ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ថ្លើមធំណាស់​ ហ៊ាននាំ​ប្រុស​មកដេក​ក្នុង​បន្ទប់​ផ្ទះសំណាក់ មិនដេកធ្វើឲ្យប្តីមកទាន់ ខឹងប្ដឹងសមត្ថកិច្ចចាប់ជាប់ទាំងយប់

58


​ភ្នំពេញ​: ញាតិអើយជួយមើលចុះ​ ស្រ្តី​ម្នាក់​ក្រោយ មាន​ជំលោះ​ជា​មួយ​ប្តី ​បានប្រមាណ៥​ថ្ងៃ ​ថ្លើមធំហ៊ាន នាំ​ប្រុស​ថ្មី​ ដេក​ក្នុង​បន្ទប់របស់​ប្តី​ខណៈនោះប្ដីមក​ទាន់​ប្រពន្ធនៅជាមួយប្រុសថ្មី ហើយពេល​សួរ​នាំ​ ប្រពន្ធឆ្លើយថាទើប​បាន​២ដង​បានយកសោមកចាក់ជាប់ ហើយទៅប្ដឹងសមត្ថកិច្ចចាប់ខ្លួន បានទាំង២នាក់ ។ ហេតុការណ៍នេះ កើតឡើងកាលពីម៉ោង​១០យប់​ ថ្ងៃទី​២២ ខែ​ តុលា​ឆ្នាំ​២០១៨​ នៅ​ បន្ទប់​ជាប់តូប​លក់​បន្លែ​ ផ្សារ​ជិនជូរី​ ភូមិ​ត្រពាំង​ល្វា​ សង្កាត់​កាកាប​ទី​១ ខណ្ឌ​ពោធិ៍​សែនជ័យ។

សមត្ថកិច្ចឱ្យដឹងថា៖ ប្តី​ឈ្មោះ​ ខាំង​ ម៉ាប់ ​អាយុ​៣០ឆ្នាំ ជនជាតិខ្មែរ​ មុខរបរ​ លក់​បន្លែ​ជា​មួយ​ប្រពន្ធ​។ ប្រពន្ធ​ ឈ្មោះ​គន្ធី​ ស្រី​មុំ​ ​ អាយុ​២៣ឆ្នាំ​ ជនជាតិខ្មែរ មុខរបរ​លក់​បន្លែ​ នៅ​ផ្សារ​ជិនជូរី​​ មាន​ស្រុកកំណើតនៅ​ភូមិ​ព្រែក​តាជ្រូក​ ឃុំ​ព្រែក​គយ​ ស្រុក​ស្អាង​ ខេត្ត​កណ្ដាល​។

ចំណែកប្រុស​ជា​ សហាយ​ ឈ្មោះ​ សល់​ សាល​ អាយុ​២៤ឆ្នាំ​ មុខរបរ​ដឹក​ទឹក​ ស្នាក់នៅ​ភូមិ​ ត្រពាំង​ល្វា​ សង្កាត់​កាកាប​ទី​១ ខណ្ឌ​ពោធិ៍​សែនជ័យ ​មាន​ស្រុកកំណើត នៅ​ស្រុក​ស្អាង ​ខេត្ត​កណ្ដាល​។ នៅមុខសមត្ថកិច្ចបុរស​ជា​ប្តី​ បាន​រៀបរាប់ឲ្យដឹង​ថា​
រូបគាត់​នឹង​ប្រពន្ធ​របស់​គាត់​ បាន​រៀបការ​តាម​ប្រពៃណី​ត្រឹមត្រូវ​ ជាង​៣ឆ្នាំ​មក​ហើយ​ មាន​កូន​ប្រុស​ម្នាក់ ​អាយុ​ជាង​មួយខួប​ ហើយនៅ​មុនពេល​កើតហេតុ​កាលពី​មុនពេល​ភ្ជុំ​បិណ្ឌ​ ​៦ថ្ងៃ គាត់បាន​ដឹង​​ថា ប្រពន្ធ​របស់​គាត់​ បាន​ទាក់ទង​ជាមួយ​បុរស​ខាង​លើ​ ដោយ​និយាយ​តាម​ទូរស័ព្ទ​ ហើយ​ក៏មានជំលោះជាមួយ​គ្នា​តិចតួច​បន្ទាប់​មក​ មុន​ថ្ងៃ​កើត​ហេតុ​ខាង​លើ​ ៥ថ្ងៃ​ ដោយ​មាន​ការ​ឈ្លោះ​ប្រកែក​គ្នា​ម្តង​ទៀត​ ហើយ​បាន​នាំគ្នា​ទៅ​សង្កាត់​ ដើម្បី​សុំ​លែងលះ​គ្នា​ ហើយ​ចៅ​សង្កាត់​មិន​អនុញ្ញាត​ឲ្យ​លែង​លះ​គ្នា​ភ្លាម​ៗ​នោះ​ទេ​។ ដោយអាជ្ញាធរសង្កាត់​ឲ្យ​ពួក​គាត់​ទាំ​ង​ពីរ​ បែក​គ្នា​មួយ​រយៈ​សិន​ ហើយ​បន្ទាប់​មក​រូប​គាត់​ បាន​ទៅ​នៅ​ជាមួយ​បង​ប្រុស​របស់​គាត់​ នៅ​ភូមិ​ក្បាល​ដំរី​២ សង្កាត់​កាកាប​ទី​២ ខណ្ឌ​ពោធិ៍​សែនជ័យ​ ។ លុះ​នៅ​ម៉ោង​កើតហេតុ​ខាងលើ គាត់​បាន​ទៅ​មើល​បង​ស្រី​ឈឺនៅ​មន្ទីរពេទ្យ​កាល់​ម៉ែត​ ហើយ​គាត់​បាន​ឈៀងចូល​ផ្ទះ​គាត់ដោយ​មាន​ការ​សង្ស័យ​ ​រាល់​យប់ប្រពន្ធ​របស់​គាត់​ ដេក​បើក​ភ្លើង​ ហើយ​នៅ​ពេល​យប់​នឹង​ ម្តេច​ក៏​ដេក​បិទ​ភ្លើង​ ។ ដោយមានការសង្ស័យ​​ គាត់​បានបើកបង្អួច​លួច​មើល​​ ស្រាប់​តែ​ឃើញ​ ប្រពន្ធ​របស់​គាត់​កំពុង​ដេក​ ជាមួយ​ប្រុស​ផ្សេង​ ដោយ​កូន​ប្រុស​តូច​ នៅ​អែបខាងហើយ​គាត់​បាន​ចាក់សោពីក្រៅ​ រួចហើយ​ទៅ​ប្តឹង​សមត្ថកិច្ច​ភ្លាមៗ​ផងដែរ​។

ចំណែក​ស្រ្តី​ជាប្រពន្ធ​ បាន​សារភាព​ថា​ រូបគេមាន​ទំនាក់ទំនង​ស្នេហា​ជាមួយ​ ប្រុសថ្មី​របស់​គាត់​ ជិត​២ខែ​មក​ហើយ​ តែ​បុរស​​ខាង​លើ​ ទើប​ទំនាក់ទំនង​ស៊ី​ជម្រៅ​ បាន​២លើក​ មុន​ថ្ងៃ​កើត​ហេតុ​ ចំនួន៥ថ្ងៃ​ ​បាន​រួម​រ័ក​បាន​ម្តង​ និង​ថ្ងៃ​កើត​ហេតុ​មិន​ទាន់​បាន​រួម​រ័ក​នោះឡើយ​ ព្រោះ​គាត់​ មិន​សូវ​ស្រួល​ខ្លួន​។

ក្រោយ​ពេល​កើតហេតុ​ សមត្ថកិច្ច​បាន​នាំ​នារី ​នឹងប្រុស​សហាយ ​យក​ទៅ​សួរ​នាំ ​នៅ​ប៉ុស្តិ៍​នគរបាល​រដ្ឋបាលកាកាប​ទី​១ និង​ទទួល​បណ្តឹង​ពី​បុរស​ជា​ប្តី​ ចំណែក​ស្រ្តី​ផិត​ប្តី​និង​សហាយ ​ត្រូវបាន​សមត្ថកិច្ច​ឃុំខ្លួនបណ្តោះអាសន្ន​សិន​ រង់ចាំបញ្ជូនបន្តទៅចាត់ការតាមផ្លូវច្បាប់៕

អត្ថបទដែលជាប់ទាក់ទង