ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

គ្រោះថ្នាក់ចរាចរណ៍ នៅគីឡូម៉ែត្រ១០៣-១០៤ យាយម៉ៅពេជ្រនិលផ្លូវជាតិលេខ៤ រថយន្ដដាច់ហ្រ្វាំង មានអ្នករងរបួស

67

 

កំពង់ស្ពឺ ៖ នៅថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២៣ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើងលើផ្លូវជាតិលេខ៤ ចន្លោះគីឡូម៉ែត្រ១០៤-១០៥ ត្រង់ចំណុចភូមិទី៦ ឃុំយាយម៉ៅពេជ្រនិល ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ រថយន្ត០១គ្រឿង ម៉ាកHYUNDAI ពណ៌ស ពាក់ស្លាកលេខភ្នំពេញ 3B-6091 សណ្ដោងស៊ឺមីរ៉ុម៉ក ពាក់ស្លាកលេខភ្នំពេញ 4A-2907 បើកបរដោយឈ្មោះ គង់ សៅសារិន ភេទប្រុស អាយុ ៥៣ឆ្នាំ អ្នករួមដំណើរឈ្មោះ គង់ សៅរ៉ូ ភេទប្រុស អាយុ៣៧ឆ្នាំ រស់នៅភូមិទឹកលិច ឃុំស្គុះ ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ។

រថយន្ដបើកបរពីទិសខាងកើតទៅទិសខាងលិច មកដល់ចំណុចខាងលើ រថយន្ដជួបបញ្ហាដាច់ហ្រ្វាំង រេចង្កូតមកខាងឆ្វេងដៃ ធ្លាក់ស្នាមភ្លោះ បណ្តាល ឲ្យគ្រោះថ្នាក់មនុស្សនឹងខូចខាតរថយន្ដតែសំណាងល្អមិនបណ្ដាលឲ្យមានអ្នកបាត់បង់អាយុជីវិត ត្រឹមរងរបួសអ្នករួមដំណេីរ។

ករណីនេះសមត្ថកិច្ចនគរបាលចរាចរណ៍បានចុះអន្ដរាគមន៍និងស្ទួចយករថយន្ដមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកភ្នំស្រួច ដេីម្បីពិនិត្យដោះស្រាយតាមវិធានការជំនាញ អនុវត្ដផ្លូវច្បាប់ចំពោះកិច្ចការ ធ្វេសប្រហែស និងបច្ចេកទេសយានន្ដ តាមច្បាប់ចរាចរណ៍ ។
ជាការសំណូមពរ សូមបងប្អូនម្ចាស់អាជីវកម្មមេត្ដាពិនិត្យនិងរឹតបន្ដឹងលេីការងារបច្ចេកទេសយានយន្ដ និងនាំគ្នាចូលរួមគោរពចរាចរណ៍ឲ្យមានប្រសិទ្ធភាព កាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍៕

អត្ថបទដែលជាប់ទាក់ទង