ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

រាជរដ្ឋាភិបាល ត្រៀមថវិកា រាប់រយលានដុល្លារ ដើម្បីបណ្ដុះបណ្ដាលជំនាញបច្ចេកទេសសម្រាប់ប្រជាពលរដ្ឋក្រីក្រដោយឥតគិតថ្លៃ និងទទួលបាននូវ ប្រាក់ខែថែមទៀត

64

ភ្នំពេញ៖ សម្ដេចអធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានឲ្យដឹងថារាជរដ្ឋាភិបាលបានត្រៀមថវិការាប់រយលានដុល្លារ ដើម្បីបណ្ដុះបណ្ដាលជំនាញបច្ចេកទេសសម្រាប់ប្រជាពលរដ្ឋក្រីក្រដោយឥតគិតថ្លៃ និងទទួលបាននូវប្រាក់ខែថែមទៀត។

សម្ដេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ប្រាប់ កម្មករ និយោជិក ២ម៉ឺននាក់នៅ ក្រុងតាខ្មៅ ខេត្តកណ្ដាល សម្ដេចធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថា ការសិក្សាជំនាញបច្ចេកទេស បានផ្ដល់នូវប្រយោជន៍ជាច្រើនតែមិនត្រឹមតែនឹងផ្ដល់នូវចំណេះជំនាញសម្រាប់ប្រជាពលរដ្ឋទេថែមទាំងឲ្យពួកគេរួចផុតពីភាពក្រីក្រផងដែរ។
សម្រាប់ពលរដ្ឋក្រីក្រដែលមានប័ណ្ណនឹងត្រូវផ្ដល់ថវិកា ប្រចាំខែបន្ថែម២៨ម៉ឺន រៀល។ សម្ដេចថា នាពេលខាងមុខ សម្ដេចនឹងអញ្ជើញបើកជាផ្លូវការនូវការ បណ្ដុះបណ្ដាលជំនាញបច្ចេកទេសសម្រាប់ប្រជាពលរដ្ឋក្រីក្រដោយឥតគិតថ្លៃ និងជំរុញទៅដល់បងប្អូនកម្មករកម្មការិនីឱ្យ ចុះឈ្មោះចូលរៀននៅវគ្គបណ្ដុះបណ្ដាលនេះផងដែរ។
សម្ដេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់បែបនេះ កាលពីថ្ងៃទី០២ វិច្ឆិកា ឆ្នាំ២០២៣ ជួបជាមួយ កម្មករ កម្មការិនី នៅក្រុងតាខ្មៅ ។ សម្ដេចធិបតី បាន បញ្ជាក់ថា៖ គោលដៅរបស់រាជរដ្ឋាភិ បាលលើការបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈ គឺរៀនចប់ ចេះ មានការងារធ្វើ។
សម្ដេចធិបតី ហ៊ុន ម៉ាណែត ណែនាំឱ្យពិនិត្យលើការបណ្ដុះបណ្ដាលជំនាញដល់យុវជនចំនួន ១,៥ លាននាក់នាពេលខាងមុខ គឺត្រូវផ្ដោតលើការអនុវត្តឱ្យច្រើនជាងទ្រឹស្ដី និងចៀសវាងសិស្ស អវត្តមានច្រើន ដើម្បីចៀសឱ្យផុតការចេញសញ្ញាបត្រសេះហោះដល់សិស្ស។
សម្តេចធិបតី ហ៊ុន ម៉ាណែត លើកទឹកចិត្តដល់វិស័យឯកជនឱ្យចូលរួម ក្នុងកម្មវិធីបណ្ដុះបណ្តាលជំនាញ បច្ចេកទេសវិជ្ជាជីវៈដល់យុវជនមកពីគ្រួសារកីក្រ និងគ្រួសារងាយរងហានិភ័យនៅទូទាំងប្រទេសចំនួនប្រមាណ ១.៥ លាននាក់ ដែលរាជរដ្ឋាភិបាលកំពុងរៀបចំដាក់ចេញនាពេលខាងមុខ តាមរយៈការផ្ដល់ទីតាំងហាត់ការផ្ទាល់ និងការបណ្ដុះបណ្ដាលជំនាញដោយផ្ទាល់នៅតាមក្រុមហ៊ុន ឬរោងចក្រនានាតែម្ដង។
សម្ដេចធិបតី នាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ៖ នៅលើពិភពលោកមានប្រទេសរាប់រយ ដែលត្រូវប្រកួតប្រជែងជាមួយកម្ពុជា ហេតុនេះរាជរដ្ឋាភិបាលត្រូវដាក់ចេញនូវគោលនយោបាយច្បាស់លាស់ ដើម្បីទាក់ទាញវិនិយោគមកកម្ពុជា ៕. សំរិត

អត្ថបទដែលជាប់ទាក់ទង