ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អគ្គីភ័យឆាបឆេះរោងចក្រផលិតស្នោ មួយកន្លែងស្ថិតនៅក្នុងភូមិប្រការ សង្កាត់ព្រៃស

99

ភ្នំពេញ ៖ កាលពីម៉ោង១២ថ្ងៃត្រង់ទី២៤ ខែតុលា ឆ្នាំ២០១៨ នេះ មានគ្រោះអគ្គីភ័យមួយឆាបឆេះរោងចក្រផលិត ស្នោ មួយកន្លែងស្ថិតនៅក្នុងភូមិប្រការ សង្កាត់ព្រៃស ខណ្ឌដង្កោ ធ្វើឱ្យកម្មករ និងពលរដ្ឋក្បែរខាង រួមគ្នាជួយពន្លត់ក្រោយមកក្រុមសមត្ថកិច្ចបញ្ជូនរថយន្តពន្លត់អគ្គីជាច្រើនគ្រឿងចេញទៅជួយអន្តរាគមន៍ ។
អ្នកនៅកន្លែងកើតហេតុ បានឲ្យដឹងថា៖មុនពេលកើតហេតុ កម្មករចេញសម្រាកហូបបាយ ថ្ងៃត្រង់ ស្រាប់តែខាងក្នុងបរិវេណរោងចក្រ ប្រទះឃើញអគ្គីភ័យកើតឡើងដោយមានហុយផ្សែងខ្មួលខ្មាញ់​ដោយសារក្នុងរោងចក្រមានស្នោទើបបង្កឲ្យភ្លើងឆាបឆេះ​លឿនហើយឆាបឆេះរាលដាលផ្ទៃខាងក្នុង។
ក្រោយមកត្រូវបានអាជ្ញាធរនិងសមត្ថកិច្ចបញ្ជូន រថយន្តពន្លត់អគ្គីភ័យ ពីតាមបណ្តាអង្គភាព និងរថយន្តពន្លត់អគ្គីភ័យប្រចាំសាលាខណ្ឌដង្កោនិងមកពី ស្នងការនគរបាលរាជធានីភ្នំពេញ ទៅរួមគ្នាបាញ់ទឹកពន្លត់ភ្លើងភ្លាមៗដែរ ។ក្នុងនោះគេឃើញលោកម៉ុក ពុទ្ធា នាយករដ្ឋបាលខណ្ឌដង្កោបានចោះទៅដល់កន្លែងកើតហេតុដឹកនាំកម្លាំងអន្តរាគមន៍ជួយពន្លត់។តែទោះបីជាមានការអន្តរាគមន៍ពីក្រុមរថយន្តពន្លត់អគ្គីភ័យយ៉ាងណាក្តី ឃើញថាខាងក្នងរោងចក្រសុទ្ធតែស្នោទើបបណ្ដាលឱ្យទទួលរងខូចខាតអស់មួយចំនួនធំ។
ក្រោកើតហេតុក្រុមសមត្ថកិច្ចបានសន្និដ្ឋានជាជំហានដំបូងថា៖គ្រោះអគ្គីភ័យខាងលើត្រូវបានខាងរោងចក្រ ក៏ដូចខាងសមត្ថកិច្ច សន្និដ្ឋានថាផ្តើមមកពីទុស្សេចរន្តអគ្គិសីឬខ្សែភ្លើង ៕

អត្ថបទដែលជាប់ទាក់ទង