ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ក្រុមការងារកំពុងជំរុញការងារស្ថាបនា និងកែលំអរវិមានឈ្នះឈ្នះ ឲ្យទាន់ថ្ងៃសម្ពោធនៅចុងខែធ្នូខាងមុខនេះ

71

​ភ្នំពេញ៖ក្រុមការងារកំពុងជំរុញកិច្ចការរបស់ខ្លួនក្នុងការស្ថាបនា និងកែលំអរវិមានឈ្នះឈ្នះ ដើម្បីអោយទាន់ពេលសម្ពោធជាផ្លូវការនៅចុងខែធ្នូ ឆ្នាំ២០១៨នេះ។
​នៅព្រឹកថ្ងៃទី២១តុលា សម្តេចចៅហ្វាវាំង វរះវាំងជ័យធិបតីស្រឹង្គារគង់ សំអុល ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីព្រះបរមរាជវាំង,សម្តេចពិជ័យសេនាទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ, លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញព្រមទាំងនាយទាហ៊ានជាន់ខ្ពស់ជាច្រើនរូបទៀត បានអញ្ជើញទៅពិនិត្យមើលសកម្មភាពនៃការស្ថាបនា និងកែលំអរវិមានឈ្នះៗស្ថិតក្នុងសង្កាត់ព្រែកតាសេក ខណ្ឌជ្រោយចង្វារាជធានីភ្នំពេញដើម្បីជំរុញការងារដែលនៅសេសសល់ឲ្យបានរួចរាល់ទាន់ពេលវេលានៃពិធីសម្ពោធវិមានឈ្នះៗជាផ្លូវការនៅថ្ងៃទី២៩.៣០ខែធ្នូ ឆ្នាំ២០១៨ និងថ្ងៃទី១ មករា ឆ្នាំ២០១៩ខាងមុខ។រដ្ឋបាលរាជធានីភ្នំពេញក្នុងនាមម្ចាស់ផ្ទះ បានយកចិត្តទុកដាក់ទៅលើការ រៀបចំសន្តិសុខសណ្តាប់ធ្នាប់របៀបរៀបរយសាធារណៈ,កែលំអរសោភណ្ឌភាព និងហេដ្ឋារចនាសម្ពន្ធ័នានានៅជុំវិញ និងទីតាំងត្រូវប្រារព្វពិធី។

លោកសាំ ពិសិដ្ឋ នាយកមន្ទីរសាធារណៈការ និងដឹកជញ្ជូនរាជធានីភ្នំពេញបានឲ្យដឹងថា៖យើងបានធ្វើ​ការងារជាផ្នែកៗបំរើឲ្យពិធីសម្ពោធដែលការងារទាំងអស់នេះ​អាចនឹងរួចរាល់នៅចុងខែវិច្ឆិកាមុនពិធី​សម្ពោធដែលគ្រោងនឹងមានប្រជាពលរដ្ឋចូលរួម​ប្រមាណ១ម៉ឺននាក់។ការងារទាំងអស់ត្រូវតែរៀបចំឲ្យបានល្អប្រសើរសក្ត័សមទៅ នឹងអត្ថន័យនៃនយោបាយឈ្នះៗរបស់​សម្តេចអគ្គមហាសេនាបតីតេជោហ៊ុនសែន ដែលខ្មែរគ្រប់ភាគីទំនាស់ឈ្នះទាំងអស់គ្នា។​ សម្តេចតេជោហ៊ុន សែន
គឺជាស្ថាបនិកនៃសន្តិភាពដែលខ្មែរគ្រប់រូប បានរស់នៅក្នុងសុខសន្តិភាព និងការអភិវឌ្ឍន៏ពេញផ្ទៃប្រទេស។ពិធីសម្ពោធវិមានឈ្នះៗ ក៏ដើម្បីអបអរសាទរគំរប់ខួប ២០ឆ្នាំដែលព្រះរាជាណាចក្រកម្ពុជា បានបញ្ចប់សង្គ្រាមផ្ទៃក្នុងដ៏រ៉ាំរៃរវាងខ្មែរ និងខ្មែរ។ភាគីទំនាស់ទាំងអស់បានទំលាក់អាវុធចុះ រួចចាប់យកការចចារគ្នាដោយសន្តិវិធីតាម នយោបាយឈ្នះៗរបស់សម្តេចតេជោដែល ខ្មែរគ្រប់រូបត្រូវតែរក្សាការពារសុខសន្តិភាព ដែលរកបានដោយលំបាកនេះ ឲ្យបានគង់វង់ជាដាច់ខាត៕

អត្ថបទដែលជាប់ទាក់ទង