នគរបាលកម្ពុជានិងវៀតណាម រួមគ្នាពង្រឹងសន្តិសុខនៅតាមខ្សែបន្ទាត់ព្រំដែន និងបង្រ្កាបបទល្មើសភេរវកម្មគ្រប់ប្រភេទ ពីវៀតណាមចូលមកកម្ពុជា ឬក៏ពីកម្ពុជា ចូលទៅប្រទេសវៀតណាម
មណ្ឌលគិរី ៖ លោកឧត្តមសេនីយ៍ត្រី ឡេ វីញគ្វី ស្នងការនគរបាលខេត្តដាក់ឡាក់ ប្រទេសវៀតណាម បានស្នើឲ្យលោកស្នងការដ្ឋាននគរបាល ខេត្តមណ្ឌលគិរី សហការបង្ក្រាបបទល្មើសឆ្លងដែនដោយខុសច្បាប់ និងការបង្ការទប់ស្កាត់បទល្មើសគ្រឿងញៀន បទល្មើសការជួញដូរមនុស្សឆ្លងដែនដោយខុសច្បាប់ និងការពង្រឹងសន្តិសុខនៅតាមខ្សែបន្ទាត់ព្រំដែន និងបទល្មើសភេរវកម្មគ្រប់ប្រភេទ និងគ្រប់រូបភាព ដោយខុសច្បាប់ពីវៀតណាមចូលមកកម្ពុជា ឬ ក៏ពីកម្ពុជាចូលទៅប្រទេសវៀតណាម។
នៅព្រឹក ថ្ងៃចន្ទ ទី១៨ ខែកញ្ញា ឆ្នាំ២០២៣ គណ:ប្រតិភូ នៃស្នងការដ្ឋាននគរបាលខេត្តដាក់ឡាក់សាធារណ
រដ្ឋសង្គមនិយមវៀតណាមដឹកនាំដោយ លោកឧត្តមសេនីយ៍ត្រី ឡេ វីញគ្វី ស្នងការនគរបាលខេត្តដាក់ឡាក់ បានអញ្ជើញចូលរួមក្នុងកិច្ចប្រជុំស្តីពី កិច្ចសហប្រតិបត្តិការរក្សាសន្តិសុខសណ្តាប់ធ្នាប់ នៅតាមតំបន់ព្រំដែន រវាងស្នងការដ្ឋាននគរបាល ខេត្តមណ្ឌលគិរី(កម្ពុជា) ជាមួយស្នងការដ្ឋាននគរបាលខេត្តដាក់ឡាក់ សាធារណរដ្ឋសង្គមនិយមវៀតណាម ភាគីកម្ពុជា ដឹកនាំដោយលោកឧត្តមសេនីយ៍ទោ ឡោ សុខា ស្នងការនគរបាលខេត្ត ។
ក្នុងឱកាសនោះលោកឧត្តមសេនីយ៍ទោ ឡោ សុខា ស្នងការនគរបាលខេត្តបានអានរបាយការណ៍ ស្តីពីលទ្ធផលកិច្ចសហប្រតិបត្តិការរក្សាសន្តិសុខសណ្តាប់ធ្នាប់នៅតាមតំបន់ ព្រំដែនរវាងខេត្តទាំងពីរ (កម្ពុជា) និងសាធារណរដ្ឋសង្គមនិយមវៀតណាម។ ទន្ទឹមគ្នានោះផងដែរលោក ឧត្តមសេនីយ៍ទោ ស្នងការលោកក៏បានលើកយកនៅចំណុចសំខាន់ៗចំនួន៥ ចំណុចទៅដលលោកស្នងការរងលោកអធិការស្រុក លោកនាយប៉ុស្តិ៍នគរបាលដែលនៅជាប់ព្រំដែន (កម្ពុជា-វៀតណាម)មានដូចជា÷ ឱ្យអស់លោកលើកយកអំពីបញ្ហាប្រឈមមួយចំនួន និងការឆ្លងដែនដោយខុសច្បាប់ និងការបង្ការទប់ស្កាត់បទល្មើសគ្រឿងញៀន បទល្មើសការជួញដូរមនុស្សឆ្លងដែនដោយខុសច្បាប់ និងការពង្រឹងសន្តិសុខនៅតាមខ្សែបន្ទាត់ព្រំដែន និងបទល្មើសភេរវកម្មគ្រប់ប្រភេទនិងគ្រប់រូបភាព ដោយខុសច្បាប់ពីវៀតណាមចូលមកកម្ពុជា ឬ ក៏ពីកម្ពុជាចូលទៅប្រទេសវៀតណាម នៅក្នុងនោះផងដែរភាគីវៀតណាម ក៏បានសំណូមពរដល់ភាគីកម្ពុជា ជួយនិងមានកាសហការគ្នា លើការងារការពារការលួចឆ្លងដែនចេញចូលតាមច្រកព្រំដែនខុសច្បាប់ត្រូវអនុវត្តច្បាប់ឱ្យបានល្អប្រសើរ ការនាំស្ត្រីភេទឆ្លងដែនខុសច្បាប់ពីវៀតណាមទៅកម្ពុជា, ការជួញដូរមនុស្សខុសច្បាប់នៅតាមខ្សែរបន្ទាត់ព្រំដែន(កម្ពុជា) វៀតណាម។
ក្នុងជំនួបគ្នានោះដែរលោកឧត្តមសេនីយ៍ទោ ឡោ សុខា ស្នងការនគរបាលខេត្តមណ្ឌលគិរីប្រធានគណៈប្រតិភូ(កម្ពុជា) និងឧត្តមសេនីយ៍ត្រី ឡេ វីញគ្វី គណៈប្រតិភូស្នងការដ្ឋាននគរបាល ខេត្តដាក់ឡាក់ សាធារណរដ្ឋសង្គមនិយមវៀតណាមសន្តិសុខ បានឯកភាពលើកំណត់ហេតុ នៃកិច្ចប្រជុំស្តីពីកិច្ចសហប្រតិបត្តិការរក្សាសន្តិសុខ សណ្តាប់នៅតាមតំបន់ព្រំដែននៃប្រទេសទាំង២ បង្កើននូវការយកចិត្តទុកដាក់ពង្រឹងអនុវត្ត ឲ្យបានកាន់តែល្អប្រសើបន្ថែមទៀត និងបន្តជំរុញនូវកិច្ចសហប្រតិបត្តិការបង្ការទប់ស្កាត់បទល្មើសនានា និងកិច្ចការងារការពារសន្តិសុខសណ្តាប់ធ្នាប់ តាមខ្សែបន្ទាត់ព្រំដែនរវាងភាគី នៃប្រទេសទាំងពីរ។ ភាគីទាំងពីរបានចុះហត្ថលេខាលើកំណត់ហេតុ នៃកិច្ចប្រជុំស្តីពីកិច្ចសហប្រតិបត្តិការកិច្ចការងារការពារ សន្តិសុខ ព្រំដែន ឆ្នាំ២០២៣ និងលើកទិសដៅកិច្ចសហប្រតិបត្តិការបន្តឆ្នាំ២០២៤ ៕