ក្រសួងសុខាភិបាល បិទនិងដកគ្រឹះស្ថានឱសថ គ្រួសារកក់ក្តៅ
ភ្នំពេញ ៖ ក្រសួងសុខាភិបាល នៅថ្ងៃទី២៤ខែកញ្ញាឆ្នាំ២០២៣នេះ បានចេញសេចក្តីសម្រេច ស្តីពីការបិទនិងដកហូតសេចក្តីសម្រេច ស្តីពីការបន្តសុពលភាពគ្រឹះស្ថានអាហរ័ណ នីហរ័ណឱសថ គ្រួសារកក់ក្តៅ ឯ.ក (KROUSAR KORKDAO CO.,LTD.)។
ក្រសួងសុខាភិបាលនៃព្រះរាជាណាចក្រកម្ពុជា សូមជម្រាបជូនសាធារណជនឱ្យបានជ្រាបថា ដោយពិនិត្យ ឃើញថាគ្រឹះស្ថានអាហរ័ណ នីហរ័ណឱសថ គ្រួសារកក់ក្ដៅ ឯ.ក មិនបានគោរពនិងអនុវត្តតាមខ្លឹមសារនៃលិខិត លេខ០២៨៧អបស/ឱអបស ចុះថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៣ របស់ក្រសួងសុខាភិបាលស្តីពីការលុបលេខបញ្ជីកា ផលិតផលបំប៉នសុខភាព GINSENG PRO B/Bott./30 Caps. និង GINSENG PRO B/Bott./60Caps. មានផ្ទុកសារធាតុ DEXAMETHASONE និង PREDNISOLONE ព្រមទាំងពុំបានគោរព និងអនុវត្តតាមខ្លឹមសារនៃ កិច្ចសន្យារបស់គ្រឹះស្ថានចុះថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៣ និងកិច្ចសន្យាចុះថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០២៣។
ដើម្បីការពារដល់សុខុមាលភាពប្រជាពលរដ្ឋ ក្រសួងសុខាភិបាលមានវិធានការនិងការណែនាំដូចខាងក្រោម៖ 1. ចេញសេចក្តីសម្រេចលេខ០០២៤ស.ខ.ល.ចុះថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២៣ ស្ដីពីការបិទនិងដកហូត សេចក្តីសម្រេចស្តីពីការបន្តសុពលភាពគ្រឹះស្ថានអាហរ័ណ នីហរ័ណឱសថ គ្រួសារកក់ក្ដៅ ឯ.ក ដែលមានទីតាំង និងឃ្លាំងស្ដុកឱសថទី១ ផ្ទះលេខ១៥១ ផ្លូវមុនីរ៉េត(២១៧) ភូមិ១៦ សង្កាត់បឹងសាឡាង ខណ្ឌទួលគោក រាជធានីភ្នំពេញ និងឃ្លាំងស្ដុកឱសថទី២ ផ្ទះលេខ៨២ ផ្លូវបេតុង ភូមិព្រៃសាលា សង្កាត់ កាកាបទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ និងឃ្លាំងស្តុកឱសថទី៣ ផ្ទះលេខ៥៧០ ផ្លូវបេតុង ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ។
2. សូមសាធារណជនបញ្ឈប់ការទិញឬប្រើប្រាស់ផលិតផលបំប៉នសុខភាព GINSENG PRO ដែលមានផ្ទុកសារជាតិសកម្ម DEXAMETHASONE និង PREDNISOLONE មិនត្រឹមត្រូវតាមរូបមន្តដែលកំណត់លើ ផលិតផលដែលបានចុះបញ្ជីកានៅក្រសួងសុខាភិបាល ដែលអាចបណ្តាលឱ្យមានគ្រោះថ្នាក់ធ្ងន់ធ្ងរដល់ អ្នកប្រើប្រាស់រយៈពេលយូរ ដូចជាប៉ះពាល់ប្រព័ន្ធរំលាយអាហារ អាចដំបៅឬធ្លាយក្រពះ ខ្សោយតម្រងនោម លើសឈាម ទឹកនោមផ្អែម ខ្សោយប្រព័ន្ធភាពស៊ាំសារពាង្គកាយ ជាដើម។
3. ម្ចាស់ឱសថស្ថាន ឱសថស្ថានរង តំណាងចែកចាយ និងអ្នកពាក់ព័ន្ធ ត្រូវបញ្ឈប់ការលក់ឬចែកចាយ GURU GINSENG PRO B/Bott./30 Caps. GINSENG PRO B/Bott./60Caps. Duniggs ព័ត៌មាននេះតទៅ។
4. ក្រសួងសុខាភិបាលនឹងមានវិធានការតឹងរ៉ឹងតាមផ្លូវច្បាប់ ចំពោះម្ចាស់ក្រុមហ៊ុន គ្រួសារកក់ក្តៅ ឯ.ក ម្ចាស់ឱសថស្ថាន ឱសថស្ថានរង និងបុគ្គលទាំងឡាយំណាដែលនៅតែបន្តការលក់ផលិតផលបំប៉នសុខភាព GINSENG PRO B/Bott./30 Caps. § GINSENG PRO B/Bott./60Caps.៕