ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

កម្លាំងសមត្ថកិច្ចចុះបង្ក្រាបឈើប្រណិត ដែលក្រុមឈ្មួញលាក់ទុកនៅក្បែក្រុមហ៊ុន SK

107


រតនគិរី៖ ប្រជាពលរដ្ឋរស់នៅក្នុងភូមិ៣ ឃុំត្រពាំងក្រហម ស្រុកកូនមុំ ខេត្តរតនគិរី បានលួចខ្សឹបថា មានឈ្មួញរកស៊ីឈើខុសច្បាប់ បានលួចយកឈើជាច្រើនកំណាត់ មកគរលាក់ទុកនៅក្នុងក្រុមហ៊ុនឥណ្ឌាមួយកន្លែង ដែលមានឈ្មោះថា ក្រុមហ៊ុន SK ដើម្បីត្រៀមដឹកចេញទៅលក់នៅប្រទេសវៀតណាម។

ជាក់ស្តែងលោក ជា ពេជ្រ ព្រះរាជអាជ្ញាអមយ្យការសាលាដំបូងខេត្តរតនគិរី បានដឹកនាំកម្លាំងចុះបង្ក្រាបបទល្មើសព្រៃឈើ យ៉ាងធំនៅក្នុងក្រុមហ៊ុន SK (ហៅ ក្រុមហ៊ុន ឥណ្ឌា) ភូមិអូរសាប ឃុំត្រពាំងក្រហម ស្រុកកូនមុំ ខេត្តរតនគិរី នាថ្ងៃទី២៤ ខែតុលា ឆ្នាំ២០១៨ ។ ប្រតិបត្តិការខាងលើនេះ មិនទាន់បញ្ចប់នៅឡើយ គឺនៅតែបន្តទៀត ក្រោមការដឹកនាំ របស់លោកព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត។ ក្នុងការបង្ក្រាបនោះ កម្លាំងកំពុងបន្តរុករក និងប្រមូលឈើដែលក្រុមឈ្មួញគរ លាក់ទុកយកទៅផ្ញើទុក ក្នុងរោងចក្រក្រុមហ៊ុន SK រហូតដល់ពេលរាំងស្ងួត ទើបយកមធ្យោបាយដឹកឈើទាំងនោះ មករក្សាទុកនៅខណ្ឌរដ្ឋបាលព្រៃឈើ។ តែទោះជាយ៉ាងណាក៏ដោយ ចំនួនឈើពិតប្រាកដនៅមិនទាន់ដឹងចំនួនម៉ែត្រគូប នៅឡើយទេគឺរង់ចាំសរុបនៅ ពេលក្រោយ។

យោងតាមសម្រង់សម្តីពីប្រភពមហាជន នៅមូលដ្ឋាននោះ បានឲ្យដឹងបន្ថែមទៀតថា ចំណាត់ការរបស់មន្រ្តីជំនាញរដ្ឋបាលព្រៃឈើ នៅតំបន់នោះ គឺហាក់បីដូចជាមិនសូវយកចិត្តទុកដាក់ លើសកម្មភាពដឹកឈើខុសច្បាប់នេះឡើយ ហើយយូរម្តង ទើបឃើញសមត្ថកិច្ចចាត់វិធានការច្បាប់ជាក់ស្តែង បង្រ្កាបគំនទាំងនោះ ប៉ុន្តែមិនដែលចាប់បានមេឈ្មួញឈើទាំងនោះទេ ៕

អត្ថបទដែលជាប់ទាក់ទង