ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ភ្លើងឆេះផ្ទះមួយខ្នងបណ្ដាលមកពីឆ្លងចរន្តអគ្គិសនី ផ្ទាំងសូឡា

104


ភ្នំក្រវាញ៖ នៅ ថ្ងៃទី២២ ខែ តុលា ឆ្នាំ ២០១៨ វេលាម៉ោង ៩:១៥ នាទីព្រឹកលោកអធិការ ដឹកនាំកម្លាំងជំនាញ ចុះពន្លត់អគ្គីភ័យ ឆេះផ្ទះនៅភូមិ រវៀង ឃុំ សំរោង ស្រុកភ្នំក្រវាញ បណ្តាលអោយខូចខាតផ្ទះ១ខ្នង ទំហំ ៦ម៉ែត្រ គុណ ៨ម៉ែត្រ ថ្មក្រោម ឈើលើ ប្រក់ក្បឿង ក្រាលក្តា ជញ្ជាំងក្តា ម្ចាស់ផ្ទះឈ្មោះ មាន ផា ភេទ ប្រុស អាយុ ៤៨ ឆ្នាំ(កសិករ) និង ប្រពន្ធ ឈ្មោះ ចៅ រីម អាយុ ៤៦ឆ្នាំ(កសិករ) រស់នៅភូមិ រវៀង ឃុំ សំរោង។
ការខូចខាត ឆេះផ្នែកខាងលើទាំងស្រុង (ឈើ) ទូឈើ ចំនួន ១
គ្រែឈើ ចំនួន ៤ ឯកសារ និង សម្ភារៈ ផ្សេងៗទៀត។
មូលហេត ឆ្លងចរន្តអគ្គិសនី (ផ្ទាំងសូឡា)។
ករណីនេះ ប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យរបស់អធិការដ្ឋាននគរបានស្រុកភ្នំក្រវាញ ចំនួន១គ្រឿង អស់ទឹកចំនួន២ឡាន និងរថយន្តដឹកទឹកឯកជន ចំនួន២គ្រឿងអស់ទឹក៥ឡាន ទើបភ្លើងរលត់ជាស្ថាពរ។

អត្ថបទដែលជាប់ទាក់ទង