ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

សិក្ខាសាលា សមាហរណកម្ម កម្មវិធីវិនិយោគបីឆ្នាំរំកិលនៅថ្នាក់ខណ្ឌ ធ្វើឡើងដើម្បីប្រើប្រាស់ធនធានឱ្យចំគោលដៅ និងមានប្រសិទ្ធភាព

117

ភ្នំពេញ៖ ដើម្បីឱ្យគម្រោងបានឆ្លុះបញ្ចាំងពីតម្រូវការជាអាទិភាពនៅថ្នាក់មូលដ្ឋាន ក៏ដូចជាប្រើប្រាស់ធនធានឱ្យចំគោលដៅ និងអនុវត្តទៅប្រកបដោយប្រសិទ្ធភាព រដ្ឋបាលខណ្ឌទួលគោករៀបចំសិក្ខាសាលា សមាហរណកម្ម កម្មវិធីវិនិយោគបីឆ្នាំរំកិល ២០២៤២០២៦ ដើម្បីអោយមន្ទីរជំនាញជុំវិញរដ្ឋបាលរាជធានីតំណាងដៃគូអភិវឌ្ឍន៍ សប្បុរសជននិងវិស័យឯកជនបានចូលរួម។

  កម្មវិធីនេះធ្វើឡើង កាលពីព្រឹកថ្ងៃទី ២៧ តុលា ២០២៣នេះ ក្រោមអធិបតីភាព លោក ជា ពិសី អភិបាល នៃគណៈអភិបាលខណ្ឌ តំណាងដ៏ខ្ពង់ខ្ពស់ លោកឃួង ស្រេង អភិបាល នៃគណះអភិបាលរាជធានីភ្នំពេញ ម៉ែន សិរី ប្រធានក្រុមប្រឹក្សាខណ្ឌ;

មន្ទីរជំនាញជុំវិញរដ្ឋបាលរាជធានី ;តំណាងដៃគូអភិវឌ្ឍន៍ ;សប្បុរសជន និងវិស័យឯកជនផងដែរ។

  លោក ជា ពិសី បានមានប្រសាសន៍លើកឡើងថា៖

ការរៀបចំសិក្ខាសាលាសមាហរណកម្ម កម្មវិធីវិនិយោគបីឆ្នាំរំកិល ២០២៤២០២៦ របស់សង្កាត់ ខណ្ឌ នៅពេលនេះមានគោលបំណងដើម្បីផ្សព្វផ្សាយគម្រោងវិនិយោគជាអាទិភាពឆ្នាំ២០២៤ របស់រដ្ឋបាលខណ្ឌ;ផ្សព្វផ្សាយគម្រោងវិនិយោគជាអាទិភាពឆ្នាំ២០២៤ របស់រដ្ឋបាលសង្កាត់ និងការ ស្នើសុំការគាំទ្រគម្រោង ពីមន្ទីរ អង្គភាពជំនាញ អង្គការដៃគូអភិវឌ្ឍន៍នានា វិស័យឯកជន និងសប្បុរសជន ដើម្បីគាំទ្រគម្រោងរបស់សង្កាត់ និងខណ្ឌ។

  លោកបន្តថា ជារៀងរាល់ឆ្នាំ នៅតាមសាលាខណ្ឌនីមួយៗ តែងតែបាន រៀបចំសិក្ខាសាលាសមាហរណកម្ម កម្មវិធីវិនិយោគបីឆ្នាំរំកិលរបស់សង្កាត់ ខណ្ឌ តាមការណែនាំរបស់ថ្នាក់ជាតិ ហើយឆ្នាំនេះសិក្ខាសាលាសមាហរណកម្មបានចាប់ផ្ដើមពី ថ្ងៃទី២៥ ខែតុលា ដល់ថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០២៣នៅតាមសាលាខណ្ឌនីមួយៗ សិក្ខាសាលានេះរៀបចំឡើង ស្របតាមផែនការអភិវឌ្ឍន៍ប្រាំឆ្នាំ ទាំងរបស់សង្កាត់ និងខណ្ឌ ដែលនៅក្នុងនោះចាំបាច់ត្រូវមានការចូលរួមគាំទ្រពី មន្ទីរជំនាញ ដៃគូអភិវឌ្ឍន៍ សប្បុរសជន និងវិស័យឯកជន ដើម្បីឱ្យគម្រោងដែលបានរៀបចំ ឆ្លុះបញ្ចាំងពីតម្រូវការជាអាទិភាពនៅថ្នាក់មូលដ្ឋាន ប្រើប្រាស់ធនធានឱ្យចំគោលដៅ និងអនុវត្តទៅប្រកបដោយប្រសិទ្ធភាព។

  បើតាមរបាយការណ៍នៃគម្រោងកម្មវិធីវិនិយោគបីឆ្នាំរំកិល របស់រដ្ឋបាលខណ្ឌ ដែលទទួលបានការគាំទ្រក្នុងសិក្ខាសាលា សមាហរណកម្មឆ្នាំ២០២២ ដែលបានអនុវត្តឆ្នាំ២០២៣ និងគម្រោងជាអាទិភាពសម្រាប់ឆ្នាំ២០២៤ រួមមានគម្រោងដែលទទួលបានការគាំទ្រឆ្នាំ២០២៣ សរុបចំនួន ៨០គម្រោង អនុវត្តសម្រេចបាន ៧៩គម្រោង ដែលមានដូចជាផ្នែកសេដ្ឋកិច្ច ចំនួន ២០គម្រោង លើ ២០គម្រោង ផ្នែកសង្គមកិច្ច

ចំនួន ២៤គម្រោង លើ ២៥គម្រោង ផ្នែកធនធានធម្មជាតិ បរិស្ថាន និងការប្រែប្រួលអាកាសធាតុ ចំនួន ១៨គម្រោងលើ១៨គម្រោង ; ផ្នែករដ្ឋបាល និងសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ ១៧ គម្រោង លើ ១៧គម្រោង។ សម្រាប់គម្រោងជាអាទិភាព ឆ្នាំ២០២៤ ដែលត្រូវដាក់ស្នើសុំការគាំទ្រនៅក្នុងសិក្ខាសាលាសមាហរណកម្មនាពេលនេះមានចំនួន៧៥គម្រោង ដែលមានផ្នែកសេដ្ឋកិច្ច ១៥គម្រោង; ផ្នែកសង្គមកិច្ច២៩គម្រោង ;ផ្នែកគ្រប់គ្រងដីធ្លីធនធានធម្មជាតិបរិស្ថាន១៥គម្រោង; ផ្នែករដ្ឋបាល និងសន្តិសុខ១៦គម្រោង៕

 

អត្ថបទដែលជាប់ទាក់ទង