ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

កម្មករបេះផ្លែស្វាយជួបគ្រោះថ្នាក់ចរាចរណ៍ នៅស្រុកភ្នំស្រួច រវាងរថយន្តបុករថយន្ត បណ្ដាលឱ្យរងរបួសជាច្រើននាក់

41

 

កំពង់ស្ពឺ៖ យោងតាមព័ត៌មានពី ជំនាញនគរបាលចរាចរណ៍ស្រុកភ្នំស្រួច បានរាយការណ៍នៅថ្ងៃទី០៦ ខែវិច្ឆិកា ឆ្នាំ២០២៣ វេលាម៉ោង០៦នឹង០០នាទី ថាមានករណីគ្រោះថ្នាក់ចរាចរណ៍ មួយបានកើតឡើងលើផ្លូវក្រាលកៅស៊ូ ត្រង់ចំណុចភូមិក្បាលទឹកលើ ឃុំជាំសង្កែ ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ។

បង្កឡើងដោយ រថយន្តដឹកកម្មករបេះស្វាយដែលបើកបរបញ្ច្រាសទិសគ្នា ជាមួយរថយន្ដទេសចរណ៍ Prius មួយគ្រឿងទៀត បណ្តាលឲ្យគ្រោះថ្នាក់មនុស្សនិងខូចខាតសម្ភារៈជាច្រើន ក្នុងនោះរបូសធ្ងន់២១ នាក់ ស្រី ០៧ របួសស្រាល ១២ នាក់ ។ មូលហេតុ ជំនាញកំពុងពិនិត្យស្រាវជ្រាវ។

សមត្ថកិច្ចអាជ្ញាធរ មូលដ្ឋានបានកំពុងធ្វើការជួយសម្របសម្រួលសង្រ្គោះបញ្ជូនទៅមន្ទីរព្យាបាលនិងសង្រ្គោះ មណ្ឌលសុខភាព ដែលនៅគៀកជិត និងពិនិត្យស្ថានភាព បញ្ជូនបន្ដក្នុងករណីធ្ងន់ធ្ងរ មន្ទីរពេទ្យបង្អែកត្រពាំងក្រឡឹង ។

សម្ភារៈខូចខាតរថយន្ត០២គ្រឿងធ្ងន់ សមត្ថកិច្ចកំពុងចាត់ការតាមនីតិវិធី រីឯអ្នកបើកបរនៅនឹងកន្លែង កើតហេតុ៕

 

អត្ថបទដែលជាប់ទាក់ទង