ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

នៅថ្ងៃទី០២ ដល់ទី០៤ ខែតុលា បណ្តាខេត្តនានា នៅភាគពាយ័ព្យ ភាគខាងជើង និង ភាគឦសាន អាចមានភ្លៀងធ្លាក់ នៅក្នុងកម្រិតខ្សោយទៅមធ្យម

72

 

ភ្នំពេញ ៖ ក្រសួងធនធានទឹកនិងឧតុនិយម នៅថ្ងៃទី២ខែតុលាឆ្នាំ២០២៣ បានចេញសេចក្តីជូនដំណឹង ស្ដីពី ស្ថានភាពធាតុអាកាសនៅព្រះរាជាណាចក្រកម្ពុជា សម្រាប់ថ្ងៃទី០២ ខែតុលា ឆ្នាំ២០២៣។

ប្រព័ន្ធសម្ពាធទាប (ITCZ) នៅលើអាងមេគង្គ ថៃ និងឡាវ នឹងរំកិលចុះមកក្រោម អូសបន្លាយលើកម្ពុជា ជាមួយនឹងខ្យល់មូសុងនិរតីខ្សោយ។ ចំណែកព្យុះទី១៤ ឈ្មោះ កយនុយ” Koinu” នៅមហាសមុទ្រប៉ាស៊ីហ្វិក កំពុងបន្តដើរតម្រង់ឆ្ពោះមកភាគអាគ្នេយ៍ប្រទេសចិន។ តាមការព្យាករព្យុះនេះនឹងដើរចូលដល់កោះហុងកុង នៅថ្ងៃទី០៧ ខែតុលា មុននឹងបន្តដើរឆ្ពោះមកលិច (ព្យុះនេះនឹងមិនមានឥទ្ធិពលមកដល់កម្ពុជាទេ)។

ស្ថានភាពបែបនេះនឹងធ្វើឱ្យ៖
– នៅថ្ងៃទី០២ ដល់ថ្ងៃទី០៤ ខែតុលា បណ្តាខេត្តនានានៅភាគពាយ័ព្យ ភាគខាងជើង និង ភាគឦសានអាចមានភ្លៀងធ្លាក់នៅក្នុងកម្រិតខ្សោយទៅមធ្យម ជាមួយនឹងទំហំទឹកភ្លៀងធ្លាក់ គ្របដណ្ដប់លើផ្ទៃដីពី ៤០-៦០%។
– រីឯរាជធានី និងបណ្តាខេត្តដទៃទៀតនៅភាគខាងត្បូង ខាងកើតជាប់ប្រទេសវៀតណាម និងតំបន់មាត់សមុទ្រ អាចមានភ្លៀងនៅក្នុងកម្រិតពីតិចទៅបង្គួរ ជាមួយនឹងទំហំភ្លៀងធ្លាក់គ្រប ដណ្តប់លើផ្ទៃដី ៦០-៨០%៕

អត្ថបទដែលជាប់ទាក់ទង