ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ម្ចាស់គណនីហ្វេសប៊ុក “Phirom Cam”យកឈ្មោះអេភូថងវាយប្រហារលោកតែម ម៉ឺន

141


​ភ្នំពេញ៖គ្រូប្រដាល់ជម្រើសជាតិនិងជាអតីតកីឡាករប្រដាល់ជើងចាស់ដ៏ល្បីល្បាញរបស់កម្ពុជាលោកអេ ភូថងសូមអំពាវនាវដល់ម្ចាស់ គណនីហ្វេសប៊ុកឈ្មោះ“PhiromCam”បញ្ឈប់យកឈ្មោះលោកទៅលេងសើចដោយបំផ្លើសថាលោកនិយាយ មិនល្អពីលោកឧត្តមសេនីយ៍ឯកតែម ម៉ឺនប្រមុខប្រដាល់គុនខ្មែរ។

​សូមបញ្ជាក់ថាម្ចាស់គណនីហ្វេសប៊ុកឈ្មោះ“PhiromCam”បានសរសេរថា”លោកគ្រូអេ ភូថងថានៅក្នុង
សហព័ន្ធប្រដាល់ពុករលួតចុយម៉ាយ អត់មានអាណាមើលឃើញគឺគិតតែលុយ ។អញ្ចឹងប្រដាល់ខ្មែរគ្មានថ្ងៃរីកចម្រើនដូចគេ ទេបើមានមេសហព័ន្ធធុនៗនេះ ។ឯកឧត្តមតែម ម៉ឺនគឺជានិម្មិតរូបនៃការដឹកនាំកីឡាប្រដាល់ខ្មែរទៅរកភាព

មហាអន់កីឡាករ និង គ្រូបង្វឹកថ្នាំងថ្នាក់និងនិយាយដើមគ្រប់គ្នា បើមិនចេះធ្វើការលោកគួរតែលាឈប់ទៅ។ ខ្ញុំក៏មើលឃើញថាអន់ដែរ “។

​លោកអេភូថងព្រមានថាលោកនឹងចាត់ការទៅតាមច្បាប់ ប្រសិនបើម្ចាស់គណនីខាងលើ នៅមិនព្រមបញ្ឈប់ការសរសេរបែបនេះ ។

​ជាមួយនឹងការបដិសេធនេះគ្រូបង្វឹករូបនេះអះអាងថា សព្វថ្ងៃកីឡាប្រដាល់គុនខ្មែរមានការរីកចម្រើនខ្លាំងណាស់ ។កីឡាករមួយចំនួនចេញទៅប្រកួត នៅក្រៅប្រទេសខ្លះចេញទៅធ្វើជាគ្រូហើយ ទីផ្សារប្រកួតនៅស្រុកខ្មែរក៏ កាន់តែមានទំហ៊ំធំឡើងៗជារៀងរាល់ថ្ងៃដែរ។កីឡាករមានជីវភាពធូរធារមាន ម៉ូតូជិះល្អៗឯខ្លះទៀតមានរហូតដល់ទៅ
រថយន្ដទៀតផង ។

​ចំពោះលុយតម្លៃខ្លួនប្រកួតគឺសហព័ន្ធមិនគ្រប់គ្រងទេ តែសហព័ន្ធកំណត់តម្លៃខ្លួនទៅតាមសមត្ថភាព អ្នកប្រដាល់បើខ្លាំងលុយកាន់តែខ្ពស់ ហើយគេមិនមកបើកពីសហព័ន្ធឡើយ គឺបើកពីស្ថាននីយ៍ទូរទស្សន៍ដោយផ្ទាល់ខ្លួនឯង។

​ដោយឡែកលោកឧត្តមសេនីយ៍ឯកតែម ម៉ឺនបានចាត់ទុកថា វាមិនមែនជារឿងគួរឲ្យខ្វាយខ្វល់នោះទេព្រោះនេះ
ជារឿងដែលលោកត្រូវគេវាយប្រហារមិនលស់ពេលឡើយ ។ បញ្ហាសំខាន់របស់លោកគឺរកទីផ្សារប្រកួតសម្រាប់អ្នក
ប្រដាល់របស់លោកដើម្បីឲ្យគេមានជីវភាពកាន់តែប្រសើរឡើង ។

អត្ថបទដែលជាប់ទាក់ទង