ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

សិក្ខាកាម កម្ពុជា ៣៤រូបមកពី ស្ថាប័នរដ្ឋ វិស័យឯកជន និងគ្រឹះស្ថានឧត្តមសិក្សា បានបញ្ចប់វគ្គជំនាញពហុការងារសេដ្ឋកិច្ច សង្គមកិច្ច វប្បធម៏ បច្ចេកវិជ្ជា និងវិទ្យាសាស្ដ្រ ក្រោមកិច្ចសហការនយោបាយ ផ្លូវសូត្រ ចិន

111

ភ្នំពេញ៖ លោក ទេសរដ្ឋមន្រ្តី លី ធុជ បានផ្ដល់ សញ្ញាបត្រដល់សិក្ខាកាមកម្ពុជាចំនួន ៣៤រូប មកពីស្ថាប័នរដ្ឋ វិស័យឯកជន និងគ្រឹះស្ថានឧត្តមសិក្សា ដែលបានចូលរួមក្នុងវគ្គបណ្តុះបណ្តាលរយៈពេល២០ថ្ងៃ នៅទីក្រុងឆុងឈីង ប្រទេសចិន។ ពិធីផ្ដល់សញ្ញាបត្រ វគ្គនេះបានប្រព្រឹត្ដ នៅថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២៣ ។
លោកបណ្ឌិត លី ធុជ ទេសរដ្ឋមន្រ្តីទទួលបន្ទុកបេសកកម្មពិសេស និងជាប្រ ធានគណៈកម្មាធិការជាតិអេស្កាប់ និង លោក HE Ji ប្រធានមហាវិទ្យាល័យបណ្តុះបណ្តាលវិជ្ជាជីវៈឆុងឈីង (Chong qing Creation Vocational College) នៃសាធារណរដ្ឋប្រជាមានិតចិន បានអញ្ជើញប្រគល់សញ្ញាបត្រដល់សិក្ខាកាមកម្ពុជាចំនួន ៣៤រូប មកពីស្ថាប័នរដ្ឋ វិស័យឯកជន និងគ្រឹះស្ថានឧត្តមសិក្សា ដែល បានចូលរួមក្នុងវគ្គបណ្តុះបណ្តាលស្តីពី “Cross-border Digital Trade be tween China-Cambodia for Mid-Senior Management Personnel” នៅមហាវិទ្យាល័យបណ្តុះបណ្តាលវិជ្ជាជីវៈឆុងឈីង រយៈពេល២០ថ្ងៃ។

វគ្គបណ្តុះ
បណ្តាលនេះ បានទទួលការឧបត្ថម្ភគាំទ្រក្រោមកម្មវិធីផ្លូវសូត្រនៃរដ្ឋបាលក្រុងឆុងឈីងសម្រាប់និស្សិតអន្តរជាតិ។
លោកទេសរដ្ឋមន្រ្តី បានបញ្ជាក់ថា ក្រោមការសម្របសម្រួលរបស់ គណៈកម្មាធិការជាតិសេដ្ឋកិច្ច និងសង្គមកិច្ចសម្រាប់អាស៊ី និងប៉ាស៊ីហិ្វក (NC-ESCAP) ចាប់តាំងពីឆ្នាំ ២០១៩ កម្ពុជា សហការជាមួយមហាវិទ្យាល័យបណ្តុះបណ្តាលវិជ្ជាជីវៈឆុងឈីង បានបញ្ជូនសិក្ខាកាមកម្ពុជា ប្រមាណជិត១០០នាក់ ដើម្បីទទួលបាននូវការបណ្តុះបណ្តាលជំនាញចំនួនបីលើក ព្រមទាំងរៀបចំឱ្យមានការចុះអនុស្សារណៈ នៃការយោគយល់គ្នាមួយចំនួនទៀត រវាងស្ថាប័នរដ្ឋ វិស័យឯកជនកម្ពុជា ជាមួយនឹងមហាវិទ្យាល័យបណ្តុះបណ្តាលវិជ្ជាជីវៈឆុងឈីង ស្តីពីភាពជាដៃគូ និងកិច្ចសហប្រតិបត្តិការលើវិស័យអប់រំវិជ្ជាជីវៈ។

ក្នុងនាមរដ្ឋាភិបាលកម្ពុជា លោក ទេស រដ្ឋមន្រ្តី បានថ្លែងអំណរគុណជូនចំពោះ លោក HE Ji និងថ្នាក់ដឹកនាំនៃមហា វិទ្យាល័យបណ្តុះបណ្តាលវិជ្ជាជីវៈឆុងឈីង ក៏ដូចជារដ្ឋបាលប្រជាជនក្រុងឆុងឈីង និងគណៈកម្មាធិការអប់រំក្រុងឆុងឈីង ដែលតែងតែចំណាយពេលវេលា និងធនធាន ក្នុងការចូលរួមបណ្តុះបណ្តាលធន ធាន មនុស្សនៅកម្ពុជា រយៈពេលកន្លងមក និងនាពេលអនាគត។ ទីក្រុងឆុងឈីង គឺជាដៃគូកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធ ក្នុងវិស័យអប់រំវិជ្ជាជីវៈជាមួយប្រទេសកម្ពុជា។
លោកទេសរដ្ឋមន្រ្តី បានបន្តថា រយៈ ពេល ២០ថ្ងៃនៃវគ្គបណ្តុះបណ្តាលនេះ សិក្ខាកាមកម្ពុជាទាំងអស់ នឹងទទួលបាននូវការសិក្សាស្វែងយល់បន្ថែមអំពីវប្បធម៌ សេដ្ឋកិច្ច សង្គមកិច្ច បច្ចេកវិទ្យា និងវិទ្យាសាស្រ្ត ពីសាធារណរដ្ឋប្រជាមានិតចិន ដែលជាប្រទេសមានសក្តានុពលខ្លាំងសម្រាប់ការសិក្សារៀនសូត្រ ទទួលនូវបទពិសោធន៍ ចំណេះដឹង និងជំនាញគ្រប់បែបយ៉ាង ក្នុងការចូលរួមដល់កិច្ចការអភិវឌ្ឍន៍នានា នៅកម្ពុជា។

លោក ទេសរដ្ឋមន្រ្តី បានណែនាំឱ្យសិក្ខាកាមទាំងអស់ ត្រូវបន្តចូលរួមកសាងនូវចំណងមិត្តភាពកាន់តែជិតស្និទ្ធជាមួយប្រទេសនិងប្រជាជនចិន ដែលជាមរតកប្រវត្តិសាស្រ្តរយៈពេល៦៥ឆ្នាំ បន្សល់ ទុកតាំងពី ព្រះករុណាព្រះបាទ នរោត្តម សីហនុ និងសម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្រ្តី ព្រមទាំងត្រូវបន្តចូលរួមពង្រឹងនូវចំណងមិត្តភាពកាន់តែរឹងមាំរវាងកម្ពុជា-ចិន ក្រោមការដឹកនាំប្រកបដោយកិត្តិបណ្ឌិតរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណចក្រកម្ពុជា៕ សំរិត

អត្ថបទដែលជាប់ទាក់ទង