ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ឪពុកបង្កើត សម្លាប់កូនខ្លួនឯង អាយុទើប ២ខួប

78

 

ភ្នំពេញ ៖ករណីឃាតកម្ម ឪពុកសម្លាប់កូនប្រុសបង្កើតអាយុទើបតែ២ឆ្នាំ យកលាក់ទុកលើធ្នើរបន្ទប់ទឹក រយៈពេល៣ថ្ងៃ ទើបរកឃើញសាកសព បង្កការភ្ញាក់ផ្អើលកើតឡើង កាលវេលាម៉ោង ៤នង២០នាទីល្ងាច ថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៣ ស្ថិតនៅចំណុចបន្ទប់ជួលមួយកន្លែង ស្ថិតនៅតាមបណ្ដោយផ្លូវ៣១០ ភូមិ១សង្កាត់ទួលស្វាយព្រៃទី១ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ។

សាកសពក្មេងប្រុសរងគ្រោះខាងលើមានឈ្មោះ រ៉ា យុទ្ធ អាយុ២ឆ្នាំ សព្វថ្ងៃរស់នៅជាមួយជីដូននឹងម្ដាយមីងក្បែរបន្ទប់កើតហេតុ។

ជនដៃដល់មានឈ្មោះ ភួង ធី អាយុ៣៦ឆ្នាំ មុខរបររើសអេតចាយ ស្នាក់នៅបន្ទប់កើតហេតុ។ ប្រពន្ធមានឈ្មោះ ស៊ីម រំដួល អាយុ៤២ឆ្នាំ មុខរបររើសអេតចាយ ប្រើប្រាស់គ្រឿងញៀន។

តាមប្រភពព័ត៌មាននៅកន្លែងកើតហេតុបានឲ្យដឹងថា ក្មេងរងគ្រោះបានបាត់ខ្លួនរយៈពេល៣ថ្ងៃមកហើយ មីងនឹងជីដូនដើរតាមរកតែរកមិនឃើញរហូតមកដល់សៀលថ្ងៃកើតហេតុ មានក្លិនស្អុយចំឡែកចេញពីបន្ទប់ខាងលើ ដោយមានការសង្ស័យក៏បានចូលទៅអើតមើលលើធ្នើរបន្ទប់ទឹក ក៏ប្រទះឃើញជើងសពក្មេងរងគ្រោះទើរនៅលើធ្នើរគ្របក្រណាត់ នឹងតុក្កតាស្ទុះរត់មកក្រៅប្រាប់អ្នកជិតខាងតែម្ដង។

តាមប្រភពពីសាច់ញាតិក្មេងរងគ្រោះបានឲ្យដឹងថា ក្មេងរងគ្រោះមានឈ្មោះ អាយុ២ឆ្នាំ សព្វថ្ងៃរស់នៅជាមួយមីងនិងយាយ បានបាត់ខ្លួនកាលពីថ្ងៃទី២១ ខែតុលា ឆ្នាំ២០២៣ ដោយកាលពីថ្ងៃទី២១ បានលឺសម្លេងបោកនឹងជញ្ជាំង២ដង រួចក៏ស្ងាត់ទៅក៏មិនបានចាប់អារម្មណ៍ ក្រោយមកក្មេងរងគ្រោះ ក៏ស្រាប់តែបាត់ខ្លួនដើររកយ៉ាងណាក៏រកមិនឃើញ ចំណែកជនដៃដល់ជាឪពុក មានការប្លែកលែងចូលទៅដេកក្នុងបន្ទប់ មកដេកនៅលើតែលើរទេះអូសអេតចាយ សួរនាំទៅឆ្លើយថាខ្លាចបន្ទប់មានអីចេះតែមកបន្លាច រហូតដល់ល្ងាចថ្ងៃកើតហេតុ មានក្លិនចំឡែកដោយមានការសង្ស័យ ក៏ចូលទៅក្នុងបន្ទប់ជនដៃដល់ឡើងវែកមើលលើធ្នើរបន្ទប់ទឹក ក៏ប្រទះឃើញជើងសពក្មេងរគ្រោះ ក៏ស្រែកឆោឡោរាយការណ៍ជូនសមត្ថកិច្ចតែម្ដង។

ក្រោយមកកម្លាំងសមត្ថកិច្ចមូលដ្ឋាន បានមកដល់សហការជាមួយកម្លាំងសមត្ថកិច្ចជំនាញព្រហ្មទណ្ឌ ធ្វើការហ៊ុំព័ទ្ធខ្សែបើការស៊ើបអង្កេត រហូតឈានដល់ការឃាត់ខ្លួនជនដៃដល់ជាឪពុកបានភ្លាមៗ នាំយកទៅធ្វើការសាកសួរនៅអធិការដ្ឋានខណ្ឌបឹងកេងកង៕

អត្ថបទដែលជាប់ទាក់ទង