ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អាជ្ញាធរនិងមន្ទីរសាធារណការ ខេត្តព្រះវិហារ ក្រើនរំលឹ ពលរដ្ឋ រកស៊ីនិងសាងសង់សំណង់រំលោភដីចំណីផ្លូវជាតិលេខ ៦២ រុះរើចេញអោយបានមុនថ្ងៃ២៥ តុលា

149

ភ្នំពេញ៖ មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តព្រះវិហារ និងអាជ្ញាធរស្រុករវៀង បានធ្វើការក្រើនរំលឹកអោយបងប្អូន ប្រជាពលរដ្ឋដែលរកស៊ីទទួលទាន និងសាងសង់សំណង់រំលោភដីចំណីផ្លូវ ជាតិលេខ ៦២ ដែលមិនទាន់បានរុះរើ សូមរុះរើចេញអោយបានមុនថ្ងៃទី ២៥ តុលា ២០២៣ ខាងមុខនេះ ដោយក្រុមការងារ នៃមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តព្រះវិហារ នឹងរៀបចំជីកដាក់លូមូល និងចាក់លូអ៊ុយ ពង្រីកផ្លូវ នៅថ្ងៃទី ២៥ តុលា ឆ្នាំ២០២៣ ខាងមុខនេះ។
ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តព្រះវិហារ លោកសំ លាងទ្រី បានអោយដឹងនៅថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៣នេះ​ ថា៖ ដោយស្ថានភាពបន្ទាន់នៅភូមិភ្នំដែក ត្រង់ចំនុចគីឡូម៉ែត្រលេខ ៦៨ ផ្លូវជាតិលេខ ៦២ កាន់តែលំបាក ដោយហេតុភ្លៀងជោគជាំខ្លាំង និងមិនមានប្រព័ន្ធរំដោះទឹកគ្រប់គ្រាន់ មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តព្រះវិហារ រួមនិងអាជ្ញាធរស្រុករវៀង សូមរំលឹកដល់ពុកម៉ែ បងប្អូន ដែលរកស៊ីទទួលទាន និងសាងសង់សំណង់រំលោភដីចំណីផ្លូវមិនទាន់បានធ្វើការរុះរើ ជ្រាបថា ក្រុមការងារយើងខ្ញុំបានចាក់គម្របលូអ៊ុយ និង លូមូល បាន ១០០%ហើយ យើងខ្ញុំនឹងរៀបចំជីកដាក់លូមូល និងចាក់លូអ៊ុយ ពង្រីកផ្លូវ នៅថ្ងៃទី ២៥ តុលា ២០២៣ ឆ្នាំខាងមុខនេះ។ ដូច្នេះក្រុមការងារយើងខ្ញុំសូមសំណូមពរអោយរុះរើជាបន្ទាន់ ដើម្បីសម្រួលដល់ក្រុមការងារសម្រេចភារកិច្ចបានតាមផែនការ ងាយស្រួល ឆាប់រហ័សក្នុងការធ្វើដំណើររបស់ប្រជាពលរដ្ឋ បានសុខសុវត្ថិភាព។
លោកក៏បានសំណូមពរថា នៅពេល មានផ្លូវថ្នល់ស្អាតល្អ សូមបងប្អូន ប្រជាពលរដ្ឋមេត្តាចូលរួមគោរពច្បាប់ កុំបំពានយកដីចំណីផ្លូវមកធ្វើអាជីកម្ម ដើម្បីផលប្រយោជន៍ផ្ទាល់ខ្លួន ជៀសវាងការចាក់ដីខ្ពស់ជាងផ្លូវ និងកុំដឹកទំនិញលើសទម្ងន់កម្រិតកំណត់៕

 

អត្ថបទដែលជាប់ទាក់ទង