៤ថ្ងៃនៃត្រួតពិនិត្យយានយន្ត កែច្នៃខុសលក្ខណៈបច្ចេកទេស ក្រុមការងារខេត្តព្រះវិហារឃាត់រថយន្តបាន៨០គ្រឿង
ខេត្តព្រះវិហារ៖ ក្នុងរយៈពេល៤ថ្ងៃជាប់គ្នានេះ ពោលគឺចាប់ពីថ្ងៃទី ២០ ខែ តុលា ឆ្នាំ ២០១៨ ដល់ថ្ងៃទី ២២ ខែ តុលា ឆ្នាំ ២០១៨នេះ ក្រុមការងារត្រួតពិនិត្យយានយន្ត កែច្នៃខុសលក្ខណៈបច្ចេកទេស ខេត្តព្រះវិហារ បានធ្វើការ ត្រួតពិនិត្យយានយន្ត សរុបចំនួន ៨០គ្រឿង ។
លោកសំ លាងទ្រី ប្រធានមន្ទីរសាធារណៈការខេត្តព្រះវិហារបានអោយដឹងថា ក្រុមការងារត្រួតពិនិត្យយានយន្ត កែច្នៃខុសលក្ខណៈបច្ចេកទេស ខេត្តព្រះវិហារ បានធ្វើការ ត្រួតពិនិត្យយានយន្ត សរុបចំនួន ៨០គ្រឿង ។ក្នុងនោះ ចាប់ពីថ្ងៃ សៅរ៍ ១១កើត ខែ អស្សុជ ឆ្នាំ ច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី ២០ ខែ តុលា ឆ្នាំ ២០១៨ ដល់ថ្ងៃ ចន្ទ ១៣កើត ខែ អស្សុជ ឆ្នាំ ច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី ២២ ខែ តុលា ឆ្នាំ ២០១៨ ក្រុមការងារត្រួតពិនិត្យយានយន្ត កែច្នៃខុសលក្ខណៈបច្ចេកទេស ខេត្តព្រះវិហារ បានធ្វើការ ត្រួតពិនិត្យយានយន្ត សរុបចំនួន ៥៨ គ្រឿង ក្នុងនោះ ពិនិត្យឃើញថាត្រឹមត្រូវចំនួន ១១ គ្រឿង កាត់ទ្រុង(សុំកាត់ខ្លួនឯង)ចំនួន ០១ គ្រឿង សំពីងសំពោងចំនួន ០៩ គ្រឿង ខ្វះឯកសារចំនួន ២៥ គ្រឿង ដោះរានក្រោយ ចំនួន ០២ គ្រឿងគ្មានបណ្ណបើកបរ ចំនួន ០៣ គ្រឿងបណ្ណបើកបរក្លែងក្លាយ ចំនួន ០៤ គ្រឿង គ្មានផ្លាកលេខ ចំនួន ០៣ គ្រឿង។
ដោយឡែកសម្រាប់ថ្ងៃ អង្គារ ១៤កើត ខែ អស្សុជ ឆ្នាំ ច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី ២៣ ខែ តុលា ឆ្នាំ ២០១៨ ក្រុមការងារត្រួតពិនិត្យយានយន្ត កែច្នៃខុសលក្ខណៈបច្ចេកទេស ខេត្តព្រះវិហារ បានធ្វើការ ត្រួតពិនិត្យយានយន្ត សរុបចំនួន ២២ គ្រឿង ក្នុងនោះ
ពិនិត្យឃើញថាត្រឹមត្រូវចំនួន ០៣ គ្រឿងសំពីងសំពោង ចំនួន ០២ គ្រឿង ខ្វះឯកសារ ចំនួន ០៦ គ្រឿង ឯកសារក្លែងក្លាយ ចំនួន ០២ គ្រឿង គ្មានបណ្ណបើកបរចំនួន ០៣ នាក់បណ្ណបើកបរក្លែងក្លាយ ចំនួន ០៣ នាក់រថយន្តគ្មានផ្លាកលេខ ចំនួន ០៣ គ្រឿង ៕