ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ឃាត់ខ្លួនជនសង្ស័យជនជាតិខ្មែរឥស្លាមម្នាក់ ពីបទបន្លំលួចខ្សែកមាស

140


រាជធានីភ្នំពេញ ៖ ករណី បន្លំលួចខ្សែកមាស ដោយឃាត់ខ្លួនស្រ្តីម្នាក់ នៅផ្ទះ លេខ៤៤ ភូមិកណ្តាល សង្កាត់ច្បារអំពៅ២ ខណ្ឌច្បារអំពៅ ផ្សារច្បារអំពៅ កាលពីថ្ងៃទី២០ ខែតុលា ឆ្នាំ២០១៨ ម៉ោង១៥និង០០នាទី។

ជនរងគ្រោះឈ្មោះឡុង នីឡេង ភេទ ស្រី អាយុ៣១ឆ្នាំ ជនជាតិខ្មែរ មុខរបរ លក់គ្រឿងអលង្ការ ស្នាក់នៅផ្ទះកើតហេតុ។
ជនសង្ស័យឈ្មោះម៉ាន ម៉ានរីយ៉ាន ភេទ ស្រី អាយុ៣៨ឆ្នាំ ជនជាតិខ្មែរឥស្លាម មុខរបរ មិនពិតប្រាកដ ស្នាក់នៅផ្ទះលេខ២៦A ផ្លូវ ជាតិលេខ៥សង្កាត់ព្រែកព្នៅ ខណ្ឌព្រែកព្នៅ។

ហេតុការណ៍នេះបានកើតឡើង កាលពីថ្ងៃទី២០ តុលា ២០១៨ វេលាម៉ោង១៥ ជនរងគ្រោះនិងប្តី កំពុងលក់គ្រឿងអលង្ការនៅផ្ទះកើតហេតុ ស្រាប់តែជនសង្ស័យដើរមកទិញគ្រឿងអលង្ការ ដោយឲ្យជនរងគ្រោះយកខ្សែកមាស ម៉ូតច្រវ៉ាក់ឆាប១ខ្សែ ទម្ងន់ ១តម្លឹងមកមើល រួចជនសង្ស័យយកខ្សែកមាសមកពាក់ក ពេលនោះជនរងគ្រោះភ្លេចខ្លួន ជនសង្ស័យក៏បន្លំដោះខ្សែកកាឡៃ ដែលពាក់ជាប់កស្រាប់ឲ្យទៅជនរងគ្រោះទុកវិញ រួចសុំមើលខ្សែកម៉ូតផ្សេង ជនរងគ្រោះឆ្លើយថា ចាំមួយភ្លែត រួចជនសង្ស័យក៏ដើរចេញមកក្រៅ គេចខ្លួនយកខ្សែកទៅលក់ឲ្យគេនៅម្តុំផ្សារទួលសង្កែបានលុយ ១.៤៣០ដុល្លារ យកលុយទៅសងគេអស់។

លុះដល់ថ្ងៃទី២២ តុលា ២០១៨ ម៉ោង១៤ ទី ជនសង្ស័យដើរចូលក្នុងផ្សារច្បារអំពៅ ដើម្បីរកបន្លំលួចគ្រឿងអលង្ការគេទៀត ក៏ត្រូវបានសមត្ថកិច្ចយើងឃាត់ខ្លួន និងដកហូតវត្ថុតាងរួមមាន ៖ ខ្សែកកាឡៃ ១៧ខ្សែ, ខ្សែដៃកាឡែ ១ខ្សែ ចិញ្ជៀនកាឡៃ៨វង់, ក្រវិលកាឡៃមានដាំត្បូងពណ៌ស ០២គូ, បណ្តោងខ្សែកកាឡៃមានដាំត្បូងពណ៌ស១, ទូរស័ព្ទដៃ២គ្រឿង (ម៉ាក iPhone៦ ពណ៌ទឹកមាស, ម៉ាក iPhone៥ ពណ៌ផ្កាឈូក), លុយដុល្លារ ២ដុល្លារ, លុយខ្មែរ៦០០០រៀល,កាបូបក្រវ៉ាត់ចង្កេះពណ៌ខ្មៅ ០១ និងថង់ប្លាស្ទិចពណ៌ខ្មៅ០១ បញ្ជូនមកអធិការដ្ឋាន នគរបាលខណ្ឌច្បារអំពៅ ចាត់ការតាមច្បាប់ ៕

អត្ថបទដែលជាប់ទាក់ទង