អាជ្ញាធររាជធានី ដាក់ផែនការត្រៀមរៀបចំព្រះរាជពិធីបុណ្យ និងបុណ្យជាតិធំៗ នាពេលខាងមុខ
ភ្នំពេញ៖ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានបើកកិច្ចប្រជុំជាមួយមន្ត្រីជុំនាញពាក់ព័ន្ធ អាជ្ញាធរខណ្ឌទាំង១២ កងកម្លាំងប្រដាប់អាវុធ ទាំង៣ប្រភេទ ដើម្បីត្រៀមផែនការរៀបចំព្រះរាជពិធី និងពិធីបុណ្យជាតិធំៗជាបន្តបន្ទាប់គ្នានាពេលឆាប់ៗខាងមុខនេះ ។
កិច្ចប្រជុំនេះ ធ្វើឡើង នៅរដ្ឋបាលរាជធានីភ្នំពេញ នារសៀលថ្ងៃទី២២ខែតុលាឆ្នាំ២០១៨ ដោយមានការចូលរួមពី អភិបាលគ្រប់ខណ្ឌ មន្ទីរនានាក្រោមឱវ៉ាតរដ្ឋបាលរាជធានីភ្នំពេញ តំណាងស្នងការនគរបាល និងកងរាជអាវុធហត្ថរាជធានីភ្នំពេញ និងមន្ត្រីពាក់ពន្ធ័ជាច្រើនរូបទៀត ។
មន្ត្រីរដ្ឋបាលរាជធានីភ្នំពេញ បានអោយដឹងថា កិច្ចប្រជុំខាងលនេះ ដើម្បីប្រកាសសេចក្តីសម្រេច បង្កើតគណ:កម្មការ និងអនុគណ:កម្មការទទួលបន្ទុករៀបចំព្រះរាជពិធីបុណ្យអុំទូក រៀបចំខួបអនុស្សាវរីយ៏លើកទី៦៥នៃទិវាបុណ្យឯករាជ្យជាតិ ៩វិច្ឆិកា និងទិវាកំណើតនៃកងយោធពលខេមរភូមិន្ទឆ្នាំ២០១៨ និងបុណ្យចូលឆ្នាំសកលដែលប្រារព្ធធ្វើឡើងនៅរាជធានីភ្នំពេញ ជាបន្តបន្ទាប់គ្នានេះ ។
អបអរសាទរព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប និងសំពះព្រះខែ អកអំបុក ឆ្នាំ២០១៨!
ឆ្នាំនេះក៏ដូចឆ្នាំមុនៗ រដ្ឋបាលរាជធានីភ្នំពេញនឹងរៀបចំតុបតែងលម្អតាមដងវិថី និងសួនច្បារនានា ដើម្បីទទួលស្វាគមន៍បងប្អូនដែលអញ្ជើញមកទទួលភាពសប្បាយរីករាយក្នុងព្រះរាជពិធីបុណ្យអុំទូក។ ដោយឡែកឆ្នាំនេះ រដ្ឋបាលរាជធានីភ្នំពេញនឹងរៀបចំការប្រកួតរចនាម៉ូតខ្លោងរបារកាត់ទទឹងផ្លូវអបអរសាទរព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប និងសំពះព្រះខែ អកអំបុក ឆ្នាំ២០១៨ ដើម្បីផ្តល់ឱកាសដល់បងប្អូនអ្នកជំនាញខាងរចនាទាំងអស់ ជាពិសេសប្អូនៗនិស្សិតនៃសកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ បានចូលរួមចំណែកបង្ហាញស្នាដៃរបស់ខ្លួន នូវម៉ូតខ្លោងដែលមានសោភណភាពស្រស់ស្អាត និងបង្កប់ទៅដោយរចនាបថខ្មែរពិតៗ។ ខ្លោងដែលទទួលបានការគាំទ្រច្រើនជាងគេតាមរយៈការចុច Like នឹងទទួលបានរង្វាន់លើកទឹកចិត្ត និងដាក់តម្លើងនៅតាមទីតាំងដែលបានត្រៀមទុកជាស្រេច។
-ខ្លឹមសារអក្សរ ៖ អបអរសាទរព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប និងសំពះព្រះខែ អកអំបុក, ថ្ងៃពុធ ១៤កើត ព្រហស្បតិ៍ ១៥កើត និងសុក្រ ១រោច ខែកត្តិក ឆ្នាំច សំរឹទ្ធិស័ក ព.ស. ២៥៦២ ត្រូវនឹងថ្ងៃទី២១ ២២ និង២៣ ខែវិច្ឆិកា ឆ្នាំ២០១៨។
-៤ទីតាំង រួមមាន៖ របារកាត់ទទឹងមហាវិថីព្រះនរោត្តមមុខវិមានឯករាជ្យ, របារកាត់ទទឹងមុខនាឡិការមណីយដ្ឋានវត្តភ្នំ, របារកាត់ទទឹងវិថីព្រះសីហនុចំណុចខាងលិចរង្វង់មូលសម្ដេចជួនណាត និងរបារកាត់ទទឹងតិរវិថីព្រះស៉ីសុវត្ថិចំណុចសួនព្រះគន្លុង។
-ការទទួលរូបចាប់ពីថ្ងៃជូនដំណឹងនេះ រហូតដល់ថ្ងៃទី២២ ខែតុលា ឆ្នាំ២០១៨។