ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

គ្រោះថ្នាក់​ចរាចរ​ថ្ងៃ​ទី​២២​តុលា​ ​១០​លើក​ ស្លាប់​៤​នាក់​ របួសធ្ងន់​ស្រាល​១២​នាក់​

44

​ភ្នំពេញ​ ៖​ យោង​តាម​របាយ​ការ​ពី​នាយកដ្ឋាន​ចរាចរណ៍​ និង​សណ្តាប់ធ្នាប់​សាធារណៈ​នៃ​អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ​ បាន​ឲ្យ​ដឹង​ថា​ នៅ​ថ្ងៃ​ទី​២២​ ខែតុលា​ ឆ្នាំ​២០១៨​ មាន​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរ​ នៅ​ទូ​ទាំង​ប្រទេស​កើតឡើង​ចំនួន​ ១០​លើក​(​យប់​៤​លើក​)​ បណ្តាល​ឲ្យ​ស្លាប់​ ៤​នាក់​ របួសធ្ងន់​ស្រាល​ ១២​នាក់​(​ស្រី​៤​នាក់​)​ មិន​ពាក់​ពួក​សុវត្ថិភាព​ពេល​គ្រោះថ្នាក់​ ៩​នាក់​(​យប់​៤​នាក់​)​ ។​

​នៅ​ក្នុង​ករណី​គ្រោះថ្នាក់​ចរាចរ​ទាំង​ ១០​លើក​នេះ​ បាន​បង្ក​ឲ្យ​មានការ​ខូចខាត​យានយន្ត​សរុប​ ១៨​គ្រឿង​ ក្នុង​នោះ​មាន​ម៉ូតូ​ ១១​គ្រឿង​ រថយន្ត​តូច​ ៥​គ្រឿង​ រថយន្ត​ធំ​ ២​គ្រឿង​ ​ ។​​ មូលហេតុ​ដែល​បណ្តាល​ឲ្យ​កើត​មាន​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរ​ គឺ​បណ្តាល​មក​ពី​ ល្បឿន​ ៥​លើក​(​ស្លាប់​២​នាក់​)​ ,​ មិន​គោរព​សិទ្ធិ​១​លើក,​ ប្រជែង​ ២​លើក​ មិន​ប្រកាន់​ស្តាំ​ ១​លើក​ (​ស្លាប់​១​នាក់​)​ ,​ បត់​គ្រោះថ្នាក់​ ១​លើក​ (​ស្លាប់​១​នាក់​)​ ។​​គ្រោះថ្នាក់​នៅ​លើ​ដងផ្លូវ​ មាន​ផ្លូវជាតិ​ ៦​លើក​ ផ្លូវ​ខេត្ត​ ៣​លើក​ ។​ ដោយឡែក​យានយន្ត​ដែល​បង្កហេតុ​ រួម​មាន​ ម៉ូតូ​ ៣​លើក​ រថយន្ត​តូច​ ៥​លើក​ រថយន្ត​ធំ​ ២​លើក​ ។​​ខេត្ត​-​រាជធានី​ ដែល​មាន​គ្រោះថ្នាក់​ និង​រងគ្រោះថ្នាក់​ រួម​មាន​ ៖​ ភ្នំពេញ​ ២​លើក​ ស្លាប់​១​នាក់​ របួស​៣​នាក់​ ,​ កំពង់ធំ​ ១​លើក​ ស្លាប់​១​នាក់​ ,​ព្រះ​សីហ​នុ​ ១​លើក​ ស្លាប់​១​នាក់​​ និង​ខេត្តកណ្តាល​ ១​លើក​ ស្លាប់​១​នាក់​ ។​

​របាយការណ៍​គ្រោះថ្នាក់​ចរាចរផ្លូវគោក​ទូ​ទាំង​ប្រទេស​ រយៈពេល​២២​ថ្ងៃ​ គឺ​ថ្ងៃ​ទី​១-២២​ ខែតុលា​ ឆ្នាំ​២០១៨​ កើតឡើង​ចំនួន​ ២៣៤​លើក​ បណ្តាល​ឲ្យ​មនុស្ស​ស្លាប់​ចំនួន​ ១២៧​នាក់​ របួស​សរុប​ ៣៨៧​នាក់​ របួសធ្ងន់​ ២៦៦​នាក់​ របួសស្រាល​ ១២១​នាក់​ ។​
​លទ្ធផល​ត្រួតពិនិត្យ​រយៈពេល​២២​ថ្ងៃ​រួម​មាន​ ៖​
​មធ្យោបាយ​ចូល​គោលដៅ​ ៥៣២៣​គ្រឿង​ ​មធ្យោបាយ​ល្មើស​ ៧៤៥​គ្រឿង​ ,​ អប់រំ​ ១៧១​គ្រឿង​ ,​ មធ្យោបាយ​ពិន័យ​ ៥៧៤​គ្រឿង៕

អត្ថបទដែលជាប់ទាក់ទង