ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

គណៈរដ្ឋមន្ត្រី នឹងពិភាក្សាសេចក្តីព្រាងច្បាប់ ថវិកាជាតិឆ្នាំ២០១៩

208


ភ្នំពេញ៖ អង្គប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី ដែលនឹងប្រព្រឹត្តទៅ នៅថ្ងៃទី២៦ ខែតុលា ឆ្នាំ២០១៨ ក្នុងវិមានសន្តិភាព ដើម្បីពិភាក្សាលើសេចក្តីព្រាងច្បាប់ស្តីពី ហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០១៩ និងសេចក្តីព្រាងច្បាប់ស្តីពី ការទូទាត់ថវិកាទូទៅរបស់រដ្ឋ សម្រាប់ការគ្រប់គ្រងឆ្នាំ២០១៧។

បើយោងតាមសេចក្តីប្រកាសព័ត៌មាន របស់អ្នកនាំពាក្យរាជរដ្ឋាភិបាល​ លោក​ ផៃ​ ស៊ីផាន​ នៅថ្ងៃទី២៤ ខែតុលានេះ បានឲ្យដឹងថា នៅសេចក្តីព្រាងច្បាប់ទាំងពីរខាងលើនេះ ក៏ត្រូវបានឧត្តមក្រុមប្រឹក្សា និងពិគ្រោះយោបល់ បើកកិច្ចប្រជុំពិភាក្សាកាលពីថ្ងៃទី២២ ខែតុលា ឆ្នាំ២០១៨ ក្រោមកិច្ចសម្របសម្រួលរបស់លោក នួន សុខាវី ប្រធានប្រតិភូ គណបក្សពន្លឺថ្មី និងជាប្រធានប្តូរវេនប្រចាំខែតុលាផងដែរ។ លោកឧបនាយករដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច ក៏បានធ្វើបទអន្តរាគមន៍ស្តីពីទិដ្ឋភាពគោលនយោបាយម៉ាក្រូសេដ្ឋកិច្ច និងគោលនយោបាយហិរញ្ញវត្ថុសាធារណៈ សម្រាប់ការរៀបចំសេចក្តីព្រាងច្បាប់ស្តីពីហិរញ្ញវត្ថុ សម្រាប់ការគ្រប់គ្រងឆ្នាំ២០១៩៕

សូមអានសេចក្តីប្រកាសព័ត៌មានខាងក្រោម៖

អត្ថបទដែលជាប់ទាក់ទង