ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ផ្ទុះមីន បណ្តាលឱ្យបុរសម្នាក់ រងរបួសដាច់ជើងខាងឆ្វេងនៅពេលដើរចូលព្រៃ ដើម្បីគាស់គល់ឈើ

37

 

ខេត្តបន្ទាយមានជ័យ៖ នៅរសៀលថ្ងៃទី ២៤ ខែតុលា ឆ្នាំ ២០២៣ មានករណីផ្ទុះមីន នៅភូមិសាមគ្គី ឃុំគោករមៀត ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ បានបណ្តាលឱ្យបុរសម្នាក់ឈ្មោះ ចន ជុង អាយុ ២៨ឆ្នាំ រស់នៅភូមិសាមគ្គី ឃុំគោករមៀត ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ រងរបួសដាច់ជើងខាងឆ្វេង នៅពេលដែលជនរងគ្រោះដើរចូលព្រៃ ដើម្បីគាស់គល់ឈើ។

ក្រោយពេលកើតហេតុកម្លាំងប៉ុស្តិ៍បានសហការ ជាមួយកម្លាំងនគរបាលការពារព្រំដែនគោកប៉ុស្តិ៍អូរសាយ(៨០៧) កម្លាំងយោធានៅតំបន់ច្រកតាខ្លឹង និងបងប្អូនសាច់ញាតិជនរងគ្រោះខាងលើ បានចុះទៅដល់កន្លែងកើតហេតុ ហើយបងប្អូនជនរងគ្រោះ ដឹកទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែកស្រុកថ្មពួក។

អាជ្ញាធរមីន សូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ សូមកុំចូលទៅតំបន់ណាដែលមិនដឹងប្រវត្តិច្បាស់លាស់ និងត្រូវសាកសួរអាជ្ញាធរមូលដ្ឋានមុនចូលតំបន់នោះ និងសូមកុំប៉ះពាល់នៅពេលឃើញមីន និងគ្រាប់មិនទាន់ផ្ទុះ ហើយត្រូវរាយការណ៍ជាបន្ទាន់ដល់អាជ្ញាធរមានសមត្ថកិច្ច និងប្រតិបត្តិករបោសសម្អាតមីនដែលនៅជិតទីនោះ ដើម្បីយកគ្រាប់ទាំងនោះទៅកំទេចចោល៕

អត្ថបទដែលជាប់ទាក់ទង