ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

កំណាត់ផ្លូវប្រវែជិត៥៥គីឡូម៉ែត្រ តភ្ជាប់ពីផ្លូវជាតិលេខ៩ ទៅរមណីយដ្ឋានទឹកធ្លាក់ព្រះនិម្មិត ត្រូវបានមន្ទីរសាធារណការ​ខេត្តព្រះវិហារជួសជុលឡើងវិញ

123

ខេត្តព្រះវិហារ៖ កំណាត់ផ្លូវជាតិលេខ៩៤ ប្រវែជិត៥៥គីឡូម៉ែត្រ តភ្ជាប់ពីផ្លូវជាតិលេខ៩(ទីប្រជុំជនស្រុកឆែប) ឆ្ពោះទៅកាន់រមណីយដ្ឋានទឹកធ្លាក់ព្រះនិម្មិត ដែលជាតំបន់អេកូរទេសចរណ៍មួយ ជាប់ព្រំដែន កម្ពុជាឡាវត្រូវបានមន្ទីរសាធារណការនិងដឹកជញ្ជូនខេត្តព្រះវិហារធ្វើការជួសជុល ថែទាំឡើងវិញ ក្រោយពីខូចខាតដោយជំនន់ទឹកភ្លៀងកន្លងមក។

  ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តព្រះវិហារ លោកសំ លាងទ្រី បានអោយដឹងថា៖ កំណាត់ផ្លូវក្រាលដីល្បាយថ្ម ប្រវែជិត៥៥គីឡូម៉ែត្រ ពីឧទ្យានជាតិតេជោសែនឫស្សីត្រឹបដល់ព្រំដែនឡាវដែលការខូចខាតដោយជំនន់ទឹកភ្លៀងត្រូវបានមន្ទីរសាធារណការនិងដឹកជញ្ជូនខេត្តព្រះវិហារជួសជុល ថែទាំឡើងវិញ

  លោកបន្តថា៖ នៅថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ ក្រុមការងារថែទាំផ្លូវថ្នល់នៃមន្ទីរសាធារណការនិងដឹកជញ្ជូនខេត្តព្រះវិហារ បាននិងកំពុងបន្តសកម្មភាពជួសជុលថែទាំ កំណាត់ផ្លូវជាតិលេខ៩៤ ប្រវែង ៥៤,៩០គីឡូម៉ែត្រ ចាប់ពីឧទ្យានជាតិតេជោសែនឫស្សីត្រឹប ដល់ ឃុំកំពង់ស្រឡៅមួយ​ (ព្រំប្រទល់ កម្ពុជាឡាវ) ដោយធ្វើការថែមដីល្បាយថ្មកៀរសម្រួល ស្រោចទឹក កិនបង្ហាប់ ដើម្បីសម្រួលការធ្វើដំណើររបស់ប្រជាពលរដ្ឋ។

  គួរបញ្ជាក់ផងដែរថា កំណាត់ផ្លូវនេះ ជាខ្សែរផ្លូវដែលតភ្ជាប់ពី ផ្លូវជាតិលេខ៩(ទីប្រជុំជនស្រុកឆែប) ឆ្ពោះទៅកាន់រមណីយដ្ឋានទឹកធ្លាក់ព្រះនិម្មិត ដែលជាតំបន់អេកូរទេសចរណ៍មួយ ជាប់ព្រំដែន កម្ពុជាឡាវ។

សូមជូនពរការធ្វើដំណើររបស់បងប្អូនប្រជាពលរដ្ឋជួបតែសុខសុវត្ថិភាព ពិសេសសូមបើកបរគោរពច្បាប់ចរាចរណ៍ផ្លូវគោកឱ្យបានគ្រប់ៗគ្នា៕

                       

អត្ថបទដែលជាប់ទាក់ទង