ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

បង​ធំ​ជនជាតិ​ចិន​ មកដល់អុកឡុក​​ប៉ោយប៉ែត​ ហើយ​

100

បណ្តាញទំនាក់ទំនងសង្គមហ្វេសប៊ុក កាលពីយប់ថ្ងៃទី២១ ខែតុលា ឆ្នាំ២០១៨នេះ បង​ធំ​ជនជាតិ​ចិនជាច្រើននាក់ ប្រដាប់ដោយដំបងបំពង់ទីបដែក​ ដើរពេញផ្លូវសាធារណ ស្រែកឡូឡា មកដល់អុកឡុក​​ប៉ោយប៉ែត។​ ក្នុងនោះ ប្រជាពលរដ្ឋ ដែលបានឃើញហេតុការណ៍នោះ បានស្នើឲ្យបងប្អូននៅប៉ោយប៉ែត សូមប្រុងប្រយ័ត្នចំពោះជនជាតិចិន មកធ្វើបងធំនៅប៉ោយប៉ែតហើយ។
គួរឲ្យខ្លាច មិនមែនចូលមកអភិវឌ្ឍទេ គឺចូលមកអុកឡុក កូរសង្គមខ្មែរឲ្យច្របូកច្របល់ សូមមេត្តាបញ្ជូនពួកនេះ ទៅស្រុកវាវិញឲ្យអស់ផង កុំនៅឲ្យប្រជាជនខ្មែររស់នៅដោយភាពភ័យខ្លាច។

បណ្តាញសង្គមហ្វេសប៊ុក បានស្នើឲ្យជួយ Share ផ្អែលក្រុងប៉ោយប៉ែត​ ចិនកាន់ដំបងកាំបិត​ គ្រប់ដៃ​ លើកទ័ព​ បើកឆាក់ប្រយុទ្ធគ្នា​ ចិនសំរាម​ មកស្រុកខ្មែរ​ ធ្វើបងធំបងតូច​ បង្កបញ្ហាឥតឈប់​ ទឹកដីខ្មែរ​ មិនមែនជាកន្លែងចាក់សំរាម​ ដូចពួកអាចិន​ សំរាមអស់នេះទេ​ ផ្ញើវីដេអូនេះ​ ទៅ​ឱ្យមេដឹកនាំ​ អាជ្ញាធរមូលដ្ឋាន មេត្តាជួយពិនិត្យមើលផង មើលខ្លះហើយ​ កុំដើម្បីអំណាច​ ឱ្យអាចិនសំរាម​ វាមកអុកឡុកស្រុកខ្មែរ ដូចសព្វថ្ងៃនេះពេក​ ឈឺចាប់ណាស់​ កូនខ្មែរអើយ។

បន្ទាប់ពីមានក្រុមជនជាតិចិនមកអុកឡុកនៅប៉ោយប៉ែត កងកម្លាំងនគរបាលក្រុងប៉ោយប៉ែត សហការជាមួយកម្លាំងកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត ចុះល្បាតតាម​ផ្លូវ​ ប្រទះ​ឃើញជនជាតិចិន​ប្រមាណ​២០នាក់ ដើរកាន់ដំបងគ្រប់ដៃ​ ស្រែក​ឡូឡា​បង្ក​ភាព​អនាធិបតេយ្យ នៅក្រោយ​ព្រះវិហារ​ឥស្លាម​ ស្ថិតនៅភូមិប៉ាលិលេយ្យ១​ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ​ កាលពី​យប់​ថ្ងៃ​ទី​២១​ ខែ​តុលា​ ឆ្នាំ​២០១៨​ ។
ក្រុម​ជនជាតិ​ចិន​ទាំង​នេះ​ ត្រូវ​បាន​សមត្ថកិច្ច​ឃាត់ខ្លួន​ ដើម្បី​អនុវត្ត​តាម​ផ្លូវ​ច្បាប់​ ៕

អត្ថបទដែលជាប់ទាក់ទង