ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ការគ្រប់គ្រង អត្រានុកូលដ្ឋាន ឬអត្តសញ្ញាណ ពលរដ្ឋមិនបានល្អ វានឹងនាំមកនូវភាពអសន្តិសុខក្នុងសង្គម

82

ភ្នំពេញ៖ លោក កើត ឆែ អភិបាលរង នៃគណៈអភិបាលរាជធានីភ្នំពេញ បានលើកឡើងថា៖ ការគ្រប់គ្រងអត្រានុកូលដ្ឋាន អត្តសញ្ញាណកម្ម ជារឿងសំខាន់បំផុត បើយើងគ្រប់គ្រងបានល្អ នោះទាំងសេដ្ឋកិច្ចនិងសន្តិសុខជាតិវានឹងដំណើរការទៅបានរលូននិងល្អប្រសើរ តែបើយើងគ្រប់គ្រងមិនបានវិញ នោះវានឹងនាំមកនូវភាពអសន្តិសុខនៅក្នុងសង្គមយើងហើយ។

  ការលើកឡើងបែបនេះរបស់លោក កើត ឆែ បានធ្វើឡើងនាព្រឹកថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២៣នេះ ខណៈ លោកអញ្ជើញជាតំណាង លោកឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញនិងលោកឧត្តមសេនីយ៍ឯក អ៊ុកចាយ បញ្ញារ៉ា អគ្គនាយករង នៃអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម ក្រសួងមហាផ្ទៃ ក្នុងកិច្ចប្រជុំស្ដីពីការចុះបញ្ជីអត្រានុកូលដ្ឋានតាមរយៈការជូនដំណឹងពីមូលដា្ឋនសុខាភិបាលដោយប្រើប្រាស់បច្ចេកវិទ្យាឌីជីថល នៅសាលារាជធានីភ្នំពេញ។

  លោក កើត ឆែ បានមានប្រសាសន៍លើកឡើងថា៖ ការចុះបញ្ជីអត្រានុកូលដ្ឋាន ដោយប្រើប្រាស់បច្ចេកវិទ្យាឌីជីថលពិតជាមានសារៈសំខាន់ណាស់ ហើយក៏ស្របទៅតាមយុទ្ធសាស្ត្របញ្ចកោណរបស់សម្តេចមហាបវរធិបតីហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី អាណត្តិទី៧ នេះផងដែរ។លោកបន្តថា ការគ្រប់គ្រង អត្រានុកូលដ្ឋាន ឬអត្តសញ្ញាណកម្ម តាមប្រព័ន្ធបច្ចេកវិទ្យាឌីជីថល ជារឿងសំខាន់ណាស់ បើយើងគ្រប់គ្រងបានល្អ នោះសេដ្ឋកិច្ចជាតិនិងសន្តិសុខជាតិ ពិតជាដំណើរការទៅបានរលូននិងល្អប្រសើរ តែបើយើងគ្រប់គ្រងមិនបានវិញ នោះវានឹងនាំមកនូវភាពអសន្តិសុខនៅក្នុងសង្គមយើងហើយ។ ដូច្នេះលោកស្នើអោយមន្ត្រីចំណុះអោយរដ្ឋបាលរាជធានីភ្នំពេញ ត្រូវប្រែងប្រែងរៀនសូត្រលើ ការគ្រប់គ្រង អត្រានុកូលដ្ឋាន ឬអត្តសញ្ញាណកម្ម តាមប្រព័ន្ធបច្ចេកវិទ្យាឌីជីថលនេះ

  លោក កើត ឆែ បានបញ្ជាក់ទៀតថា ការរៀនសូត្រ ក្នុងការចុះបញ្ជីអត្រានុកូលដ្ឋានតាមរយៈការជូនដំណឹងពីមូលដា្ឋនសុខាភិបាលដោយប្រើប្រាស់បច្ចេកវិទ្យាឌីជីថល ខាងលើនេះ វានឹងជួយដល់មន្ត្រីរបស់យើងទទួលបាននូវចំណេះដឹងសម្រាប់ខ្លួនឯងផង និងបានយកចំណេះដឹងទាំងនេះ ទៅរួមចំណែកជួយដល់ជាតិ មាតុភូមិរបស់យើងថែមទៀត។

  លោកឧត្តមសេនីយ៍ឯក អ៊ុកចាយ បញ្ញារ៉ា បានលើកឡើងផងដែរថា៖ ការចុះបញ្ជីអត្រានុកូលដ្ឋានតាមរយៈការជូនដំណឹងពីមូលដា្ឋនសុខាភិបាលដោយប្រើប្រាស់បច្ចេកវិទ្យាឌីជីថល ដែលយើងលើមក ពិភាក្សា ផ្តល់ជាចំណេះដឹងខាងលើនេះ យើងនឹងធ្វើសាកស្បងនៅតាមគោលដៅសង្កាត់ចំនួន៦នៅក្នុងខណ្ឌពោធិសែនជ័យ ហើយយើងក៏នឹងបន្តទៅខណ្ឌទាំង១៤ ជាមួយនឹងការបន្តទៅទូទាំងប្រទេសផងដែរ៕

 

អត្ថបទដែលជាប់ទាក់ទង