នគរបាលខណ្ឌប្ញស្សីកែវ ឃាត់ខ្លួនជនសង្ស័យ ២នាក់ លួចកាត់ខ្សែភ្លើង និងលួចទូរស័ព្ទដៃ អ្នកភូមិនៅសង្កាត់ទួលសង្កែទី២
ភ្នំពេញ ៖ នៅថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៣ នគរបាលខណ្ឌប្ញស្សីកែវ ឃាត់ខ្លួនជនសង្ស័យ២នាក់ លួចកាត់ខ្សែភ្លើង និងលួចទូរស័ព្ឌដៃ នៅចំណុចផ្ទះលេខ ១៧ ផ្លូវលំ ភូមិទួលពពែ សង្កាត់ទួលសង្កែទី២ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ។
លោក ហ៊ាង ថារ៉េត អធិការខណ្ឌ បានអោយដឹងថា ជនរងគ្រោះឈ្មោះ អុី សាម អា៤៣ឆ្នាំ ស្នាក់នៅផ្ទះលេខ ១៧ ផ្លូវ លំ ភូមិ ទួលពពែ សង្កាត់ទួលសង្កែទី ២ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ។
ចំណែកជនសង្ស័យទាំង២នាក់នេះ មានឈ្មោះ មុំ វុទ្ធី ភេទប្រុស អាយុ ៥៣ឆ្នាំ ស្នាក់នៅផ្ទះលេខ១០៥ ក្រុម០៥ ភូមិទួលសង្កែទី១ សង្កាត់ទួលសង្កែទី១ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ។ (ឃាត់ខ្លួនមានសារធាតុញៀន) និងជនសង្ស័យម្នាក់ទៀត ឈ្មោះ សៀន កែវ ភេទប្រុស អាយុ ៥៦ឆ្នាំ ស្នាក់នៅភូមិរោងចក្រឆ្នាំ ង សង្កាត់បឹងកក់ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។ (ឃាត់ខ្លួនមានសារធាតុញៀន) ។
វត្ថុតាងដែលបានចាប់យករួមមាន ៖ កន្ត្រៃកាត់ខ្សែរភ្លេីងចំនួន០១, ទទនឺវីស ចំនួន០១ , កូនកាំបិងចុងស្រួចចំនួន០១, ដាវកែច្នៃ ចំនួន០១ ដេីម, ដែកកាប់ចំនួន០១ និងម៉ូតូ០១គ្រឿងម៉ាកHONGDA DREAM ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1O-6909 ។ ដោយឡែក សម្ភារះបាត់បង់ រួមមាន ៖ ខ្សែរភេីង៥០ម៉ែត្រ, ទូរស័ព្ទ អូប៉ូ ពណ៌ខ្មៅ ចំនួន០១គ្រឿង ។
សមត្ថកិច្ចបានអោយដឹងថា កាលពីថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៣ ជនសង្ស័យឈ្មោះ សឿន កែវ បានខ្ចីម៉ូតូពីជនសង្ស័យ ឈ្មោះ មុំ វុទ្ធី ជិះធ្វើសកម្មភាពលួចកាត់ខ្សែរភ្លេីង និងលួចទូរស័ព្ទដៃជាមួយបក្ខពួកពីរនាក់ទៀត ឈ្មោះ រ៉ូ នឹងឈ្មោះ ដា នៅចំណុចផ្ទះលេខ១៧ ផ្លូវលំ ភូមិទួលពពែ សង្កាត់ទួលសង្កែទី២ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ ហេីយរត់គេចខ្លួនបាត់ទៅ ។ បន្ទាប់មកជនរងគ្រោះ ក៏បានដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាលរដ្ឋបាលទួលសង្កែទី២ ។ ក្រោយទទួលបណ្តឹង សម្ថកិច្ចក៏បានធ្វេីការស្រាវជ្រាវ រហូតធ្វេីការឃាត់ជនសង្ស័យទាំងពីរខាងលេី និងដកហូតវត្ថុតាងនៅចំណុចផ្លូវលំ ភូមិ១៤ សង្កាត់បឹងកក់ ២ ខណ្ឌទួលគោក រាជធានីភ្នំពេញ នៅថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៣ វេលាម៉ោង០៨ និង០០នាទី យកមកប៉ុស្តិ៍ដេីម្បីធ្វេីការសួរនាំ ដេីម្បីចាត់ការតាមផ្លូវច្បាប់។ ចំណែកជនសង្ស័យឈ្មោះ ដា និងឈ្មោះរ៉ូ បានគេចខ្លួន បាត់។
បច្ចុប្បន្ន សមត្ថកិច្ចបាននិងកំពុងបន្តស្រាវជ្រាវរកបក្ខពួក ដើម្បីអនុវត្តនីតិវិធីច្បាប់ ៕