នាយករដ្ឋមន្ត្រីហ្វាំងឡង់ លោកស្រី Sanna Marin សម្រេចលាឈប់ពីនយោបាយ
ហែលស៉ិនគី៖ អតីតនាយករដ្ឋមន្ត្រីហ្វាំងឡង់ លោកស្រី Sanna Marin ដែលជាមេដឹកនាំវ័យក្មេងបំផុតរបស់អឺរ៉ុប និងបានបង្ហាញការគាំទ្រខ្លាំងចំពោះរអ៊ុយក្រែន បានប្រកាសនៅថ្ងៃព្រហស្បតិ៍នេះថា លោកស្រីនឹងចាកចេញពីឆាកនយោបាយហ្វាំងឡង់ ហើយចូលរួមជាមួយអង្គការមិនរកប្រាក់ចំណេញមួយ ដែលមានមូលដ្ឋាននៅទីក្រុងឡុងដ៍។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ២០២៣។
ទូរទស្សន៍រដ្ឋហ្វាំងឡង់ បានរាយការណ៍ដោយបដកស្រង់សម្តីរបស់លោកស្រី ដូច្នេះថា «ដល់ពេលត្រូវបន្តទៅមុខទៀតហើយ។ ខ្ញុំមានចិត្តចង់ទទួលយកតួនាទីថ្មី ខ្ញុំក៏ជឿថាវាអាចផ្តល់ប្រយោជន៍ដល់ប្រទេសហ្វាំងឡង់ទាំងមូលផងដែរ»។
លោកស្រី Marin ដែលមានអាយុ ៣៧ ឆ្នាំ នៅពេលលោកស្រីចូលកាន់តំណែងក្នុងឆ្នាំ ២០១៩ បានដឹកនាំក្រុមចម្រុះឆ្វេងនិយមរហូតដល់ខែមេសាឆ្នាំនេះ។ លោកស្រីបានទទួលការសរសើរ ចំពោះការដោះស្រាយបញ្ហាជំងឺរាតត្បាតកូវីដ១៩ ក៏ដូចជាការបង្ហាញការគាំទ្រដោយឥតសំចៃមាត់ ចំពោះអ៊ុយក្រែនកាលពីឆ្នាំមុន ហើយលោកស្រីក៏បានមើលឃើញប្រទេសហ្វាំងឡង់ បានក្លាយជាសមាជិកទី៣១ នៃអង្គការណាតូផងដែរ។