អភិបាលរងរាជធានីលោកកើត ឆែ ថា ៖ ធ្វើជាមន្ត្រីបំរើប្រជាពលរដ្ឋ មិនត្រូវធ្វើផ្ទុយពីគោលបំណង និងឆន្ទៈដើមរបស់ខ្លួន
ភ្នំពេញ៖ក្នុងគោលបំណងដាស់តឿនក្រើនរំលឹក ដល់មន្ត្រីនៅថ្នាក់មូលដ្ឋាន លោក កើត ឆែ អភិបាលរងរាជធានីភ្នំពេញនិងជាតំណាងលោកឃួង ស្រេងអភិបាលរាជធានីភ្នំពេញបានថ្លែងថា៖ធ្វើជាមន្ត្រីបំរើប្រជាពលរដ្ឋ មិនត្រូវអនុវត្តផ្ទុយពីគោលបំណង និងឆន្ទះដើមរបស់ខ្លួន ដែលដាក់ចិត្តកាយបំរើប្រជាពលរដ្ឋ ក្នុងនាមជាមន្ត្រីនៅមូលដ្ឋាននោះឡើយ ហើយដើម្បីឲ្យក្លាយជាមន្ត្រីល្អត្រូវខិតខំសិក្សារៀនសូត្រ ដុសខាត់ចំណេះដឹងឲ្យិមានសមត្ថភាពគ្រប់គ្រាន់នោះ ទើបជាមន្ត្រីដែលមានគុណភាព។
លោកបន្តថា៖កាំបិតកាន់តែសំលៀង កាន់តែមុត។ តែវាក៏សឹកដែកច្រើនដែរនៅពេលយើងប្រើខុសគោលបំណង។
លោក កើត ឆែ មានប្រសាសន៏ដូច្នេះក្នុងវគ្គបណ្តុះបណ្តាល ស្តីពីការដោះស្រាយវិវាទក្រៅប្រពន្ធ័តុលាការ ដោយមានការចូលរួមពីលោកចាយ ច័ន្ទតារាវណ្ណ សមាជិកឧត្ដមក្រុមប្រឹក្សានៃអង្គចៅក្រម នាព្រឹកថ្ងៃទី១វិច្ឆិកានៅសាលារាជធានីភ្នំពេញ។
លោកអភិបាលរងថ្លែងទៀតថា៖អស់លោក លោកស្រីចំណាយពេលមកចូលរួមវគ្គ បណ្តុះបណ្តាលការដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ គឺជាការចូលរួមអនុវត្តលើកកំពស់ ការអនុវត្តច្បាប់ក្រៅប្រពន្ធ័តុលាការ ដើម្បីសុខដុមនីកម្មក្នុងសង្គម គឺប្រជាពលរដ្ឋឈ្នះទាំងអស់គ្នា។
លោកបន្តទៀតថា៖វគ្គបណ្តុះបណ្តាលដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ គឺស្ថិតលើទិដ្ឋភាពដែលពាក់ពន្ធ័នឹងការពង្រឹងការងាររដ្ឋ បាល និងការផ្តល់សេវាសាធារណៈ និងសូមកោតសរសើរចំពោះការសម្របសំរួលជ្រើសរើសប្រធានបទ៖ ការដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការដែលជាវិធានការអាទិភាព នៃយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ នៃរាជរដ្ឋាភិបាលអាណត្តិទី៧។
គួរបញ្ជាក់ថា៖ កាលពីថ្ងៃទី២៧តុលា ឆ្នាំ២០២៣ គណៈរដ្ឋមន្ត្រីបាន អនុមត័នូវ (សេចក្តីព្រាងព្រះរាជក្រឹត្យស្តីពីការបង្កើតការរៀបចំ និងកិច្ចដំណើរការ អាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រពន្ធ័តុលាការ)។ ការដោះស្រាយវិវាទក្រៅប្រពន្ធ័តុលាការ គឺបានឆ្លើយតបទៅនឹងគោលបំណងជាមូលដ្ឋាននោះគឺ ការចំណេញពេលវេលា និងថវិកាក្នុងការដោះស្រាយវិវាទ និងការធានានូវសុខដុម នីយ៏កម្មក្នុងសង្គម៕