក ឡុង ស្រេង ក្រុមគ្រូពេទ្យមូលនិធីចក្ខុខ្មែរ និងបន្តទៅពិនិត្យ និងព្យាបាលនៅ ស្រុកកញ្ជ្រៀច និងស្រុកស្វាយអន្ទរបន្តទៀតដូចនេះសូមបងប្អូន ប្រជាជនក្នុងស្រុកទាំង២ ដែលមានបញ្ហាភ្នែកសូមអញ្ជើញមក ពិនិត្យ និងព្យាបាលឲ្យបានគ្រប់គ្នា ៕

ដោយ ÷ មរតក

អត្ថបទដែលជាប់ទាក់ទង