ក្រុមគ្រូពេទ្យមូលនិធិចក្ខុខ្មែរចុះពិនិត្យ និងព្យាបាលជំងឺភ្នែក ជូនប្រជាជន ស្រុកកញ្ជ្រៀច ដោយមិនគិតប្រាក់
ព្រៃវែង ៖ ដោយមានការយកចិត្តទុកដាក់ពីសំណាក់ឯក ឧត្តម នាយឧត្តមសេនីយ៍សន្តិបណ្ឌិត នេត សាវឿន អគ្គស្នង ការនគរបាលជាតិ និងជាប្រធានក្រុមការងារចុះជួយស្រុក កញ្ជៀច និងស្រុកស្វាយអន្ទរ ខេត្តព្រៃវែង នៅថ្ងៃទី២២ ខែតុលា ឆ្នាំ២០១៨ ប្រជាពលរដ្ឋចំនួនប្រមាណ៦០០នាក់ក្នុង ស្រុក កញ្ច្រៀច ខេត្តព្រៃវែង ទទួលបានការពិនិត្យ និងព្យាបាលជំងឺភ្នែកដោយមិនគិតប្រាក់ពី សំណាក់ក្រុម គ្រូពេទ្យមូលនិធិចក្ខុខ្មែរ ។ ការពិនិត្យ និងព្យាបាលនេះត្រូវបាន សម្របសម្រួលដោយឯកឧត្តម ដាំ វុទ្ធី អនុប្រធានក្រុមការងារ ចុះជួយស្រុកកញ្ជ្រៀច និង លោក ឡុង ស្រេង ប្រធាន ក្រុមការងារចុះជួយឃុំត្នោត ។
មានប្រសាសន៍ ទៅកាន់ប្រជាពលរដ្ឋក្នុងឳកាសនោះ ឯកឧត្តម ដាំវុទ្ធី បានលើកឡើងថា ថ្ងៃនេះប្រជាជនក្នុងស្រុក កញ្ជ្រៀចដែលមានបញ្ហាជំងឺភ្នែក ពិតជាមានភព្វសំណាង យ៉ាងខ្លាំង ដែលក្រុមគ្រូពេទ្យឯកទេសរបស់មូលនិធិចក្ខុខ្មែរ ចុះមកដោយផ្ទាល់ដើម្បីពិនិត្យ និងព្យាបាលជូនដោយមិន គិតប្រាក់ ខណៈអ្នកដែលមានអាការៈធ្ងន់ និងត្រូវបញ្ជូនបន្ត ទៅព្យាបាលនៅរាជធានីភ្នំពេញ ។ គោលដៅ ចំបង គឺជួយព្យា បាលជំងឺភ្នែកឡើងបាយ និងកន្ទុយថ្លែន ពីក្រុមគ្រូពេទ្យដែល មានជំនាញច្បាស់លាស់មក ពីប្រទេសនានាជុំវិញពិភព លោក។ ឯកឧត្តមបន្តថា ឯកឧត្តមនាយឧត្តមសេនីយ៍ នេត សាវឿន បានយកចិត្តទុកដាក់យ៉ាងខ្លាំងពីសុខទុករបស់ប្រជា ពលរដ្ឋមិនថាបញ្ហាសុខភាព បញ្ហាសន្តិសុខសណ្តាប់ធ្នាប់ ឬការបម្រើសេវាសាធារណៈនោះទេ ។
អ្នកស្រី រ៉ស ស៊ី តំណាងក្រុមគ្រូពេទ្យមូលនិធិចក្ខុខ្មែរ បានសម្តែងក្តីរីករាយណ និងបានលើកឡើងថា ជាការពិត មនុស្សភាគច្រើនគឺមានបញ្ហាភ្នែក ដូចជាឡើងបាយ ឬដុះ កន្ទុយថ្លែនជាដើម ធ្វើឲ្យយើងមើលមិនឃើញ ដូចនេះដើម្បី កាត់បន្ថយបញ្ហាទាំងនេះទើបលោកស្រីដឹកនាំគ្រូពេទ្យ ចុះមក ពិនិត្យដោយផ្ទាល់ ព្រោះប្រជាជនខ្លះមិនមានប្រាក់ព្យាល នោះទេធ្វើឲ្យពួកគាត់ទ្រាំរស់នៅទាំងលំបាក ។
បើតាមលោក ឡុង ស្រេង មានប្រសាសន៍លើកឡើងថា ការពិនិត្យ និងព្យាបាលនេះគឺមិនគិតប្រាក់នោះទេ ខណៈ បើបងប្អូនប្រជាជនណាត្រូវទៅវេះកាត់ នៅរាជធានីភ្នំពេញ ក្រុមការងារនិងចំណាយគ្រប់បែបយ៉ាង ទាំងថ្លៃធ្វើដំណើរ ការហូបចុក និងស្នាក់នៅ ។
បន្ទាប់ពីចំណាយពេលពិនិត្យ និងព្យាបាលមួយថ្ងៃពេញ មានប្រជាពលរដ្ឋចំនួន ៦៦៣ នាក់បានទទួលសេវានេះក្នុង នោះ មានប្រជាជនចំនួន ៧០ នាក់ត្រូវទៅវេះកាត់នៅ រាជធានីភ្នំពេញ បន្តចំនែកអ្នកផ្សេងទៀតគឺគ្រាន់តែ ទទួលបាន វ៉ែនតា និងថ្នាំ តែប៉ុណ្ណោះ ។
ដោយ ÷ មរតក