ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អាជ្ញាធរនិងមន្ទីរ សាធារណការខេត្តព្រះវិហារ ណែនាំ ប្រជាពលរដ្ឋ រស់នៅជាតិលេខ៦២ រុះរើតូបលក់ដូរ រំលោភចូលចិញ្ចើមផ្លូវ ដើម្បីកៀរសំអាតចិញ្ចើមផ្លូវឡើងវិញ

106

ភ្នំពេញ៖ រដ្ឋបាលស្រុកជាំក្សាន្ត និងមន្ទីរសាធារណការនិងដឹកជញ្ជូនខេត្តព្រះវិហារ បានចុះអប់រំ ណែនាំ ប្រជាពលរដ្ឋដែលរស់នៅសង្ខាងផ្លូវ ជាតិលេខ៦២ កុំឱ្យចាក់ដីខ្ពស់ជាងផ្លូវ និង ធ្វើការរុះរើតូបលក់ដូរ ដែលរំលោភចូលចិញ្ចើមផ្លូវចេញ ដើម្បីឱ្យមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តព្រះវិហារ កៀរសំអាតចិញ្ចើមផ្លូវឡើងវិញ។

  ការអប់រំ ណែនាំនេះបានធ្វើឡើងកាលពីថ្ងៃទី១១ខែកញ្ញាឆ្នាំ២០២៣ ខណៈក្រុមការងារមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តព្រះវិហារ បានចូលរួមសហការជាមួយលោក វុធ តារ៉ា អភិបាលស្រុកជាំក្សាន្ត ចុះពិនិត្យទីតាំងដក់ទឹកលើចិញ្ចើមផ្លូវ០១កន្លែង លើកំណាត់ផ្លូវជាតិលេខ៦២ ចំណុច .ម២០៤+៣០០ ស្ថិតក្នុងភូមិសាស្ត្រភូមិត្រពាំងសង្កែខាងលិច ឃុំកន្ទួត ស្រុកជាំក្សាន្ត ជាលទ្ធផល៖

  រដ្ឋបាលស្រុក បានដាក់ផែនការឱ្យរដ្ឋបាលឃុំ ចុះអប់រំ ណែនាំ ប្រជាពលរដ្ឋដែលរស់នៅសង្ខាងផ្លូវ កុំឱ្យចាក់ដីខ្ពស់ជាងផ្លូវ និង ធ្វើការរុះរើតូបលក់ដូរ ដែលរំលោភចូលចិញ្ចើមផ្លូវចេញ ដើម្បីឱ្យមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តព្រះវិហារ កៀរសំអាតចិញ្ចើមផ្លូវឡើងវិញ៕

 

អត្ថបទដែលជាប់ទាក់ទង