ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ជនពិការភាព នៃអង្គការសេវាកម្មអភិវឌ្ឍន៍ជនពិការកម្ពុជា បង្កើនមុខរប កែច្នៃសំរាម ជារបស់ប្រើប្រាស់ ជួយដល់បរិស្ថាន និងដល់ជីវភាពជនមាន ពិការភាពឱ្យកាន់តែប្រសើរបន្ថែមទៀត

60

ភ្នំពេញ៖ មាជិក ជនពិការភាព នៃអង្គការសេវាកម្មអភិវឌ្ឍន៍ជនពិការកម្ពុជា បង្កើនមុខរប កែច្នៃសំរាមទៅ ជារបស់ប្រើប្រាស់ ដើម្បីជួយដល់បរិស្ថាន និងជួយដល់ជីវភាពជនមានពិការភាពឱ្យកាន់តែប្រសើរបន្ថែមទៀត ។
លោកប៉ែន ស៊ីណា ប្រធានមជ្ឈមណ្ឌលបណ្តុះបណ្តាល បរិយាប័ន្ន នៃអង្គការសេវាកម្មអភិវឌ្ឍន៍ជនពិការ បានឱ្យដឹង នៅថ្ងៃទី១១ កញ្ញា ២០២៣នេះថា៖ ការកែច្នៃសំរាមទៅជារបស់ប្រើប្រាស់ដែលធ្វើពីប្លាស្ទិក មានដូចជា បន្ទាត់សិស្ស ឥដ្ឋការ៉ូជ័រ រូបសត្វតូចៗធ្វើជាបន្តោងសោ ឬច្នៃជាក្តា តុកៅអី និងរបស់ប្រើប្រាស់មួយចំនួនទៀត។
លោកបានបញ្ជាក់ថា របស់របរដែលកែច្នៃរួចនេះ  គឺផលិតពីដបទឹកសុទ្ធ កែវជ័រ ចានជ័រជាដើម ដែលមាននៅតាមទីសាធារណៈ ឬប្រមូលពីភោជនីយដ្ឋានមួយចំនួនដើម្បីយកមកកិន ដើម្បីកែច្នៃ។

លោកបន្ដថា បច្ចុប្បន្នអង្គការមានសមាជិកចំនួនសរ៉ុប ១៩នាក់ក្នុងនោះ ជនមានពិការភាពមានចំនួន៨នាក់ ដែលបានចាប់ ផ្តើមកែច្នៃសំណល់ប្លាស្ទិកនេះ តាំងពីខែសីហា ឆ្នាំ២០១៩ មកម្ល៉េះ តែកន្លងមកពុំត្រូវតាមស្ដង់ដារ តម្រូវការប្រើប្រាស់ទីផ្សារ ។
លោកបន្តថា មូលហេតុដែលលោកបង្កើតអង្គការនេះឡើង ដើម្បីផ្តល់ឱកាសកាងារដល់ជនពិការសម្រាប់ជួយដល់ជីវភាពពួកគាត់កាន់តែប្រសើរឡើង ។

ការកែច្នៃកាកសំណល់ជ័រប្លាស្ទិកគឺបានជួយកាត់បន្ថយកុំឱ្យចោល សំរាមពាសវាលពាសកាល  ជួយកាត់បន្ថយការប្រើប្រាស់ប្លាស្ទិកដែលប៉ះពាល់ដល់បរិស្ថាន និង អាចរកចំណូលបន្ថែមជួយដល់បងប្អូនពិការផងដែរ។ យើងកែឆ្នៃ បែបនេះ គឺជួយគ្នា កាត់ បន្ថយ ការចោល សំរាមពាសវាលពាសកាលនាំឱ្យគុណវិបត្តច្រើនសម្រាប់បរិស្ថាន ការប្រែលប្រួលអាកាសធាតុ។ បើសិនជាប្រើប្រាស់ហើយគួរទុក ដាក់ឱ្យបានត្រឹមត្រូវឬក៏ស្វែងរកកន្លែងដែលអាចកែច្នៃម្តងទៀតជៀសវាងការចោលសំរាមពាស វាលពាសកាល។

លោកបានឱ្យដឹងទៀតថា៖ បច្ចុប្បន្នអង្គការមានកូនម៉ាស៊ីនតូចៗសម្រាប់រំលាយជ័រកែច្នៃ ចំនួន២គ្រឿង និងម៉ាស៊ីនសម្រាប់កិនកម្ទេចជ័រ១ គ្រឿង ហើយបើពុម្ពវិញមានសមត្ថភាពទទួលបានតែប្រភេទគម្របដបទឹកសុទ្ធ និងដបឡេប៉ុណ្ណោះ។ រីឯជ័រប្លាស្ទិកប្រភេទផ្សេងទៀតត្រូវប្រមូលកិនស្តុកទុកសិន ហើយនៅពេលមានពុម្ពត្រូវនឹងប្រភេទជ័រទើបយកមកកែច្នៃបន្ត។ចំពោះដបទឹកសុទ្ធ និងដបកំប៉ុងឡេដែលប្រមូលបានត្រូវយកមកបាញ់ទឹកលាងសម្អាត ឱ្យអស់ដីជាមុនសិន មុននឹងយកមកកាត់ជាចំណិតៗរួចបញ្ចូលក្នុងម៉ាស៊ីនកិនកម្ទេចឱ្យទៅជាបំណែកតូចៗ។ បន្ទាប់មកគេយកវាចូលទៅដាក់ក្នុងឡសម្រាប់ ដុតរំលាយចូលគ្នា ទើបយកទៅចាក់ក្នុងពុម្ពឧបករណ៍ផ្សេងៗមានដូចជា ត្រីដូហ្វីន រូប
អណ្តើក ជាបន្ទាត់សម្រាប់សិស្ស កែច្នៃ ជាក្តារ តុ កៅអី ការ៉ូទៅតាមប្រភេទ ដែលខ្លះមានរាង៦ ជ្រុង ខ្លះ៤ ជ្រុង និងខ្លះទៀត ៣ជ្រុងសម្រាប់ធ្វើរបងលម្អសួនផងដែរ។

លោកប៉ែន ស៊ីណា ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ ជួយគាំទ្រលើកទឹកចិត្ត ដល់បងប្អូនជនមានពិការភាពឱ្យធ្វើការងារនេះបន្តទៀត ព្រោះសំណល់ប្លាស្ទិកនេះវាបានប៉ះពាល់ដល់បរិស្ថានច្រើន ណាស់។ បើយើងទុកចោលវាធ្វើឱ្យប៉ះពាល់ដី បើដុតវាផ្សែងចេញមកខូចសុខ ភាព និយាយទៅ វាបំពុលខ្យល់ បំផ្លាញខ្យល់អុកស៊ីហ្សែន ប៉ះពាល់ដល់សុខភាពយើងខ្លាំងណាស់ ៕ . សំរិត

អត្ថបទដែលជាប់ទាក់ទង