ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

មន្ត្រីនគរបាលម្នាក់ដកកាំភ្លើងវាយអ្នករត់ម៉ូតូឌុប បណ្តាលឲ្យបែកក្បាលហូរឈាមស្រោចពេញមុខ មូលហេតុដោយសារតែជិះម៉ូតូប៉ះគ្នាបន្តិច​បន្តួច

71

​ភ្នំពេញ​ ៖​ លោក​វរសេនីយ៍ឯក​ ម៉ែ​ន​ សុផល​ នាយការិយាល័យ​មន្ទីរ​ប្រឆាំង​គ្រឿងញៀន​ អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ​ ក្រសួងមហាផ្ទៃ​ បាន​ដក​កាំភ្លើង​វាយ​អ្នក​រត់​ម៉ូតូឌុប​បែកក្បាល​ រួច​សង​សំណង​លុយ​២០០​ដុល្លារ​ដើម្បី​បញ្ចប់រឿង​ ក្នុង​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​ប៉ះទង្គិច​គ្នា​បន្តិចបន្តួច​មួយ​ កាលពី​វេលា​ម៉ោង​២១​និង​៤០​នាទី​ ថ្ងៃ​ទី​២៣​ខែតុលា​ ឆ្នាំ​២០១៨​ ត្រង់​ចំណុច​ខាងកើត​ផ្សារ​ ហេង​ លី​ ប្រមាណ​២០០​ម៉ែត្រ​ តាម​បណ្ដោយ​ផ្លូវ​២៧១​ ស្ថិត​ក្នុង​សង្កាត់​ទឹកថ្លា​ ខណ្ឌ​សែន​សុខ​ ។​
​ទោះបី​យ៉ាងណា​ ក្រោយ​កើតហេតុ​ លោក​វរសេនីយ៍ឯក​ ហួរ​ ម៉េ​ង​វ៉ាង​ អធិការ​នគរបាល​ខណ្ឌ​សែន​សុខ​ ដឹកនាំ​កម្លាំង​ចុះ​ផ្ទាល់​នាំ​ខ្លួន​ជន​បង្ក​ និង​ជន​រង​គ្រោះ​ មក​អធិការដ្ឋាន​នគរបាល​ខណ្ឌ​សែន​សុខ​ ដើម្បី​ធ្វើការ​សាកសួរ​ ។​
​ជន​រង​គ្រោះ​ ឈ្មោះ​ ហេង​ ទិ​ត្យ​ ភេទ​ប្រុស​ អាយុ​ ៤៨​ឆ្នាំ​ ជា​អ្នក​រត់​ម៉ូតូឌុប​ ស្នាក់​នៅ​ភូមិ​ត្រពាំង​ឈូក​ សង្កាត់​អូរ​បែក​ក្អម​ ខណ្ឌ​សែន​សុខ​ ។​
​ចំណែក​ជន​បង្ក​ ឈ្មោះ​ ម៉ែ​ន​ សុផល​ ឋានន្តរស័ក្តិ​វរសេនីយ៍ឯក​ នាយការិយាល័យ​មន្ទីរ​ប្រឆាំង​គ្រឿងញៀន​ អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ​ ក្រសួងមហាផ្ទៃ​ អាយុ​៥៩​ឆ្នាំ​ កាន់កាប់​កាំភ្លើង​ កា​៥៤​ ផលិត​នៅ​ប្រទេស​ចិន​ លេខ​៣០២៦​ ចេញ​ឱ្យ​ប្រើប្រាស់​ដោយ​នាយ​ឧត្តមសេនីយ៍​ សួ​ស​ អង្គា​រ៍​ អគ្គស្នងការ​រង​នគរបាល​ជាតិ​ ។​

​ជន​រង​គ្រោះ​ បញ្ជាក់​ប្រាប់​ក្រុម​អ្នក​សារព័ត៌មាន​ថា​ មុន​ពេល​កើតហេតុ​ បុរស​ម្នាក់​ជា​ជន​បង្ក​បាន​ជិះ​ម៉ូតូ​ម៉ាក​ ហុងដា​ PCX​ ពណ៌​ខ្មៅ​ មិន​ចាំ​ផ្លា​ក​លេខ​ ប៉ះទង្គិច​គ្នា​ជាមួយ​គាត់​ តែ​មិន​ព្រម​ឈប់​ដោះស្រាយ​ ទើប​ជន​រង​គ្រោះ​ដេញ​រហូត​ដល់​ចំណុច​កើតហេតុ​ ហើយ​ទាស់សម្ដី​គ្នា​យ៉ាង​ខ្លាំង​ ។​ ក្រោយមក​ជន​បង្ក​បាន​ដល​កាំភ្លើង​វាយ​ក្បាល​ជន​រង​គ្រោះ​បណ្តាល​ឱ្យ​បែកក្បាល​តែ​ម្ដង​ ។​
​មួយសន្ទុះ​ក្រោយមក​ ជន​បង្ក​បាន​ដក​លុយ​ចំនួន​ ២០០​ដុល្លារ​ ឱ្យទៅ​ជន​រង​គ្រោះ​ រួច​ក៏​ឡើង​ម៉ូតូ​ជិះ​ចេញ​ទៅ​ផ្ទះ​របស់​ខ្លួន​ នៅ​ត្រង់​ចំណុច​ផ្ទះ​អត់លេខ​ ផ្លូវ​៣៧១​សឡា​ ស្ថិត​ក្នុង​សង្កាត់​អូរ​បែក​ក្អម​ ខណ្ឌ​សែន​សុខ​ ។​
​ខណៈ​អ្នក​ដែល​ឃើញ​ហេតុការណ៍​ បាន​រាយការណ៍​ជូន​ទៅ​សមត្ថកិច្ច​មូលដ្ឋាន​ ហើយ​កម្លាំង​សមត្ថកិច្ច​មូលដ្ឋាន​ ក៏​បាន​ចុះ​ទៅ​ធ្វើការ​ឃាត់ខ្លួន​ជន​បង្ក​ដល់​ផ្ទះ​ រួច​នាំ​យក​មក​សាកសួរ​នាំ​ នៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌ​សែន​សុខ​តែ​ម្តង​ ៕​

អត្ថបទដែលជាប់ទាក់ទង