ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

JICA ដេញថ្លៃគម្រោងការពារទឹកជំនន់ និងកែលំអប្រព័ន្ធប្រឡាយលូក្នុងរាជធានីភ្នំពេញជំហានទី៤ដែលមានទឹកប្រាក់ប្រមាណ ៣០លានដុល្លាអាមេរិក

83
ភ្នំពេញ៖ ទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន JICA បានដេញថ្លៃគម្រោងការពារទឹកជំនន់ និងកែលំអប្រព័ន្ធប្រឡាយលូក្នុងរាជធានីភ្នំពេញ ជាជំហានទី៤ ដែលមានទឹកប្រាក់ប្រមាណ ៣០លានដុល្លាអាមេរិក នៅទីក្រុងតូក្យូ ។
   មន្ត្រីរដ្ឋបាលរាជធានីភ្នំពេញបានអោយដឹងថា ក្រោមកិច្ចសហប្រតិបត្តិការរវាងរាជរដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាលនៃប្រទេសជប៉ុន នៅថ្ងៃទី២៣ខែតុលាឆ្នាំ២០១៨នេះ ទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន JICA បានរៀបចំពិធីដេញថ្លៃគម្រោងការពារទឹកជំនន់ និងកែលំអប្រព័ន្ធប្រឡាយលូក្នុងរាជធានីភ្នំពេញ ជំហានទី៤ នៅទីក្រុងតូក្យូ ។
   ពិធីនេះធ្វើឡើងដោយមានការចូលរួមពីលោក នួន ផារ័ត្ន អភិបាលរងរាជធានីភ្នំពេញ ជាតំណាងលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញនិងលោកសាំ ពិសិដ្ឋ ប្រធានមន្ទីរសាធារណការនិងដឹកជញ្ជូនរាជធានីភ្នំពេញ។
   មន្ត្រីដដែរបានបញ្ជាក់ថា គម្រោងនេះ មានទឹកប្រាក់សរុបប្រមាណ ៣០លានដុល្លាអាមេរិក ដែលជាជំនួយឥតសំណងរបស់រដ្ឋាភិបាលជប៉ុន ដោយនឹងចាប់ផ្តើមអនុវត្តគម្រោងនៅចុងខែវិច្ឆិកាឆ្នាំ២០១៨
ខាងមុខនេះ ។
   គម្រោងដែលត្រូវអនុវត្ត រួមមាន ៖ ១-ដាក់បណ្តាញលូមេ នៅក្នុងភូមិសាស្ត្រខណ្ឌទួលគោក ប្រវែង ៨.២គីឡូម៉ែត្រ ។ ២-ដាក់បណ្តាញលូមេ នៅក្នុងភូមិសាស្ត្រខណ្ឌដូនពេញ ប្រវែង ៤.៤គីឡូម៉ែត្រ។
៣-សាងសង់អាងស្តុកទឹកក្រោមដី និងសាងសង់ស្ថានីយ៍បូមទឹក នៅសួនច្បារមុខក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា CDC។  ៤-តម្លើងរបាមេកានិចស្វ័យប្រវត្តិ ដើម្បីប្រមូលសំរាមនៅមុខផ្លូវបង្ហូរទឹកនៅស្ថានីយ៍បូមទឹកចតុមុខ ព្រះគន្លង់១ ព្រះគន្លង់២ និងផ្សារចាស់និងទី
៥-ផ្តល់រថយន្តបូមទឹកចល័ត ចំនួន ២គ្រឿងផងដែរ៕
អត្ថបទដែលជាប់ទាក់ទង