ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

មេកីឡាវាយសីកម្ពុជាប្រកាសស្វះស្វែងរកប្រាក់លើកទឹកចិត្តដល់កីឡាវាយសី

186

​ភ្នំពេញ៖លោកឧត្តមសេនីយ៍ឯកលី កុសលប្រធានសហព័ន្ធកីឡាវាយសីកម្ពុជា បានប្រកាសថានឹងពិភាក្សាជា មួយក្រសួងអប់រំយុវជន និង កីឡានិងគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា ដើម្បីរកប្រាក់រង្វាន់លើកទឹក ចិត្តដល់កីឡាករវ៉ាត់វណ្ណធុនដែលដណ្ដើមបាន មេដាយមាស ក្នុងការប្រកួតចម្រុះជាតិសាសន៍ នៃការប្រកួតកីឡានៅប្រទេសអាហ្សង់ទីន។

សូមបញ្ជាក់ថាអត្ថន័យមិត្តភាពសាមគ្គីភាពរវាងយុវជនយុវនារីមកពីជុំវិញពិភពលោកគណៈកម្មាធិការអូឡាំ

ពិកអន្តរជាតិនិងសហពន័្ធវាយសីអន្តរជាតិបានបង្កើតកម្មវិធីប្រកួតមួយដោយតម្រូវឲ្យប្រទេសជាសមាជិកចូលរួម

ទាំងអស់(៦៤ប្រទេស)ចូលរួមប្រកួតជាក្រុមចម្រុះជាតិសាសន៍ដែលបែងចែកជា៨ពូលក្នុងនោះកម្ពុជាមានមោទនៈ

ភាពយ៉ាងក្រៃលែងដែលមានកីឡាករ វ៉ាត់ វណ្ណធុន ស្ថិតនៅក្រុម អាល់ហ្វា (Alpha)ដែលមានសមាជិក ៨នាក់ មកពី៨ ប្រទេសផ្សេងៗគ្នាគឺប្រទេស អ៊ីតាលី កម្ពុជា ប៊ុលហ្គារី ឥណ្ឌា ស្វីស កាណាដា និងសហរដ្ឋអាមេរិកស្រីលង្កាឈ្នះជ័យលាភីលេខ១ គឺមេដាយមាស។
សម្រាប់ក្រុមអាល់ហ្វា(Alpha)បានយកឈ្នះវគ្គពាក់កណ្តាលផ្តាច់ព្រត្រ ជាមួយក្រុមThetaរួមមានប្រទេស

ជប៉ុនសាធារណរដ្ឋឆែកប្រេស៊ីលអូស្ត្រាលីអាល្លឺម៉ង់អេហ្ស៊ីបនិងបែលហ្ស៊ិក ហើយនៅវគ្គផ្តាច់ព្រត្រ ជាមួយក្រុមOmega រួមមានប្រទេសវៀតណាម អ៊ុយក្រែន ចិនតៃប៉ិ បារាំង ថៃ ណូវែលសេឡង់ ន័រវែស ហ្វីជី ។ យោងតាមគណៈកម្មាធិការជាតអូឡាំពិកកម្ពុជា បញ្ជាក់៖មេដាយនេះមិនគិតជាមេដាយ ក្នុងតារាងផ្លូវការរបស់ ការប្រកួតកីឡាអូឡាំពិកយុវជនលើកទី៣នេះទេ ។

លោឧត្តមសេនីយ៍ឯកលីកុសលទទួលស្គាល់ថា ទាំងក្នុងសេចក្ដីប្រកាស អន្តរក្រសួង និង អនុក្រិតមិនមានចែង
ពីការផ្ដល់ប្រាក់រង្វាន់ ដល់មេដាយបែបនេះក៏ពិតមែនតែលោក នឹងសាកល្បងពិភាក្សាជាមួយ ស្ថាប័នពាក់ព័ន្ធនានាដើម្បីរករង្វាន់ខ្លះ ដើម្បីលើកទឹកចិត្តដល់កីឡាករវ៉ាត់ វណ្ណធុន ។

អត្ថបទដែលជាប់ទាក់ទង