ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

នគរបាលក្រុងតាខ្មៅ បង្ក្រាបក្រុមជនក្មេងទំនើងពីរនាក់ ធ្វើសកម្មភាពអុកឡុកនិងបំផ្លិចបំផ្លាញទ្រព្យសម្បត្តិអ្នកដទៃ

48

 

កណ្តាល៖ ស្ថាបនិកក្រុម Tongo ប្រចាំក្រុងតាខ្មៅពីរនាក់ត្រូវបានឃាត់ខ្លួនភ្លាមៗ បន្ទាប់ពីធ្វើសកម្មភាពអុកឡុក និងបំផ្លិចបំផ្លាញទ្រព្យសម្បត្តិអ្នកដទៃ ។ អនុវត្តន៍តាមបទបញ្ជារដ៏ម៉ឺងម៉ាត់របស់លោកឧត្តមសេនីយ៍ទោ ស្នងការ កម្លាំងផ្នែកយុត្តិធម៍នៃអធិការដ្ឋាននគរបាលក្រុងតាខ្មៅ បានធ្វើការស្រាវជ្រាវ និងបង្ក្រាបក្រុមជនក្មេងទំនើងពីរនាក់ ដែលជាស្ថាបនិកនៃក្រុម Tongo ហើយក៏កំពុងដុតដៃដុតជើង ស្រាវជ្រាវតាមចាប់ខ្លួនបក្សពួកបន្តទៀត ។

ជនសង្ស័យមានឈ្មោះដូចខាងក្រោម៖ ១-ឈ្មោះលាប សប្តាហ៍ ហៅ ស៊ីមេន ភេទប្រុស អាយុ១៦ ឆ្នាំ ជនជាតិខ្មែរ ទីលំនៅភូមិស្ទឹងជ្រៅ សង្កាត់ដើមមៀន ក្រុងតាខ្មៅ ខេត្តកណ្តាល មុខរបរ មិនពិតប្រាកដ (ឃាត់ខ្លួន)។ ២-ឈ្មោះហេង សុផានិត ហៅក្លូរ ភេទប្រុស អាយុ១៥ឆ្នាំ ជនជាតិខ្មែរ រស់នៅក្នុងអាគារវប្បធម៌ភូមិតាខ្មៅ១ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល មុខរបរ៖មិនពិតប្រាកដ (ឃាត់ខ្លួន)។ ៣-ឈ្មោះ ងីម គីមហួត ភេទប្រុស អាយុ១៦ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិដើមគរ សង្កាត់ដើមមៀន ក្រុងតាខ្មៅ ខេត្តកណ្តាល មុខរបរ៖មិនពិតប្រាកដ(គេចខ្លួន)។ ៤-ឈ្មោះហៅក្រៅ ក្បាលធំ ភេទប្រុស អាយុប្រហែល១៧ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិព្រែកកាត់ សង្កាត់តាក្តុល ក្រុងតាខ្មៅ ខេត្តកណ្តាល មុខរបរមិនពិតប្រាកដ (គេចខ្លួន)។ ៥-ឈ្មោះ ចន ភេទប្រុស អាយុ១៧ឆ្នាំ ជនជាតិខ្មែរ ទីលំនៅមិនស្គាល់(គេចខ្លួន)។ ៦.មិនស្គាល់ឈ្មោះ ភេទប្រុស អាយុ១៦ឆ្នាំ ទីលំនៅមិនស្គាល់(គេចខ្លួន)។

សូមជម្រាបថា៖ នៅថ្ងៃទី៣១-១០-២០២៣ ម៉ោង១៧និង០០នាទី ជនរងគ្រោះកំពុងអង្គុយ លក់កាហ្វេដូចសព្វដង ពេលនោះស្រាប់តែជនសង្ស័យចំនួន០១ក្រុម មានគ្នាចំនួន៦នាក់ខាងលើ បានជិះម៉ូតូចំនួន០៣គ្រឿង ដោយដៃមានកាន់កាំបិតបុ័ងតោចំនួន០៣ដើម និងដុំថ្មចំនួន០១ដុំ មកដល់ហាងកាហ្វេក៏ចុះពីលើម៉ូតូដើរចូលក្នុងហាងកាហ្វេ ស្រែកគំរាមគេអែង និងយកកាំបិត កាប់ទៅលើកៅអីជ័រ បណ្តាលឲ្យខូចខាត រួចហើយក៏នាំគ្នាឡើងជិះម៉ូតូហើយគុបដុំថ្មចូលមកក្នុងហាងថែមទៀតផង និងជិះម៉ូតូចេញបាត់អស់។ ក្រោយមកជនរងគ្រោះ បានខលទូរស័ព្ទរាយការណ៍ មកសមត្ថកិច្ចក្រុងតាខ្មៅ សហការជាមួយប៉ុស្តិ៍តាខ្មៅឃាត់ខ្លួន បានជនសង្ស័យចំនួន២នាក់ រួមទាំវត្ថុតាងយកមកសួរនាំ នៅអធិការនគរបាលក្រុងតាខ្មៅនិងចាត់ការតាមនិតិវិធី។

នៅចំពោះមុខសមត្ថកិច្ចជនសង្ស័យទាំង២នាក់ បានរៀបរាប់ប្រាប់សមត្ថកិច្ចថា ខ្លួននិងបក្ខពួកពិតជាបានកាន់ កាំបិតបុ័ងតោ ដើរចូលទៅក្នុងហាងកាហ្វេ ស្រែកគំរាម និងកាប់បំផ្លាញកៅអីជ័រចំនួន១ប្រាកដមែន។

បច្ចុប្បន្នជនសង្ស័យទាំងពីរបានឃាត់ខ្លួនបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលក្រុងតាខ្មៅ៕

អត្ថបទដែលជាប់ទាក់ទង