ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

នគរបាលស្រុកត្រពាំងប្រាសាទ ចាប់ខ្លួនជនដៃដល់ជាប្តី វាយសម្លាប់ប្រពន្ធ

65

ត្រពាំងប្រាសាទ ៖ អធិការដ្ឋាននគរបាលស្រុកត្រពាំងប្រាសាទ បានឲ្យដឹងថា កាលពីថ្ងៃទី៤ខែកញ្ញាឆ្នាំ២០២៣ វេលាម៉ោង២៣:០០ មានករណីឃាតកម្ម:១ករណី ប្តីវាយសម្លាប់ប្រពន្ធ ។

ក្រោយពីទទួលពត៌មានពីប្រជាពលរដ្ឋនៅម៉ោង៣ទាបភ្លឺឈានចូលថ្ងៃទី៥ខែកញ្ញាឆ្នាំ២០២៣កម្លាំងជំនាញនគរបាលព្រហ្មទណ្ឌ នៃអធិការដ្ឋាននគរបាលស្រុកត្រពាំងប្រាសាទ បានសហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំអូរស្វាយ បានធ្វើការស្រាវជ្រាវនិងឈានដល់ការឃាត់ខ្លួនជនសង្ស័យឈ្មោះ រឿនរ៉ា ភេទប្រុស អាយុ៤៣ឆ្នាំ រស់នៅភូមិអូស្វាយឃុំអូរស្វាយស្រុកត្រពាំងប្រាសាទ ។ក្រោយពីបានសាកសួរជនសង្ស័យបានសារភាពថាបានសម្លាប់ប្រពន្ធពិតប្រាកដមែន (មូលហេតុភ្លើងប្រច័ណ្ឌ)។

បច្ចុប្បន្នកម្លាំជំនាញបានកសាងសំណុំរឿងបញ្ចូនជនសង្ស័យខាងលើទៅកាន់ការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់នៃស្នងការដ្ឋាននគរបាលខេត្តឧត្តរមាន័យ ដើម្បីចាក់បន្តរការតាមនីតិវធីច្បាប់ ។

អត្ថបទដែលជាប់ទាក់ទង