ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អធិការរងខណ្ឌព្រែកព្នៅម្នាក់ធ្លាក់ពីលើអគារ the skyline នៃជាន់ទី៣៧ បាក់សាកសព ខ្ទេច ពីខ្លួន ខណៈព្យាយាមរត់គេច ពីសមត្ថកិច្ចបង្រ្កាបគ្រឿងញៀន

121

 

ភ្នំពេញ៖ អធិការរងខណ្ឌព្រែកព្នៅម្នាក់ សង្ស័យកំពុងជួញដូរនិងប្រើប្រាស់ នូវសារធាតុញៀនខុសច្បាប់ នៅក្នុងបន្ទប់មួយជាន់ទី៣៧ នៃអគារស្កាយឡាញ ត្រូវបានកម្លាំងមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន ចុះបង្ក្រាបរហូតទៅដល់ជនរងគ្រោះ ដែលជាជនសង្ស័យបានព្យាយាមតោងបង្អួច ដើម្បីរត់គេចខ្លួន ពីកម្លាំងសមត្ថកិច្ចមន្ទីរប្រឆាំងគ្រឿងញៀន រហូតរបូតដៃធ្លាក់ខ្លួនមកខាងក្រោមស្លាប់ភ្លាមៗ។

ហេតុការណ៍នេះបានកើតឡើងការពារវេលាម៉ោង ៦ព្រឹក ថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៣ ស្ថិតនៅត្រង់ចំណុចអគារ the skyline តាមបណ្ដោយផ្លូវបេតុង ក្នុងសង្កាត់វាលវង់ ខណ្ឌ ៧មករា រាជធានីភ្នំពេញ។

យោងតាមរបាយការណ៍ពីកម្លាំងសមត្ថកិច្ច លោកអធិការរងខណ្ឌព្រែកព្នៅម្នាក់ បានធ្លាក់ពីលើអគារដែលមានឈ្មោះ the skyline ជាន់ទី៣៧ បណ្ដាលឲ្យធ្លាក់មក ដាច់ខ្លួនជាពីរស្លាប់ភ្លាមៗ ខណៈព្យាយាមតោងបង្អួចដើម្បីគេចខ្លួន ពីកម្លាំងសមត្ថកិច្ចប្រឆាំងបទល្មើសជួញដូរគ្រឿងញៀន ខណៈចុះបង្រ្កាបបទល្មើសគ្រឿងញៀន នៅបន្ទប់ជនរងគ្រោះដែលធ្លាក់នោះ ដោយកម្លាំងសមត្ថកិច្ចបានស៊ើបអង្កេត និងដាក់ការសង្ស័យថា នៅបន្ទប់ជនរងគ្រោះដែលជាជនសង្ស័យ មានបទល្មើសជួញដូរ និង ប្រើប្រាសគ្រឿងញៀន។

យោងតាមការបំភ្លឺរបស់មេសន្តិសុខ អគារ Sky Line ឱ្យដឹងថា: នៅម៉ោងកើតហេតុខាងលើ កម្លាំង មន្ទីរ ប្រឆាំង គ្រឿង ញៀន បើកប្រត្តិបត្តិការបង្ក្រាបករណីគ្រឿងញៀននៅបន្ទប់កើតហេតុ។ ពេលនោះ ជនសង្ស័យ ព្យាយាម គេចឆ្លងតាមបង្អួចរបូតដៃធ្លាក់ទៅក្រោមបណ្ដាលឱ្យស្លាប់។

តាមប្រភពព័ត៌មានបានបញ្ជាក់ថា សពជនសង្ស័យឈ្មោះ ហឿង ភីរុណ ភេទប្រុស អាយុ ២៨ឆ្នាំ ជនជាតិខ្មែរ មានតួនាទីជាអធិការរងខណ្ឌព្រែកព្នៅ ដែលមាន ទីលំនៅ ភូមិ ព្រែកមហាទេព សង្កាត់ ស្វាយប៉ោ ក្រុងបាត់ដំបង ខេត្តបាត់ដំបង ។

តាមប្រភពព័ត៌មាននៅកន្លែងកើតហេតុបានប្រាប់ឲ្យដឹងថាមុនពេលកើតហេតុគេបានឮសំឡេងធ្លាក់មកខាងក្រោម រហូតបង្កការភ្ញាក់ផ្អើល នាំគ្នារត់ទៅមើល ស្រាប់តែឃើញបុរសម្នាក់ បានធ្លាក់មកដល់ដីដោយសភាពដាច់ខ្លួនជាពីរតែម្ដង ពេលនោះប្រជាពលរដ្ឋ ក៏បានរាយការណ៍ទៅកម្លាំងសមត្ថកិច្ចមូលដ្ឋាន ដើម្បីចុះអន្តរាគមន៍នៅ ពេលដែលកម្លាំងសមត្ថកិច្ច បានមកដល់នៅទីតាំងកាត់ហេតុ រួចធ្វើកោសល្យវិច្ច័យ ទៅលើសាកសព និងទំនាក់ទំនងឆែករកភស្តុតាង មូលហេតុនៃការធ្លាក់របស់ជនរងគ្រោះ ទើបកម្លាំងសមត្ថកិច្ចបានបញ្ជាក់ថា ការធ្លាក់របស់ជនរងគ្រោះ គឺជាអំពើធ្វើអត្តឃាតខ្លួនឯង ដោយលោតចុះពីលើអគារ។

ក្រោយពេលកើតហេតុកម្លាំងសមត្ថកិច្ច បានយកសាកសពទៅតម្កល់ទុក នៅវត្តស្ទឹងមានជ័យ ដើម្បីស្វែងរកនៅក្រុមគ្រួសារ យកសពទៅធ្វើបុណ្យតាមប្រពៃណី៕

 

អត្ថបទដែលជាប់ទាក់ទង