ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

នាវាចម្បាំង​អា​មេ​រិ​ក​ឆ្លងកាត់​ច្រក​សមុទ្រ​តៃវ៉ាន់​

205

សហរដ្ឋអាមេរិក​បាន​បញ្ជូន​នាវាចម្បាំង​ពីរ​គ្រឿង​តាម​ច្រក​សមុទ្រ​តៃវ៉ាន់​ កាលពី​ថ្ងៃ​ច័ន្ទ​ ជា​ប្រតិបត្តិការ​លើក​ទី​ពីរ​ក្នុងឆ្នាំនេះ​ ខណៈ​ពេល​ដែល​យោធា​អា​មេ​រិ​ក​បង្កើន​បេសកកម្ម​យ៉ាង​ទៀងទាត់​តាម​ផ្លូវទឹក​យុទ្ធសាស្ត្រ​នេះ​ ទោះបីជា​មានការ​ជំទាស់​ពី​ប្រទេស​ចិន​ក៏​ដោយ​ ។​ ក្រសួងការពារជាតិ​តៃវ៉ាន់​ បាន​និយាយ​ថា​ ខ្លួន​បាន​តាមដាន​យ៉ាង​យកចិត្តទុកដាក់​ចំពោះ​ប្រតិបត្តិការ​នេះ​ និង​អាច​រក្សា​សន្តិសុខ​ តាម​ផ្លូវទឹក​ និង​ដែនអាកាស​ នៅ​ពេល​មាន​ប្រតិបត្តិ​របស់​ពួក​គេ​ ។​ កាលពី​ថ្ងៃ​អង្គា​រ៍​ ស្ត្រី​អ្នកនាំពាក្យ​ក្រសួងការបរទេស​ចិន​ Hua​ Chunying​ បាន​ធ្វើ​សន្និសីទកាសែត​ជា​ទៀងទាត់​ ដោយ​ប្រាប់​ថា​ ទីក្រុង​ប៉េ​កាំ​ង​ ដែល​ចាត់​ទុក​កោះ​តៃវ៉ាន់​ ជា​ខេត្ត​ផ្ដាច់ខ្លួន​មួយ​របស់​ប្រទេស​ចិន​ បាន​បញ្ជាក់​រួច​ហើយពី​ការ​ព្រួយបារម្ភ​យ៉ាងធ្ងន់ធ្ងរ​ចំពោះ​សហរដ្ឋអាមេរិក​ ។​ លោកស្រី​បាន​បន្ថែម​ទៀត​ថា​ វិបត្តិ​កោះ​តៃវ៉ាន់​ បង្ក​ការ​ព្រួយបារម្ភ​ដល់​អធិបតេយ្យភាព​ និង​ទឹកដី​ចិន​ ។​ ប្រទេស​ចិន​បាន​ជម្រុញ​សហរដ្ឋ​អា​មេ​រិ​ក​ ឱ្យ​ប្រុង​ប្រយ័ត្ន​ចំពោះ​វិបត្តិ​កោះ​តៃវ៉ាន់​ និង​ចូលរួម​បង្កើន​សន្តិភាព​ និង​ស្ថេ​រ​ភាព​ក្នុង​ច្រក​សមុទ្រ​តៃវ៉ាន់​ ។​

អត្ថបទដែលជាប់ទាក់ទង