ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ព្រះមហាក្សត្រកម្ពុជា និងប្រធានាធិបតីចិន អបអរសាទរ ចំពោះការរីកចំរើន នៃទំនាក់ទំនងមិត្តភាព មហាសាមគ្គីភាព និងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ

55

 

ប្រទេសចិន ៖ ព្រះរាជបន្ទូលនៃព្រះករុណា ជាអម្ចាស់ជីវិតលើត្បូង ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ទៅកាន់ឯកឧត្ដមប្រធានាធិបតី ស៊ីជីងភីង ក្នុងឱកាសដែលឯកឧត្ដម ស្តេចយាងព្រះអង្គ មកចូលរួមកម្មវិធីបើកព្រឹត្តិការណ៍ កីឡាអាស៊ានហ្គេម លើកទី១៩ ក្នុងទីក្រុងហានចូវ ខេត្តស៊ឺជាំង សាធារណរដ្ឋ ប្រជាមានិតចិន ។

វិមានរដ្ឋបឹងស៊ីហ៊ូ , ឯកឧត្តម ប្រធានាធិបតីនៃសាធារណរដ្ឋប្រជាមានិតចិន បានថ្វាយនូវសេចក្តីរំភើបរីករាយដោយឥតឧបមា ដោយឆ្នាំនេះគឺជាខួបទី៦៥ នៃការបង្កើតទំនាក់ទំនងការទូត និងជាឆ្នាំមិត្តភាពរវាងចិន-កម្ពុជា និងអបអរសាទរចំពោះការរីកចំរើននៃទំនាក់ទំនងមិត្តភាព មហាសាមគ្គីភាព និងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ រវាងប្រជាជននៃប្រទេសយើងទាំង២ កម្ពុជា-ចិន ជាបងប្អូន ដែលមានរយៈពេលជាយូរលង់មកណាស់ហើយ ជាពិសេស ទំនាក់ទំនងរវាងប្រទេសយើងទាំង២មានការរីកចំរើនក្នុងលក្ខណៈល្អពិសេស ក្រោមព្រះរាជតម្រិះដ៏ភ្លឺស្វាងបំផុតរបស់ព្រះករុណា ព្រះមហាវីរក្សត្រ ព្រះវររាជបិតាជាតិខ្មែរ ព្រះបរមរតនកោដ្ឋ ជាទីសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ជាមួយនឹងភាពឈ្លាសវៃប៉ិនប្រសព្វបំផុតរបស់ ថ្នាក់ដឹកនាំកំពូលចិនមានជាច្រើនជំនាន់ណាស់មកហើយ។ ការត្រួសត្រាយនៅមាគារដ៏ភ្លឺត្រចះត្រចង់ត្រូវបានថ្នាក់នាំ និងប្រជាជននៃប្រទេសយើងទាំងពីរ គោរពដង្ហែតាមក្នុងភាពប្រសើរខ្ពង់ខ្ពស់រហូតដល់សព្វថ្ងៃនេះ។

មានព្រះរាជឳង្ការប្រោសព្រះរាជទាននូវការសំណេះសំណាលក្នុងឳកាសដ៏ប្រសើរនោះ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ព្រះអង្គសព្វព្រះរាជហឬទ័យថ្លែងអំណរគុណដ៏ជ្រាលជ្រៅជូន ឯកឧត្តម ប្រធានាធិបតីនៃសាធារណរដ្ឋប្រជាមានិតចិន ដែលបានរៀបចំថ្វាយនូវព្រះរាជវន្ទនកិច្ចស្វាគមន៍ដ៏មហោឡារិកស្និទ្ធស្នាលរាក់ទាក់ និងកក់ក្តៅជាទីបំផុត ពីថ្នាក់ដឹកនាំ និងប្រជាជនជាបងប្អូននៅទីក្រុង Hangzhou ខេត្តZhejiang។

ក្នុងឱកាសដ៏ប្រសើរនោះ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ជាទីសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត សូមសម្តែងនៅកត្តញូតាធម៌ជាអនេកប្បការ ចំពោះគុណូបក្ការៈដ៏មហាសប្បុរសរបស់ថ្នាក់ដឹកនាំបក្សកម្មុយនីស្តចិនព្រមទាំងរដ្ឋ, រដ្ឋាភិបាលនិងមហាប្រជាជនចិន ដែលតែងតែជួយឧបត្ថម្ភគាំទ្រ ប្រកបដោយសេចក្តីមហាសប្បុរស និងបានខិតខំពុះពារកសាងទំនាក់ទំនងប្រពៃណីជាបងប្អូនរវាងមហាប្រជាជនចិន និងប្រជាជនកម្ពុជាដោយឈរលើមាគ៌ា មិត្តភាព សាមគ្គីភាព និងកិច្ចសហប្រតិបត្តិការជាប្រវត្តិសាស្ត្រ និងជាប្រទីបបំភ្លឺផ្លូវ ឈានទៅធ្វើកិច្ចការរួមគ្នា ដើម្បីកសាងភាពជាដៃគូ សហប្រតិបត្តិការឈ្នះៗ ក្នុងគោលនយោបាយផ្លូវមួយ ខ្សែក្រវ៉ាត់មួយ និងសហគមន៍រួមវាសនាសម្រាប់មនុស្សជាតិរហូតមានការផ្លាស់ប្តូរទស្សនកិច្ចរវាងថ្នាក់ដឹកនាំកម្ពុជា និងខេត្ត Zhejiang ជាបន្តបន្ទាប់ ព្រមទាំងសម្រេចបាននូវការចងសម្ព័ន្ធមេត្រីភាពរវាងបណ្តាខេត្ត រាជធានីនៃព្រះរាជាណាចក្រកម្ពុជា និងទីក្រុង Hangzhou ខេត្ត Zhejiang ដល់បច្ចុប្បន្ននេះ៕

អត្ថបទដែលជាប់ទាក់ទង