ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ស្លាប់​២​នាក់​ និង​បាត់​ខ្លួន​២​នាក់​ ករណី​រថយន្ត​ដឹក​ដែក​ បុក​ម៉ូតូ​នៅ​ផ្លូវ ​ចុះ​ចំណោត​តា​តៃ​ក្រោម​

139

​កោះកុង​៖​ តៃកុង​រថយន្ត​ម្នាក់​ អ្នក​បើក​ម៉ូតូ​ម្នាក់​ស្លាប់​នៅ​ហ្នឹង​កន្លែង​កើតហេតុ​ និង​អ្នក​រួម​ដំណើរ​២​នាក់​ទៀត​កំពុង​បាត់​ខ្លួន​ បន្ទាប់​ពី​ជួប​ឧបទ្ទវហេតុ​រថយន្ត​ដឹក​ដែក​មួយ​គ្រឿង ​ចុះ​ចំណោត​ជាន់​ហ្វ្រាំង​មិន​ស៊ី​ បុក​ម៉ូតូ​មួយ​គ្រឿង​ ក្រឡាប់​បង្ក​ជា​អគ្គិភ័យ​ បាន​កើតឡើង​នៅ​ថ្ងៃ​ទី​២៥​ ខែតុលា​ ឆ្នាំ​២០១៨​ វេលា​ម៉ោង​៩​និង​១២​នាទី​ព្រឹក​ នៅ​ចំណុច​ចំណោត​តា​តៃ​ក្រោម​ ចន្លោះ​គីឡូម៉ែត្រ​លេខ​១៣០-១៣១​ ស្ថិត​នៅ​ភូមិ​អន្លង់​វ៉ា​ក់​ ឃុំ​តា​តៃ​ក្រោម​ ស្រុក​កោះកុង​ ខេត្តកោះកុង​។​

ស្នងការដ្ឋាននគរបាលខេត្តកោះកុង បានឲ្យដឹងថា ករណីគ្រោះថ្នាក់ បង្កឡើងដោយខ្លួនឯង រថយន្តម៉ាក់ ហ៊ីយុនដាយ ប្រភេទសន្តោងរ៉ឺម៉ក ពណ៌ខៀវ ពាក់ផ្លាកលេខ ភ្នំពេញ 3B-8695 នឹងរ៉ឺម៉ក ពាក់ផ្លាកលេខ ភ្នំពេញ 4A-1613 ដឹកដែក មានទិសដៅ ភ្នំពេញ-កោះកុង អ្នកបើកបរ ពុំទាន់ស្គាល់អត្តសញ្ញាណ (ស្លាប់នៅក្រោមរថយន្តកិនសង្កត់ ពុំទាន់យកសាកសពចេញ) ។
ករណីនេះ បណ្តាលមកពីដឹកធ្ងន់ ចុះចំណោទត្រង់ចំណុចផ្លូវកែង ជាន់ហ្វ្រាំងមិនស៊ីបណ្តាលឲ្យក្រឡាប់ឆ្លងចរន្តអគ្គិសនី ឆេះក្បាលរថយន្ត និងបានបុកម៉ូតូធ្វើដំណើរឡើងចំណោទ មានទិសដៅបញ្រ្ចាសគ្នា ម៉ូតូម៉ាក់ វ៉េវអាលហ្វា ពណ៌ ខ្មៅ-ទឹកមាស គ្មានស្លាកលេខ លេខតួRLGA304EX -065451 និងលេខម៉ាស៊ីន GA3IE-0232964 បើកបរដោយឈ្មោះ សាត សុម៉ានុត្យ ភេទប្រុស អាយុ ២១ឆ្នាំ ជាគ្រូបង្រៀននៅឃុំឫស្សីជ្រុំ ស្រុកថ្មបាំង មានទីលំនៅភូមិដងទង់ ឃុំដងទង់ ស្រុកស្មាច់មានជ័យ ខេត្តកោះកុង ទីលំនៅបច្ចុប្បន្នភូមិ០៤ សង្កាត់ដងទង់ ក្រុងខេមរះភូមិន្ទ ខេត្តកោះកុង (ស្លាប់) និងរួមដឹណើរចំនួន ២នាក់ទៀត រកពុំទាន់ឃើញនូវឡើយ។
ក្រោយពេលកើតហេតុ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលតាតៃក្រោម សហការជាមួយកម្លាំងអធិការដ្ឋាននគរបាលស្រុកកោះកុង និងកម្លាំងជំនាញការិយាល័យពន្លត់អគ្គិភ័យ នៃស្នងការដ្ឋាននគរបាលខេត្តកោះកុង ចុះអន្តរាគមន៍ទាន់ពេលពេលវេលា បានបាញ់ទឹកពន្លត់ភ្លើងឆេះរថយន្ត បច្ចុប្បន្នកម្លាំងយើងកំពុងតែធ្វើការរុករកជនរងគ្រោះដែរបានបាត់ខ្លួន ។

​លោក​ ស៊ុន​ ឃៀ​ម​ អធិការ​ស្រុក​កោះកុង​ បាន​ឲ្យ​ដឹង​ទៀត​ថា ​ក្រោយ​ពេល​កើតហេតុ​ កម្លាំង​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​តា​តៃ​ក្រោម​ សហការ​ជាមួយ​កម្លាំង​អធិការដ្ឋាន​នគរបាល​ស្រុក​កោះកុង​ និង​កម្លាំង​ជំនាញ​ការិយាល័យ​ពន្លត់អគ្គិភ័យ​ នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តកោះកុង​ ជួយ​អន្តរាគមន៍​ទាន់​ពេល​ពេលវេលា​ បាន​បាញ់​ទឹក​ពន្លត់ភ្លើង​ឆេះ​រថយន្ត​។​ បច្ចុប្បន្ន​កម្លាំង​ជំនាញ​កំពុង​សហការ​គ្នា​ស្វែង​ រក​ជន​រង​គ្រោះ​ដែរ​បាន​បាត់​ខ្លួន​៕


អត្ថបទដែលជាប់ទាក់ទង