ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

បាតុភូតខ្យល់កន្ត្រាក់ វាយប្រហារមកលើផ្ទះប្រជាពលរដ្ឋ បណ្តាលឲ្យរងការខូចខាត នៅខេត្តចំនួន៣

95


ក្រសួងធនធានទឹក និងឧតុនិយម បានឲ្យដឹងថា នៅវេលាយប់ថ្ងៃទី ២៣ ខែតុលា ឆ្នាំ ២០១៨ មានកើតឡើងនូវបាតុភូតខ្យល់កន្ត្រាក់នៅក្នុងភូមិសាស្ត្រស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល និងបានវាយប្រហារមកលើផ្ទះប្រជាពលរដ្ឋ បណ្តាលឲ្យរងការខូចខាត ចំនួន ១៤ ខ្នង ស្ថិតក្នុងឃុំរកា ឃុំទ្រា និងឃុំត្បែង ។

នៅយប់ថ្ងៃទី២៣ ខែតុលា ​​ឆ្នាំ២០១៨ មានករណីខ្យល់កន្ត្រាក់ បានវាយប្រហារផ្ទះប្រជាពលរដ្ឋ ដែលរស់នៅក្នុងភូមិអូរអង្គុំ ឃុំអមលាំង ស្រុកថ្ពង ធ្វើឲ្យខូចខាតរហូតដល់១៤ខ្នង។​

ចំណែកផ្ទះប្រជាពលរដ្ឋ ចំនួន ០៩ ខ្នង បានដួលរលំ និង ៦១ ខ្នង ផ្សេងទៀត របើកដំបូល បន្ទាប់ពីរងការវាយប្រហារពីបាតុភូតខ្យល់កន្ត្រាក់ ដែលបានកើតឡើងនៅក្នុងភូមិសាស្ត្រស្រុកបាទី ខេត្តតាកែវ នាវេលាយប់ថ្ងៃទី ២៣ ខែតុលា ឆ្នាំ ២០១៨ ៕

អត្ថបទដែលជាប់ទាក់ទង